ព្រលានយន្តហោះ Lien Khuong ប្រៀបប្រដូចជាទងផ្កាដ៏ស្រស់ស្អាតនៅតំបន់ខ្ពង់រាប
Ha Thanh/VOV.VN -  
(VOVWORLD) - ព្រលានយន្តហោះ Lien Khuong នៅខេត្ត Lam Dong ត្រូវបានរចនាដូចទៅនឹងផ្កាឈូករ័ត្នព្រៃមួយទងដ៏ស្រស់ស្អាតនៅតំបន់ខ្ពង់រាប។
ព្រលានយន្តហោះនេះស្ថិតនៅទីរួមស្រុក Lien Nghia ចំណុះស្រុក Duc Trong ខេត្ត Lam Dong ដែលមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Da Lat។ នេះជាច្រកទ្វារអាកាសចរណ៍ទៅកាន់ទីក្រុង Da Lat ដែលជារដ្ឋធានីនៃតំបន់ Tay Nguyen។
|
សំណង់នេះមានស្ថាបត្យកម្មទំនើបនិងទ្រង់ទ្រាយធំ។ ស្ថានីយ៍ថ្មីត្រូវបានកសាងឡើងលើផ្ទៃដីចំនួន១២៤០០ម៉ែត្រការ៉េ ដោយមាន២ជាន់និងប្រកបដោយផាសុខភាពទំនើបបម្រើអ្នកដំណើរ ។ ស្ថានីយ៍នេះអាចបម្រើអ្នកដំណើរពី១,៥លានដល់២លាននាក់ក្នុងមួយឆ្នាំ។ តាមផែនការថា ដល់ឆ្នាំ២០២៥ ព្រលានយន្តហោះ Lien Khuong អាចបម្រើអ្នកដំណើរចំនួន២,៥លាននាក់ជារៀងរាល់ឆ្នាំ។
|
ការរចនាសំណង់នេះត្រូវបានបំផុសគំនិតពីរូបភាពផ្កាឈូករ័ត្នព្រៃ ជាប្រភេទផ្កាដ៏ពិសេសដោយឡែកដែលមានកម្លាំងរស់យ៉ាងខ្លាំងក្លានៅខ្ពង់រាប Langbiang។ សំណង់នេះទទួលបានលំដាប់ទី១នៃពានរង្វាន់ស្ថាបត្យកម្មជាតិឆ្នាំ២០១០។
|
នៅខាងក្រៅស្ថានីយ៍ មានតំបន់ដាំដើមឈើខៀវស្រងាត់សំដៅបង្កើតឡើងលំហត្រជាក់ស្រួល។
|
រួមជាមួយគ្នានេះគឺបឹងទឹកតូចៗដែលមានប្រព័ន្ធក្បាលបាញ់អ័ព្ទ។
|
ដំបូលត្រូវបានកសាងឡើងដោយការគួបផ្សំរវាងដែកថែបនិងកញ្ចក់ សំដៅបង្កើនការទទួលយកយកពន្លឺព្រះអាទិត្យ ក៏ដូចជាបង្កើតចំណុចពិសេសគួរអោយទាញភ្នែកផងដែរ។
|
នៅកណ្ដាលស្ថានីយ៍គឺកាំជណ្ដើរពីជាប់ទី១ឡើងជាន់ទី២។ រចនាសម្ព័ន្ធនេះមានកាំជណ្ដើរចំនួន២ដែលមួលចូលគ្នាដូចទៅនឹងស្នាដៃចម្លាក់មួយ។
|
នៅក្នុងស្ថានីយ៍មានបញ្ជរសរុបចំនួន១៨ ក្នុងនោះពាក់កណ្ដាលមួយគឺសម្រាប់ជើងហោះហើរក្នុងស្រុកនិងពាក់កណ្ដាលមួយទៀតគឺសម្រាប់ជើងហោះហើរអន្តរជាតិ។
|
ក្រៅពីហាងលក់ទំនិញនិងហាងលក់កាដូ នៅក្នុងព្រលានយន្តហោះ Lien Khuong មានហាងលក់ផ្កា Da Lat ទៀតផង ជាពិសេសគឺផ្កាអ័រគីដេគ្រប់ប្រភេទទៀតផង។
|
រួមជាមួយស្ថានីយ៍ថ្មី ព្រលានយន្តហោះ Lien Khuong ក៏បានដាក់អោយដំណើរការនូវផ្លូវរត់យន្តហោះថ្មីដោយមានរយៈបណ្ដោយជាង៣២០០ម៉ែត្រ រយៈទទឹង៤៥ម៉ែត្រ ដែលអនុញ្ញាតអោយយន្តហោះកម្រិតមធ្យមដូចជា A320 A321 ធ្វើសកម្មភាព។ ខែវិច្ឆិកា ជារដូវកាលដែលផ្កាឈូករ័ត្នព្រៃរីកស្គុះស្គាយនៅ Tay Nguyen ហេតុដូច្នេះហើយ យើងអាចគយគន់វាលផ្កាឈូករ័ត្នព្រៃដ៏ធំល្វឹងល្វើយនៅតាមផ្លូវរត់យន្តហោះក្នុងព្រលានយន្តហោះ Lien Khuong៕
|
Ha Thanh/VOV.VN