Media /
ពិព័រណ៍ " Truong Sa ក្នុងបេះដូងរបស់យើង" ត្រូវបានរៀបចំនៅអគារតាំង ពិព័រណ៍ លេខ 93 វិថី Dinh Tien Hoang (ទីក្រុងហាណូយ) ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែសីហា
បណ្ដាវណ្ណកម្មដែលបានដាក់តាំងក្នុង ពិព័រណ៍នេះត្រូវបានសម្រិតសម្រាំងពីរូបថតរាប់ពាន់ សន្លឹករបស់ក្រុមនិពន្ធទាំង ១២រូប នៅពេលមានឱកាសទៅដល់ Truong Sa។
អញ្ជើញចូលរួមពិធីបើកសម្ពធពិព័រណ៍នេះ មានវត្តមានរបស់លោក Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម អនុប្រធានសេនាធិការនៃកងទ័ពជើងទឹកវៀតណាម វរៈសេនីយ៍ឯក Le Xuan Thuy តំណាងនាយកដ្ឋានវិចិត្រសិល្បៈ ថតរូប និងពិព័រណ៍ រួមជាមួយអ្នកយកព័ត៌មានជាច្រើនកុះករ
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម បានអះអាងថា៖ "មកដល់ពិព័រណ៍នេះ គឺមានន័យថាមកដល់នឹងកងទ័ព និងប្រជាជននៅ Truong Sa
បណ្ដាសិល្បករថតរូប និងភ្ញៀវកិត្តិយសបានថតរូបអនុស្សាវរីយ៍នៅក្នុងពិធិបើកសម្ពោធពិព័រណ៍
នៅពិធិបើកសម្ពោធពិព័រណ៍នេះ ទស្សនិកជនត្រូវបានស្ដាប់កំសាន្តបណ្ដាបទចម្រៀងដែលស្ងើចសរសើរអំពីកោះសមុទ្រស្រុកកំណើត និងកងទ័ពជើងទឹកវៀតណាម។
អនុប្រធានសេនាធិការនៃកងទ័ពជើងទឹកវៀតណាម វរសេនីយ៍ឯក Le Xuan Thuy បានអះអាងថា ពិព័រណ៍នេះគឺជាសកម្មភាពព័ត៌មានឃោសនាដ៏សំខាន់ សំដៅរួមចំណែកលើកកម្ពស់មនសិការ និងស្មារតីទទួលខុសត្រូវរបស់ប្រជាជន
អ្នកនិពន្ធ អ្នកកាសែត My Tra វរៈសេនីយ៍ឯក Le Xuan Thuy និងលោក Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាមអញ្ជើញទស្សនាពិព័រណ៍
នៅក្នុងពិព័រណ៍នេះ គណចាត់តាំងក៏បានដាក់លក់កម្រងកាតប៉ុស្តាល់ "Truong Sa ចម្រុះពណ៌" ដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់កម្មវិធី " Truong Sa បៃតង "
ពិព័រណ៍ " Truong Sa ក្នុងបេះដូងរបស់យើង" មានគោលបំណងចង់ផ្សព្វផ្សាយសេចក្ដីស្រឡាញ់កោះសមុទ្រដល់ប្រជាជននៅក្នុងប្រទេស និងមិត្តភត្តិអន្តរជាតិ។

ពិព័រណ៍ " Truong Sa ក្នុងបេះដូងរបស់យើង"

(VOVWORLD) -

ក្នុងឱកាសរំលឹកខួបលើកទី ៥៤ ទិវា ជ័យជំនះក្នុងការប្រយុទ្ធជាលើកដំបូង នៃកងទ័ពជើងទឹកប្រជាជនវៀតណាមនោះ ក្រុមអ្នកកាសែត លិល្បៈករថតរូបវៀតណាមចំនួន ១២ រូបរួមសហការគ្នាបានរៀបចំនិងឧទ្ទេសនាមដល់សាធារណជននូវរូបថតចំនួន ១២០ សន្លឹក ដ៏រស់រវើកអំពីប្រជុំកោះ Truong Sa