ភ្ញៀវទេសចរបរទេសទនាទីក្រុងហាណូយប្រកបដោយភាពសុខសាន្ត
Quang Hung/VOV -  
(VOVWORLD) - ឥឡូវនេះ ការដែលភ្ញៀវទេសចរមកទស្សនារដ្ឋធានីយ៉ាងច្រើនកកកុញបាន នាំមកនូវរូបភាពដែលធ្លាប់ស្គាល់ដូចប៉ុន្មានឆ្នាំមុនពេលជំងឺរាតត្បាតកូវីដ-១៩ផ្ទុះ រីករាលដាល។
|
យោងតាមការធ្វើស្ថិតិរបស់មន្ទីរទេសចរណ៍ហាណូយ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ជិត ៦ លាននាក់បានមករដ្ឋធានី។ |
|
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាង ៨លាននាក់បានមកកាន់ទីក្រុងហាណូយ។ ភ្ញៀវអន្តរជាតិមានជាង១លាន៤សែននាក់ កើនឡើង ១៨ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
|
ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងខែមេសា សម្រេចបានជាង ៨,៥ លានលានដុង (ប្រមាណ ៣៦២ លានដុល្លារអាមេរិក) កើនឡើង ៥២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ |
|
ដោយឡែកក្នុងខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងហាណូយបាន កើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ |
|
ភ្ញៀវទេសចរទៅទស្សនាផ្លូវថ្នល់ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងរដ្ឋធានីប្រកបដោយភាពសុខសាន្ត។ |
|
ចំនួនភ្ញៀវទេសចរអាស៊ីមកហាណូយមានចំនួនច្រើន។ |
|
ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាវិថីបុរាណហាណូយ ដោយគ្មានការភ័យ ខ្លាចចំពោះជំងឺរាតត្បាតទៀតឡើយ។ សូម្បីតែក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើង ក៏ដោយ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងជំងឺ នេះបានយ៉ាងល្អផងដែរ។ |
|
ភ្ញៀវមកទស្សនាការតាំងពិព័រណ៍រូបថតដែលរៀបចំឡើងនៅលើវិថីថ្មើរជើងជុំវិញបឹង Hoan Kiem។ |
|
តំបន់វិថីបុរាណ ជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិពេលមកទីក្រុងហាណូយ។ |
|
ភ្ញៀវទេសចរបរទេសមកទស្សនាវិថី Ta Hien… |
|
ព្រះវិហារកាតូលិកហាណូយ… |
|
ឬទៅទស្សនាតាមដងផ្លូវនាចុងសប្តាហ៍។ |
|
ភ្ញៀវទេសចរបរទេសដើរតាមផ្លូវដោយភាពសុខស្រួល នោះគឺជារូបភាពដែល ធ្លាប់ស្គាល់ដូចមុនពេលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។ |
Quang Hung/VOV