ព្រះរាជបុត្រាដាណឺម៉ាក Frederik អញ្ជើញយាងទស្សនាផ្ទាំងគំនូរ Dong Ho និងអាយ៉ងទឹក
(VOVWORLD) -
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី ១ ខែវិច្ឆិកា ព្រះរាជបុត្រាដាណឺម៉ាក Frederik បានអញ្ជើញយាងតាមដងវិថីបឹង Hoan Kiem ទស្សនារបៀបធ្វើគំនូរ Dong Ho និងទស្សនាអាយ៉ងទឹក។
ព្រះរាជបុត្រាដាណឺម៉ាកយាងទស្សនាប្រាសាទ Ngoc Son - ទីក្រុងហាណូយ
|
ព្រះរាជបុត្រាដាណឺម៉ាកយានទស្សនាប្រាសាទ Ngoc Son
|
ព្រះរាជបុត្រាដាណឺម៉ាក Frederik យាងជំវិញបឹង Hoan Kiem |
បន្ទាប់ពីយាងដើរជុំវិញបឹង Hoan Kiem ព្រះរាជបុត្រាដាណឺម៉ាក Frederik បានយាងទៅកាន់រោងមហោស្រពអាយ៉ងទឹក Thang Long ។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងសិប្បករបានឧទ្ទេសនាមអំពីសិល្បៈគំនូរ Dong Ho ជូន ព្រះរាជបុត្រាដាណឺម៉ាក Frederik។
គំនូរ Dong Ho គឺជាគំនូរប្រជាប្រិយវៀតណាមដ៏ល្បីល្បាញ ជាមួយនឹងតម្លៃសិល្បៈ និងខ្លឹមសារដ៏វិសេសវិសាល។ អស់រយៈពេលជិត ៤០០ ឆ្នាំកន្លងទៅ ប្រភេទគំនូរនេះនៅតែជាផលិតផលវប្បធម៌ខាងស្មារតី ដែលមានតម្លៃសិល្បៈចំពោះប្រជាជនវៀតណាមជាច្រើនជំនាន់។
ព្រះរាជបុត្រាដាណឺម៉ាក Frederik ចាប់អាម្មណ៍នឹងបទពិសោធន៍ធ្វើគំនូរ "មេមាន់ និងកូនមាន់"។
សិប្បករគំនូរ Dong Ho ជូនគំនូរដល់ព្រះរាជបុត្រាដាណឺម៉ាក Frederik
|
ព្រះរាជបុត្រាដាណឺម៉ាក Frederik ចាប់អាម្មណ៍នឹងបទពិសោធន៍ធ្វើគំនូរ
|
អនុប្រធានរដ្ឋ និងព្រះរាជបុត្រាដាណឺម៉ាក Frederik អញ្ជើញទស្សនាការសម្តែងអាយ៉ងទឹក ដែលសំដែងដោយសិល្បករល្ខោនអាយ៉ងទឹកថាំងឡុង។ អាយ៉ងទឹកគឺជាទម្រង់ការសម្ដែងដ៏លេចធ្លោសម្រាប់ខឿនវប្បធម៌ប្រជាជាតិវៀតណាម ដោយបង្ហាញពីបញ្ញា និងភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ក្នុងសង្គមសម័យបច្ចុប្បន្ន អាយ៉ងទឹកកាន់តែមានប្រជាប្រិយភាពចំពោះមហាជនទាំងជាតិ និងអន្តរជាតិ។
នេះជាសកម្មភាពវប្បធម៌ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ព្រះរាជបុត្រាដាណឺម៉ាក។ គោលដៅទស្សនា និងសកម្មភាពនានា គឺជានិមិត្តសញ្ញាវប្បធម៌ ប្រវត្តិសាស្ត្រដែលពោរពេញទៅដោយអត្តសញ្ញាណរបស់ទីក្រុងហាណូយ និងរបស់វៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។ គោលដៅទាំងនេះក៏មិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅពេលមកដល់ទីក្រុងហាណូយផងដែរ៕