ពិព័រណ៍សប្បុរសធម៌ដោយស្ម័គ្រចិត្ត “ដំណើនៃរពន្លឺ” My Tra -   22 វិច្ឆិកា 2019 | 15:46:48 (VOVWORLD) - ក្នុងឱកាសរំលឹកខួបឆ្នាំទី១០ធ្វើសកម្មភាព ក្លឹបថតរូបពន្លឺចំណុះ LPA បាន រៀបចំពិព័រណ៍រូបថតសប្បុរសធម៌ដោយស្ម័គ្រចិត្តក្រោមប្រធានបទ “ដំណើរនៃ ពន្លឺ”។ ពិព័រណ៍នេះបានតាំងបង្ហាញរូបថតពី៦០ដល់៨០ផ្ទាំងរបស់បណ្ដាសិក្ខាកាមនិងសមាជិកក្នុងក្លឹប។ បន្ទាប់ពីពិព័រណ៍បិទបញ្ចប់ វណ្ណកម្មទាំងនេះនឹងត្រូវបានដាក់លក់ដើម្បីបង្កើតមូលនិធិសប្បុរសធម៌ដោយស្ម័គ្រចិត្ត តាមនោះរួមចំណែកនាំមកនូវពន្លឺហើយបំពេញហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលាមត្តេយ្យនិងសាលាបឋមនៅឃុំ Thuong Cuu ស្រុក Thanh Son ខេត្ត Phu Tho ជាកន្លែងដែលមានសិស្សានុសិស្សចំនួន៦១នាក់និងគ្រូបង្រៀនចំនួន៥នាក់ ប៉ុន្តែមិនទាន់មានអគ្គីសនី ទឹកសាប ហើយជីវភាពរស់នៅជួបការលំបាក ការខ្វះខាតជាច្រើន។ ជាងថតរូប Nguyen Viet Hung ជាស្ថាបនិកនៃវិទ្យាស្ថានថតរូបពន្លឺ។ លោកត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយតាមរយៈការបំពេញដំណើរតាមឆ្នេរសមុទ្រវៀតណាមដើម្បីថតរូបពីសំរាមនិងកាកសំណល់ តាមនោះអំពាវនាវអោយសហគមន៍ផ្លាស់ប្ដូរមនសិការក្នុងការសំអាតសំរាមនិងកាកសំណល់ប៉្លាស្ទិក។ ពិព័រណ៍បានប្រាព្ធឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម លេខ៦៦វិថី Nguyen Thai Hoc រដ្ឋធានីហាណូយ ហើយនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី២៤ ខែវិច្ឆិកា។ ក្នុងរង្វង់ត្រឹម២ថ្ងៃចាប់តាំងពីការប្រារព្ធឡើងប៉ុណ្ណោះ ពិព័រណ៍បានទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនានិងទិញរូបថត។ គណៈចាត់តាំងបានអោយដឹងថា គេលក់បានរូបថតជាង៤០ផ្ទាំងរួមជាមួយវត្ថុជាច្រើនផ្សេងៗទៀត។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តចូលរួមគយគន់រូបថតដ៏ស្អាតអស្ចារ្យនៅពិព័រណ៍នេះ។ “មណ្ឌលអក្សរសាស្ត្រ Van Mieu ទីក្រុង Hue” - អ្នកនិពន្ធ៖ Bui Tuyen Van “កោះ Tien Nu នៅពេលយប់” - អ្នកនិពន្ធ៖ Le Hong “ភាពសុខសាន្តនៅតំបន់ខ្ពង់រាប” - អ្នកនិពន្ធ៖ Nguyen Hoai “និទាឃរដូវ Moc Chau” - អ្នកនិពន្ធ៖ Nguyen Thanh Hoa “រដូវពណ៌មាស” - អ្នកនិពន្ធ៖ Viet Anh “ទេសភាពទឹកដី Cao Bang” - អ្នកនិពន្ធ៖ Nguyen The Hoang “ផ្កាឈូក ព្រះពុទ្ធ” - អ្នកនិពន្ធ៖ Nguyen Huong Giang “បង់សំណាញ់” - អ្នកនិពន្ធ៖ Nguyen Hong Hai “រដូវស្ទូងស្រូវ” - អ្នកនិពន្ធ៖ Nguyen Chi Chinh “នាព្រឹកព្រលឹមនៅ Dong Chau” - អ្នកនិពន្ធ៖ Huong Nguyen “វិថីបុរាណ Hoi An” - អ្នកនិពន្ធ៖ Pham Van Duc “ពិធីបុណ្យបោកចំបាប់បាល់ល្បាប់ Ha Giang” - អ្នកនិពន្ធ៖ Vu Huy Hung My Tra Tag VOV VOVworld ពិព័រណ៍ រូបថត ស្ម័គ្រចិត្ត សប្បុរសធម៌ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង