ពិធីបុណ្យផ្កា crocosmia (ក្រូកូសមៀ) ដ៏ស្រស់ឆើតឆាយឆ្នាំ២០២៤
(VOVWORLD) - នៅដើមរដូវស្លឹកឈើជ្រុះ វាលផ្កា crocosmia (ក្រូកូសមៀ) កំពុងបង្កើតឡើងផ្ទាំងគំនូរពណ៌លឿងទុំនៅលើដំបូលឥណ្ឌូចិន។ ឆ្នាំនេះ ពិធីបុណ្យផ្កា crocosmia ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងតំបន់ទេសចរណ៍ Sun World Fansipan ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai)។
|
ប៉ុន្មានថ្ងៃនេះ នៅឯតំបន់ទេសចរណ៍ Sun World Fansipan Legend ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai) ពិធីបុណ្យផ្កា crocosmia ឆ្នាំ ២០២៤ កំពុងប្រព្រឹត្តទៅដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងល្បែងលេងកម្សាន្តដ៏ទាក់ទាញជាច្រើន។ (រូបថត៖ tapchimattran.vn) |
|
ទីរួមខេត្ត Sa Pa ក្នុងប៉ុន្មានថ្ងៃដើមរដូវស្លឹកឈើជ្រុះ ពាក់អាវពណ៌លឿងទុំដ៏ស្រស់ឆើតឆាយនៃផ្កា crocosmia។ (រូបថត៖ Sun World Fansipan Legend) |
|
ខែកក្កដា និងខែសីហា គឺជាពេលវេលាដែលផ្កា crocosmia រីកស្គុះស្គាយ។
(រូបថត៖ កាសែត Lao Cai) |
|
នៅតាមចង្កេះភ្នំទាំងមូលត្រូវបានគ្របដណ្តប់ដោយពណ៌លឿងទុំដ៏គួរឱ្យទាក់ទាញ។
(រូបថត៖ កាសែត Lao Cai) |
|
ឡើងកាន់តែខ្ពស់ទៅៗ ជាពិសេសនៅលើកំពូលភ្នំ Fansipan ផ្កា crocosmia រីកកាន់តែច្រើនសន្ធឹកសន្ធាប់បង្អួតសម្រស់ឆើតឆាយ ដែលបង្កើតឡើងទេសភាពធម្មជាតិដ៏អស្ចារ្យ។
(រូបថត៖ កាសែត Lao Cai) |
|
ពិធីបុណ្យផ្កា crocosmia លើកទីមួយបានប្រារព្ធឡើងនៅស្ថានីយ៍ Fansipan។
(រូបថត៖ កាសែត Lao Cai) |
|
មកដល់ Sa Pa ក្នុងប៉ុន្មានថ្ងៃខែសីហា ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យដ៏សប្បាយរីករាយនិងចម្រុះពណ៌។ (រូបថត៖ baotintuc.vn) |
|
(រូបថត៖ Sun World Fansipan Legend) |
|
វាលផ្កា crocosmia ក្លាយជាផ្ទៃខាងក្រោយដ៏ល្អឥតខ្ចោះសម្រាប់របាំគែនផ្ការបស់ជនជាតិ H’Mong ឬការសម្តែងស្គរដ៏រីករាយរបស់ជនជាតិ Dao ក្រហម។ (រូបថត៖ qdnd.vn) |
|
ពិធីបុណ្យផ្កា crocosmia ឆ្នាំ ២០២៤ គឺជាបទពិសោធន៍ដ៏ទាក់ទាញពិសេសក្នុងខែសីហាសម្រាប់អ្នកដែលចង់អូសបន្លាយរយៈពេលវិស្សមកាលរដូវក្តៅរបស់ពួកគេនៅតំបន់ភាគពាយព្យ។
(រូបថត៖ baotintuc.vn) |
|
(រូបថត៖ tuoitrethudo.vn) |
|
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងមានឱកាសទទួលយកបទពិសោធន៍វប្បធម៌ប្រចាំតំបន់ភាគពាយ័ព្យនៅតំបន់ទេសចរណ៍ Sun World Fansipan Legend។ (រូបថត៖ qdnd.vn) |
|
ភ្ញៀវទេសចរចូលរួមបុកម្សៅនំ day ជាមួយបងប្អូនជនជាតិភាគតិចក្នុងពិធីបុណ្យនេះ។
(រូបថត៖ baotintuc.vn) |