ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ”

(VOVWORLD) - រូបថតដ៏រស់រវើកចំនួន ៨០ ផ្ទាំង គឺជាភាពយន្តឯកសារដ៏មានតម្លៃដែលកត់ត្រានូវគ្រាប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍មិនអាចបំភ្លេចបាន និងសមិទ្ធិផលដ៏ត្រចះត្រចង់របស់ទីក្រុងហាណូយក្រោយរយៈពេល ៧០ ឆ្នាំនៃការរំដោះ។

ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 1
អបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) ការតាំងពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ” ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam។
ប្រធានក្លឹបថតរូបរបស់មនុស្សចាស់ហាណូយ លោក Nguyen Van Phuc បានចែករំលែកថា វាបានក្លាយជាប្រពៃណីហើយ ដែលក្នុងឱកាសរំលឹកខួបទិវារំដោះរដ្ឋធានីម្ដងៗ ប្រជាពលរដ្ឋជាច្រើនតែងតែនឹករលឹកដល់ការតាំងពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ” ដែលរៀបចំឡើងដោយកាសែតសេដ្ឋកិច្ចនិងទីក្រុង សហការជាមួយក្លឹបថតរូបមនុស្សចាស់ហាណូយ។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 2
ដោយប្រធានបទ “ហាណូយស្ទុះឈានទៅមុខ” ការតាំងពិព័រណ៍រូបថត “ហាណូយក្នុងខ្ញុំ”
លើកតី ១៩ឆ្នាំ ២០២៤ បានឧទ្ទេសនាមរូបថតរស់រវើកចំនួន ៨០ ផ្ទាំង
ដល់សាធារណៈជន ដែលជាខ្សែភាពយន្តឯកសារដ៏មានតម្លៃដែលកត់ត្រាពេលវេលាជាប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍សំខាន់ៗដែលមិនអាចបំភ្លេចបាន និងសមិទ្ធិផលដ៏អស្ចារ្យ របស់ទីក្រុងហាណូយ ក្រោយរយៈពេល ៧០ឆ្នាំនៃការរំដោះ។
ពិព័រណ៍រូបថត “ហាណូយក្នុងខ្ញុំ” លើកទី ១៩ ឆ្នាំ ២០២៤ ចែកចេញជា ៣ ផ្នែក។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 3
ផ្នែកទី ១៖ “ហាណូយ - រដ្ឋធានីវីរភាព” គឺជារូបភាពឯកសារដែលកត់ត្រាខែឆ្នាំវីរភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ទីក្រុងហាណូយ ចាប់ពីវេលារំដោះរដ្ឋធានីនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 4
ស្នាដៃ “ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ប្រជាជនហាណូយរាប់ម៉ឺននាក់ហូរចុះផ្លូវទទួលស្វាគមន៍កងទ័ពជ័យជំនះមករំដោះរដ្ឋធានី”។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 5
ស្នាដៃ “អនុប្រធានគណៈកម្មាធិការកិច្ចការយោធាហាណូយ លោក Tran Duy Hung ពីតំបន់ Viet Bac មកទទួលគ្រប់គ្រងរដ្ឋធានី”។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 6
ផ្នែកទី ២៖ “ហាណូយលើដំណើរការផ្លាស់ប្ដូរថ្មី” គឺជាស្នាដៃដែលផ្តោតទៅលើដំណាក់កាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០០៨។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 7
បឹង ដាវ (Hoan Kiem) នាឆ្នាំ ១៩៧៦។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 8
ស្នាដៃ "សម្ពោធរថភ្លើងបង្រួបបង្រួមភាគខាងជើង-ខាងត្បូង នៅស្ថានីយ៍រថភ្លើងហាណូយ
ឆ្នាំ ១៩៧៦"។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 9
ស្នាដៃ “លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Phu Trong មកទស្សនាក្រុមហ៊ុន Hanel ឆ្នាំ ២០០១”។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 10
ផ្នែកទី ៣៖ “ហាណូយស្ទុះឈានទៅមុខនាសព្វថ្ងៃនេះ” គឺជារូបភាពនៃទីក្រុងហាណូយដ៏ស៊ីវិល័យ-ទំនើបនាពេលបច្ចុប្បន្ន។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 11
ស្នាដៃ “ហាណូយភ្លឺចិញ្ចាចនាពេលរាត្រី”។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 12
រូបថតបង្ហាញឲ្យឃើញថា ប្រព័ន្ធផ្លូវគមនាគមន៍របស់ទីក្រុងហាណូយកាន់តែមានភាពស៊ីសង្វាក់គ្នា និងទំនើបជាងមុន។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 13
គម្រោងជាច្រើនបានក្លាយទៅជាចំណុចលេចធ្លោរបស់រដ្ឋធានីហាណូយ។
ស្នាដៃក្នុងការតាំងពិព័រណ៌រូបថតបាននាំមកជូនសាធារណជននូវអារម្មណ៍អំពីរដ្ឋធានីវប្បធម៌-អរិយធម៌-ទំនើបដែលកំពុងស្ទុះឈានទៅមុខតាមរយៈទស្សនវិស័យអំពីប្រជាជនហាណូយដ៏ស៊ីវិល័យ សុភាពរាបសារ ក៏ដូចជារូបភាពរស់រវើកអំពីទំនាក់ទំនងមិត្តភាព ការធ្វើសមាហរណកម្ម និងការផ្លាស់ប្តូរជាមួយមិត្តភក្តិអន្តរជាតិជាមួយ រដ្ឋធានីហាណូយផងដែរ។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 14
ពលរដ្ឋម្នាក់របស់រដ្ឋធានីមកទស្សនាការតាំងពិព័រណ៌ដោយក្តីសោមនស្សរីករាយដោយបានឃើញស្នាដៃកត់ត្រាពេលវេលាប្រវត្តិសាស្ត្រ ដែលប្រជាជនហាណូយរាប់ម៉ឺននាក់
ហូរចុះផ្លូវទទួលស្វាគមន៍កងទ័ពជ័យជំនះមករំដោះរដ្ឋធានី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 15
ការតាំងពិព័រណ៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam បានទាក់ទាញក្រុមភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។
រូបភាពខ្លះពីការតាំងពិព័រណ៍៖
ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 16

ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 17

ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 18

ពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ”៖ ហាណូយស្ទុះឈានទៅមុខ” - ảnh 19

ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី ៣០ ខែកញ្ញា នៅ Van Mieu - Quoc Tu Giam។ ចាប់ពីថ្ងៃទី ១ តុលា ត្រូវបានតាំងបង្ហាញនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Cat Linh (ហាណូយ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ