ពិព័រណ៍ស្តីពីការកបង្កើតសញ្ញាជាតិវៀតណាមនៅទីក្រុងហាណូយ
Lệ Chi – Bùi Hằng -  
(VOVWORLD) - ពិព័រណ៍ស្ដីពីគំនូរព្រាងនៃសញ្ញាជាតិវៀតណាមរបស់វិចិត្រករ Bui Trang Chuoc កំពុង ប្រព្រឹត្តទៅនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។
នាព្រឹកថ្ងៃទី ២៥ សីហា នាយកដ្ឋាន បណ្ណសារ និងតម្កល់ទុករដ្ឋបានសហការជាមួយសារមន្ទីរវិចិត្រសិល្បៈរៀបចំពិព័រណ៍“ គំនូរព្រាងនៃសញ្ញាជាតិវៀតណាម - វិចិត្រករ Bui Trang Chuoc” ។
|
ការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២០) ។
|
គំរូសញ្ញាជាតិវៀតណាម ដែលត្រូវបានប្រើនាសព្វថ្ងៃ។
|
នៅក្នុងពិព័រណ៌នេះ សាធារណជនមានឱកាសទស្សនាគំរូសញ្ញាជាតិ តែម និងប្រាក់ក្រដាសជាង ១០០ ប្រភេទ។
|
គំនូរព្រាងចំនួនពីរអំពីសញ្ញាជាតិនៃវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដែលគូរដោយវិចិត្រករ Bui Trang Chuoc។
|
ព្រាងសញ្ញាជាតិវៀតណាមមានពណ៌ ដោយមានរូប ព្រះអាទិត្យរះ ចែងចាំងពន្លឺ ក្រណាត់ចរបាប់ទន់ព័ទ្ធជុំវិញគួស្រូវទុំពណ៌មាស តំណាងឱ្យខឿនឧស្សាហកម្ម ។
|
ផ្ទាំងគំនូរមួយចំនួនដែលបានកោតសរសើរគ្រួសារគំរូ ដែលគូរដោយវិចិត្រក រ Bui Trang Chuoc។
|
គំនូរព្រាងខ្មៅដៃនិងគំនូរពណ៌ជាមួយឃ្លាថា " វៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ " ដែលមានរូបផ្កាយមាស ៥ ស្លាប។
|
គំនូរព្រាងខ្មៅដៃនិងគំនូរពណ៌ជាមួយរូបផ្សាយមាស ៥ ស្លាបនៅចំកណ្ដាល
វាលស្រែ ក្រណាត់ចរបាប់ព័ទជុំវិញគួស្រូវ ក្របី ផ្ទះ ជួរភ្នំ។
|
សញ្ញាជាតិជាផ្លូវការរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ
|
គំនូរព្រាងនៃសញ្ញាជាតិគឺជាស្នាដៃសិល្បៈដ៏វិសេសវិសាលទាំងអំពីប្រធានបទ ខ្លឹមសារ និងទម្រង់ ហើយជាសាក្ខីភាពនៃដំណើរការធ្វើពលកម្មខាងសិល្បៈរបស់វិចិត្រករ Bui Trang Chuoc។
|
តាមរយៈការតាំងពិព័រណ៍នេះ គណៈចាត់តាំងមានបំណងចង់ឲ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែច្រើនអំពីអត្ថន័យនៃសញ្ញាជាតិវៀតណាម។ អាស្រ័យហេតុនេះ ពង្រឹងក្ដីមោទនភាពជាតិ។
|
អ្នកទស្សនាកត់ត្រាអារម្មណ៍របស់ខ្លួននៅក្នុងសៀវភៅ។
|
ការតាំងពិព័រណ៍នេះនឹងបើកទ្វារទទួលអ្នកចូលទស្សនារហូតដល់ដំណាច់ថ្ងៃទី ៦ ខែកញ្ញា។
Lệ Chi – Bùi Hằng