ពិធីមង្គលការដ៏វិសេសវិសាលក្នុងរដូវកូវីដនៅវៀតណាម
VOV5/ Lệ Chi -  
(VOVWORLD) - “អាពាហ៍ពិពាហ៍អនឡាញ” គឺជាគំនិតថ្មីមួយនៅវៀតណាម។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រៅពីផលអវិជ្ជមានដែលបណ្តាលមកពីជំងឺកូវីដ ១៩ យើងបានឃើញពីសារៈសំខាន់និងការផ្ទុះឡើងនៃបច្ចេកវិទ្យាឌីជីថល។ គំនិតដូចជា “សន្និសីទ អនឡាញ” “រៀនអនឡាញ” “ការប្រឹក្សាយោបលើអនឡាញ” បានក្លាយជាពាក្យពេញនិយម ប៉ុន្តែ “អាពាហ៍ពិពាហ៍អនឡាញ” ពិតជាថ្មីថ្មោងនៅវៀតណាម។ ជំងឺរាតត្បាតកូវីដ -១៩ មិនបានរាំងស្កាត់គូស្វាមីភរិយាពីការគូសសម្គាល់ស្នេហារបស់ពួកគេ ជាមួយនឹងពិធីមង្គលការដែលគួរឱ្យចងចាំជានិច្ច។
ធ្វើដំណើរទៅកាន់ភូមិ Sin Suoi Ho (Lai Chau) ដើម្បីទៅជួបមិត្តស្រីរបស់ខ្លួន នៅថ្ងៃទី ៣០ ខែមេសាឆ្នាំនេះ បុរសមកពីភាគខាងត្បូង Nguyen Thanh Ngoc មិនអាចវិលត្រលប់មកវិញបានទេដោយសារជំងឺកូវីដ ១៩ ផ្ទុះឡើង ដូច្នេះគាត់សម្រេចចិត្ត ស្នាក់នៅក្នុងភូមិដើម្បីបង្កើតអាជីពហើយរៀបអាពាហ៍ពិពាហ៍។ ពិធីមង្គលការនេះត្រូវបានធ្វើឡើងតាមអនឡាញនៅថ្ងៃទី ២៥ ខែកញ្ញា។
ឈុតឆាកអាពាហ៍ពិពាហ៍នៅកណ្តាលវាលគឺស្រស់ស្អាតដូចនៅក្នុងរឿងនិទានរបស់ Nguyen Thanh Ngoc និង Hang Thi Su (រូបថត៖ baodantoc.vn) |
កូនកំលោះ Nguyen Thanh Ngoc និងកូនក្រមុំ Hang Thi Su ជាមួយប្អូនៗកុមារ នៅភូមិ Sin Suoi Ho (រូបថត៖ baodantoc.vn) |
សាច់ញាតិរបស់កូនក្រមុំនិងអ្នកជិតខាងបានចូលរួមពិធីមង្គលការនេះ។ ឪពុកម្តាយនិងក្រុមគ្រួសាររបស់កូនកំលោះបានចូលរួមពិធីមង្គលការតាមអនឡាញ តភ្ជាប់បណ្តាញពីទីក្រុងហូជីមិញ (រូបថត៖ baodantoc.vn) |
ពិធីមង្គលការដ៏ពិសេសទាក់ទាញការចង់ដឹងចង់ឃើញរបស់អ្នកភូមិ (រូបថត៖ vnexpress.net) |
នារសៀលថ្ងៃទី ២៩ ខែកញ្ញា ក្រុមគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្តបានរៀបចំពិធីមង្គលការសម្រាប់កូនក្រមុំ Do Thi Ngoc Diep ជាមួយកូនកំលោះ Le Quang Huy នៅឯមន្ទីរពេទ្យបណ្តោះអាសន្ន លេខ ១៦ ដែលព្យាបាលអ្នកជំងឺកូវីដ -១៩ នៅទីក្រុងហូជីមិញ។
ពិធីមង្គលការរបស់កូនក្រមុំ Thuy Trang និងកូនកំលោះ Hoang Nguyen ត្រូវបានធ្វើឡើងតាមអនឡាញចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រលកទី ៤ នៅវៀតណាម (រូបថត៖ tienphong.vn) |
សាច់ញាតិអបអរសាទរកូនក្រមុំនិងកូនកំលោះតាមរយៈទូរស័ព្ទ (រូបថត៖ tienphong.vn) |
កូនក្រមុំ Bich Phuong បានចែករំលែកនៅពេលនិយាយអំពីពិធីមង្គលការតាមអនឡាញរបស់នាងថា “ជំងឺរាតត្បាតអាចរាំងស្កាត់យើងក្នុងចម្ងាយ ប៉ុន្តែវាមិនអាចរារាំងស្នេហាយើងបានទេ”។
គូស្វាមីភរិយា Bich Phuong - Khac Hung បានសម្រេចចិត្តប្តូរទៅរៀបអាពាហ៍ពិពាហ៍តាមអនឡាញវិញ ខណៈទីក្រុងហាណូយអនុវត្តន៍វិធានការរក្សាគម្លាតសង្គម (រូបថត៖ tienphong.vn) |
នៅខ័ណ្ឌ Tay Ho (ហាណូយ) ប្តីប្រពន្ធវ័យក្មេងមួយគូរនេះបានរៀបចំកម្មវិធី Zoom ដើម្បីឱ្យអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់។ នៅឯទីតាំង Vinh Phuc, Ninh Binh វិញ Khac Hung ក៏បានប្រាប់សាច់ញាតិធ្វើដូចគ្នាដែរ ដើម្បីធានាបាននូវសម្លេង រូបភាពនិងការចាប់សញ្ញាច្បាស់ (រូបថត៖ tienphong.vn) |
Thu Ha និង Huu Dung កើតនិងធំធាត់នៅ Thanh Hoa។ បច្ចុប្បន្នប្តីប្រពន្ធពីរនាក់នេះកំពុងធ្វើការនៅ Dong Thap។ ថ្ងៃរៀបអាពាហ៍ពិពាហ៍ត្រូវបានកំណត់ សំបុត្រយន្តហោះក៏ត្រូវបានកក់ផងដែរ។ ប៉ុន្តែជំងឺរាតត្បាតបានផ្លាស់ប្តូរអ្វីៗទាំងអស់ភ្លាមៗមួយរំពេច។ គូស្នេហ៍មួយគូនេះសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមអនឡាញ តភ្ជាប់បណ្តាញពីខេត្ត Dong Thap និងស្រុកកំណើតរបស់កូនក្រមុំនិងកូនកំលោះនៅ Thanh Hoa។
ខណៈពេលនៅជនបទ គ្រួសារទាំងពីរបានរៀបចំរោងការ ដោយគោរពតាមបទបញ្ជាស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ គឺកូនក្រមុំនិងកូនកំលោះបានចូលរួមពិធីមង្គលការរបស់ខ្លួនតាមរយៈកញ្ចក់ទូរស័ព្ទ (ប្រភព៖ vietnamnet.vn)
VOV5/ Lệ Chi