ភាពភ្លឺផ្លេកនៃវិថីសង្កាត់នៃទីក្រុងហាណូយក្នុងរដូវបុណ្យណូអែល Le Chi/VOV5 -   23 ធ្នូ 2022 | 18:34:13 (VOVWORLD) - បរិយាកាសបុណ្យណូអែលជិតមកដល់ហើយ វិថីនានានៅរដ្ឋធានីហាណូយកាន់តែមានភាពអ៊ូអរ ភ្លឺផ្លេកៗជាមួយនឹងភ្លើងពណ៌ណូអែលគ្រប់ប្រភេទ។ បរិយាកាសបុណ្យណូអែលបានរីកសាយភាយពាសពេញមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ។ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Lotte នៅវិថី Dao Tan ដើមស្រល់យក្សមួយត្រូវបានដាក់នៅជើងអគារ ទាក់ទាញមនុស្សមកទស្សនា លេងកម្សាន្តយ៉ាងច្រើនកុះករ។ (រូបថត៖ VOV2) នៅមុខទីលានមណ្ឌលនគរ នៅលើវិថី Nguyen Trai មានតុបតែងលម្អភ្លើងពណ៌ចម្រុះចែងចាំងពន្លឺយ៉ាង គួរឲ្យជក់ភ្នែក។ (រូបថត៖ VOV2) និយាយដល់បុណ្យណូអែល ប្រជាជនហាណូយមិនអាចរំលងវិថី Hang Ma ដ៏អូអរនោះទេ។ ក្នុងឱកាសនេះ គ្រឿងតុបតែងបុណ្យណូអែលជាច្រើនប្រភេទ ត្រូវបានដាក់លក់ពេញផ្លូវ។ ឆ្នាំនេះ អាជីវករឲ្យដឹងថា គ្រឿងតុបតែងលម្អមានលក្ខណៈពិសេសជាង ឆ្នាំមុនៗ។ គ្រឿងតុបតែងលម្អទាក់ទាញមនុស្សជាច្រើនមកទស្សនានិងទិញ … ជាពិសេសកុមារ។ (រូបថត៖ VOV៥) បរិយាកាសបុណ្យណូអែលគ្រប់ដណ្ដបតាមដងផ្លូវនៃរដ្ឋធានីហាណូយ រួមទាំងភោជនីយដ្ឋាន … សណ្ឋាគារ ... ហាងបារ ... ឬហាងកាហ្វេតូចៗ។ នៅពេលបុណ្យណូអែលមកដល់ម្ដងៗ ព្រះវិហារកាតូលិកបុរាណនៅទីក្រុងហាណូយ ក្លាយជាគោលដៅគួរឲ្យទាក់ទាញចំពោះមនុស្សយ៉ាងច្រើនមកទស្សនា។ ស្ថិតនៅកណ្ដាលខ័ណ្ឌ Hoan Kiem ព្រះវិហារកាតូលិកហាណូយត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាត។ បរិវេណខាងក្រៅវិហារកាតូលិក ការងារតុបតែងលម្អបានសម្រេចរួចរាល់ដើម្បីទទួលអំណរបុណ្យណូអែលឆ្នាំ ២០២២។ ព្រះវិហារ Ham Long ក៏បានសម្រេចកិច្ចការចុងក្រោយសម្រាប់បុណ្យ ណូអែលឆ្នាំនេះផងដែរ។ (រូបថត៖ VOV2) ទិដ្ឋភាពនៅខាងក្នុងព្រះវិហារ Ham Long។ (រូបថត៖ កាសែត Dan Tri) ព្រះវិហារ Ke Set (ខ័ណ្ឌ Hoang Mai) តែងតែត្រូវបានតុបតែងលម្អយ៉ាងល្អប្រណីតនៅក្នុងឱកាសបុណ្យណូអែលជារៀងរាល់ឆ្នាំ។ (រូបថត៖ កាសែត Dan Tri) Le Chi/VOV5 Tag VOV VOVworld បុណ្យណូអែល ហាណូយ តុបតែងលម្អ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង