ពិធីបុណ្យបោះអង្គុញដើមឆ្នាំនៅទន្លេ Da ខាងលើ 12 មករា 2020 | 14:49:19 (VOVWORLD) - សម្របខ្លួនតាមបរិយាកាសនៃពិធីបុណ្យបោះអង្គុញរបស់ប្រទេសទាំងបីគឺ វៀតណាម ឡាវ និងចិននោះ បងប្អូនជនជាតិនៅតំបន់ទន្លេ Da ខាងលើបានទទួលអំណរឆ្នាំថ្មី។ ពិធីបុណ្យបោះអង្គុញនៃប្រទេសទាំងបី វៀតណាម ឡាវ ចិន នៅស្រុក Muong Te ខេត្ត Lai Chau ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ ទាក់ទាញបានការចូលរួមរបស់មនុស្សរាប់ពាន់នាក់ដែលជាជនជាតិភាគតិចនៅតាមស្រុកព្រំដែននៃប្រទេសទាំងបី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាដើមឆ្នាំថ្មី ២០២០ បងប្អូនជនជាតិភាគតិចរាប់ពាន់នាក់មកពីស្រុក Muong Te ដូចជា៖ Cong Mang Sila Ha Nhi La Hu បាន ចុះពីលើភ្នំដើម្បីអបអរសាទរថ្ងៃដំបូងនៃឆ្នាំថ្មីនេះ ទាំងមនុស្សចាស់រហូតដល់ក្មេងៗពួកគេចង់ចុះពីលើភ្នំដើម្បីជួបជុំមិត្តភក្តិយ៉ាង យ៉ាងសប្បាយរីករាយនាដើមឆ្នាំថ្មី នៅទីរួមស្រុក Muong Te អាជ្ញាធរមូលដ្ឋានបានរៀបចំកន្លែងវប្បធម៌ជនជាតិនិងរៀបចំសកម្មភាពវប្បធម៌ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រុមជនជាតិនីមួយៗបាននាំមកនូវលក្ខណៈវប្បធម៌ប្រពៃណីដ៏ប្លែករបស់ខ្លួន តាមរយៈការបង្ហាញលើសម្លៀកបំពាក់និងរបាំ នីមួយៗ សំឡេងស្គរនិងគងឃ្មោះបានទាក់ទាញភ្ញៀវទេសចរមកទស្សនា Muong Te ឬសម្លេងផ្លុំខ្លុយទាក់ទាញគូស្នេរបស់ខ្លួន និងស្នាមញញឹមស្រស់ស្អាតរបស់យុវនារីជនជាតិ Cong និងជនជាតិ Si La សម្លៀកបំពាក់ប្រពៃណីដ៏អស្ចារ្យរបស់ជនជាតិ La Hu លើសពីនេះទៅទៀត មកដល់ Muong Te នាដើមឆ្នាំ ២០២០ ភ្ញៀវទេសចរក៏បានពិសារម្ហូបអាហារដ៏ឆ្ងាញ់ពិសារ។ ស្ត្រីជនជាតិ La Hu និងជនជាតិ Si La ជួយគ្នារៀបចំសំលៀកបំពាក់មុនពេលសម្តែងបម្រើភ្ញៀវទេសចរនិងប្រជាពលរដ្ឋ យោងតាមលោក Nguyen Duc Hien អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Te ថា ពិធីបុណ្យបោះអង្គុញបានបញ្ចប់ទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះទីធ្លាវប្បធម៌របស់ក្រុមជនជាតិនៅទីនេះ នៅតែស្វាគមន៍ភ្ញៀវរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ភាគច្រើនជាជនជាតិភាគតិចចុះពីលើភ្នំមកលេងកំសាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មី យុវនារីជនជាតិភាគតិចជាមួយសំលៀកបំពាក់ប្រពៃណី លំហវប្បធម៌របស់ក្រុមជនជាតិភាគតិចនឹងត្រូវបានរក្សា ដើម្បីបង្កើតកន្លែងលេងកំសាន្តជូនប្រជាជននិងជាចំណុចទាក់ទាញ ភ្ញៀវទេសចរនាពេលអនាគត និទាឃរដូវកំពុងមកដល់ហើយ ប្រជាជនក្នុងតំបន់កំពុងរង់ចាំឆ្នាំថ្មី ប្រកបដោយអំណោយផល និងមានលាភសំណាងជាច្រើន Tag VOV VOVworld ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង