(VOVWORLD) - អតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh មានគោលនយោបាយ សំខាន់ជាច្រើនក្នុងកិច្ចការនៅក្នុងប្រទេសនិង កិច្ចការបរទេស ដោយរួមចំណែកនាំប្រទេស រួចផុតពីវិបត្តិ ហើយស្ថានភាពសន្តិសុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំផង ដែរ។
នាយឧត្តមសេនីយ៍ Le Duc Anh (ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩២០ - ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩) មានស្រុកកំណើតនៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ (ឆ្នាំ១៩៨៧-ឆ្នាំ១៩៩១) អគ្គសេនាធិការកងទ័ពប្រជាជន វៀតណាម (ឆ្នាំ១៩៨៦-ឆ្នាំ១៩៨៧) ប្រធានរដ្ឋ លេខាមជ្ឈឹមបក្សនីតិកាលពី៧ សមាជិកការិយាល័យនយោបាយនីតិកាលទី៨។ ល។
ជាឧត្តមសេនីយ៍ម្នាក់ដែលបានឆ្លងកាត់សង្គ្រាមការពារប្រទេសជាតិចាប់តាំងពីឆ្នាំ១៩៤៥រហូតដល់ឆ្នាំ១៩៨៩ លោក Le Duc Anh ជានិច្ចកាលមានវត្តមាននៅសមរភូមិដ៏កាចសាហាវបំផុត ហើយ វិលត្រឡប់មកវិញក្នុងយុទ្ធជ័យ។ ក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ លោកបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយចិននិងអាមេរិក។
នាខែឧសភាឆ្នាំ១៩៨៨ នាយឧត្តមសេនីយ៍ Le Duc Anh រដ្ឋមន្រ្តីការពារជាតិបានទៅត្រួតពិនិត្យនិងលើកទឹកចិត្តកម្មាភិបាល យុទ្ធជនដែលកំពុងការពារអធិបតេយ្យភាពចំពោះកោះសមុទ្រនៃមាតុប្រទេស។
ក្នុងឱកាសនេះ នៅប្រជុំកោះ Truong Sa លោកបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣៣ ទិវាប្រពៃណីរបស់កងទ័ពជើងទឹកវៀតណាម។ ថ្លែងនៅទីនេះ លោកនាយឧត្តមសេនីយ៍បានស្បថថា នឹងការពារមាតុភូមិជាទីស្រឡាញ់ ការពារប្រជុំកោះ Truong Sa ដែលជាផ្នែកមួយនៃដែនដីនិងដែនសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិជាដាច់ខាត។
មិនត្រឹមតែជាអ្នកយោធាឆ្នើមប៉ុណ្ណោះទេ ចាប់ពីខែកញ្ញាឆ្នាំ១៩៩២ដល់ខែកញ្ញាឆ្នាំ១៩៩៧ នាយឧត្តមសេនីយ៍ Le Duc Anh បានកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ លោកជាថ្នាក់ដឹកនាំដ៏សាមញ្ញនិងស្និទ្ធស្នាលម្នាក់។ (រូបថត៖ ប្រធានរដ្ឋលោក Le Duc Anh ចូលរួមអំណរសាទរបុណ្យសំពះព្រះខែជាមួយក្មួយៗនៅរដ្ឋធានីហាណូយ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៩៤)។
ប្រធានរដ្ឋលោក Le Duc Anh ទៅសួរសុខទុក្ខជនរួមជាតិនៅតាមតំបន់ដែលត្រូវរងផលប៉ះពាល់ដោយទឹកជំនន់។
លោកប្រធានរដ្ឋទៅសួរសុខទុក្ខនិងវាយគងឃ្មោះកំសាន្តសប្បាយជាមួយជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ឧទ្យានជាតិ Yok Don។
នាយឧត្តមសេនីយ៍ Le Duc Anh និងនាយឧត្តមសេនីយ៍ Vo Nguyen Giap នាបុណ្យចូលឆ្នាំថ្មី១៩៩៧
ប្រធានរដ្ឋលោក Le Duc Anh ទៅទស្សនាវិទ្យុសម្លេងវៀតណាមនាឆ្នាំ
១៩៩៥។
ប្រធានរដ្ឋលោក Le Duc Anh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៥។
លោកប្រធានរដ្ឋវៀតណាមនិងលោកប្រធានគុយបា Fidel Castro។
ប្រធានាធិបតីអាមេរិកលោក Bill Clinton និងលោកជំទាវអញ្ជើញទទួលបដិសណ្ឋារកិច្ច
ប្រធានរដ្ឋវៀតណាមនិងលោកជំទាវនាឆ្នាំ១៩៩៥។
ប្រធានរដ្ឋលោក Le Duc Anh អញ្ជើញទទួលបដិសណ្ឋារកិច្ចព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ នៅវិមានប្រធានរដ្ឋ នាខែធ្នូ ឆ្នាំ១៩៩៥៕