ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh

(VOVWORLD) - ឆ្នេរសមុទ្រ Quang Lang ឃុំ Thuy Hai ស្រុក Thai Thuy ខេត្ត Thai Binh គឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត។
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 1
សមុទ្រ Quang Lang ស្ថិតនៅជាប់ច្រកទន្លេ Diem Ho ដែលជាដៃទន្លេតូចមួយនៃទន្លេក្រហម មានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ រូបថត៖ Vu Thanh Thuy
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 2
សមុទ្រ Quang Lang មានលក្ខណៈធម្មជាតិខុសប្លែក និងគួរឲ្យចាប់អារម្មណ៍បើធៀបនឹងឆ្នេរសមុទ្រផ្សេងទៀត។ នោះគឺនៅពេលជំនោរទាប ផ្ទៃទឹកលើឆ្នេរខ្សាច់ ត្រឹមកជើងប៉ុណ្ណោះ។ រូបថត៖ ទស្សនាវដ្តីទេសចរណ៍
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 3
ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយដូចកញ្ចក់ដ៏ធំសម្បើមមួយផ្ទាំង ដែលឆ្លុះពីអ្វីៗគ្រប់បែបយ៉ាងទៅលើផ្ទៃទឹក បង្កើតជាភាពស្រស់ស្អាតដ៏អស្ចារ្យ។ រូបថត៖ Tien Nguyen
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 4
ផ្ទៃមេឃពណ៌ខៀវស្រឡះដែលឆ្លុះលើផ្ទៃសមុទ្រ ធ្វើឱ្យលំហទាំងមូលកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ រូបថត៖ Tien Mau
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 5
នេះជាតំបន់សមុទ្រដ៏រហោស្ថានមួយកន្លែង ដែលមិនទាន់អភិវឌ្ឍន៍ទេសចរណ៍នៅឡើយទេ ប៉ុន្តែជាកន្លែងធ្វើនេសាទសម្រាប់ប្រជាជនក្នុងតំបន់។ រូបថត៖ Vu Thanh Thuy
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 6
ប្រជាជននៅទីនេះភាគច្រើននេសាទដោយប្រើវិធីសាស្រ្តប្រពៃណីដើម្បីការពារបរិស្ថានសមុទ្រ។ រូបថត៖ Le Thanh Ha
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 7
ប្រជាជន Quang Lang តែងតែទៅតាមឆ្នេរដើម្បីចាប់ត្រីសមុទ្រ។ រូបថត៖ baodantoc.vn
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 8
មកដល់ឆ្នេរសមុទ្រ Quang Lang ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏សាមញ្ញ និងសុខសាន្តត្រាណរបស់ប្រជាជននៅពេលធ្វើការនេសាទ។ រូបថត៖ baodantoc.vn
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 9
មិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ ឆ្នេរសមុទ្រ Quang Lang ក៏បង្កប់នូវសម្រស់នៃពលកម្មដ៏ពិតៗទៀតផង។ រូបថត៖ baodantoc.vn
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 10
រយៈពេលសម្រាករបស់អ្នកនេសាទនៅឆ្នេរ Quang Lang បន្ទាប់ពីវគ្គនេសាទ រូបថត៖ Vu Thanh Thuy
ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh - ảnh 11
ពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាឆ្នេរសមុទ្រ Quang Lang គឺចាប់ពីខែកក្កដាដល់ខែតុលា។ នៅពេលនេះ អាកាសធាតុកំពុងផ្លាស់ប្តូររដូវ ដូច្នេះហើយវាពិតជាត្រជាក់ស្រួល សមស្របសម្រាប់ការទស្សនាសមុទ្រ។ រូបថត៖ daidoanket.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ