ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ

(VOVWORLD) - តាំងពីច្រើនជំនាន់មកហើយ អាវផាយ (Ao Dai) គឺជានិមិត្តសញ្ញាវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយនឹងរូបភាពរបស់នារីវៀតណាម។
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 1
អាវផាយវៀតណាមនៅក្នុងសម័យកាលប្រវត្តិសាស្ត្រនានាត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហ្វេ។ រូបថត៖ Kinhtedothi.vn
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 2
ឆ្លងកាត់សម័យកាលជាច្រើន អាវផាយមានការផ្លាស់ប្ដូរដោយឥតឈប់ឈរ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈប្រពៃណីរបស់វា ដែលរួមចំណែកបង្កើតឡើងភាពស្រស់ស្អាតនិងភាពទន់ភ្លន់របស់នារីវៀតណាម។ រូបថត៖ VTV
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 3
អាវផាយក្នុងជីវភាពសម័យទំនើប ត្រូវបានអ្នករចនាម៉ូដច្នៃប្រឌិតលើសម្ភារៈជាច្រើនប្រភេទ ដែលគួមផ្សំនឹងលំនាំ ក្បូរក្បាច់រចនាដ៏ល្អប្រណិត។ រូបថត៖ aodaisago.com
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 4
អាវផាយស្ទើរតែជាសំលៀកបំពាក់ដែលមិនអាចខ្វះបានក្នុងការប្រលងសម្រស់។
រូបថត៖ sggp.org.vn
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 5
Top ៣ បវរកញ្ញាវៀតណាមឆ្នាំ ២០២០ ពាក់អាវផាយពណ៌ស នៅពេលទទួលរង្វាន់។
រូបថត៖ phutuonline.com.vn
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 6
បវរកញ្ញា និងពិធីករវៀតណាមល្បីឈ្មោះ ស្លៀកពាក់អាវផាយប្រពៃណីក្នុងព្រឹត្តិការណ៍មួយនៅ
ខេត្ត Quang Ninh។ រូបថត៖ VOV
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 7
សិស្សស្រីស្លៀកពាក់អាវផាយទៅសាលារៀន។ រូបថត៖ dantri.com.vn
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 8
រូបថត៖ Thuc Nguyen/ Rau Studio
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 9
ក្នុងកិច្ចប្រជុំសំខាន់ៗ នារីវៀតណាមច្រើនតែជ្រើសរើសសម្លៀកបំពាក់អាវផាយប្រពៃណី។
រូបថត៖ Duc Anh/VOV៥
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 10
អាវផាយកាន់តែមានប្រជាប្រិយភាព សូម្បីតែក្នុងថ្ងៃធ្វើការ...រូបថត៖ vinaculto.vn
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 11
... ក៏ដូចជាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ...រូបថត៖ Thuc Nguyen/ Rau Studio
ភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ - ảnh 12
... ជាពិសេស នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតរបស់មនុស្សម្នាក់ គឺថ្ងៃរៀបអាពាហ៍ពិពាហ៍។ រូបថត៖ Thuc Nguyen/ Rau Studio
ពាក្យ "Ao Dai" ត្រូវបានបញ្ចូលក្នុងវចនានុក្រម Oxford ហើយត្រូវបានពន្យល់ថា ជាសំលៀកបំពាក់មួយប្រភេទរបស់នារីវៀតណាម។

មិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវអន្តរជាតិជាច្រើនផងដែរ នៅពេលមើលឃើញ Ao Dai ម្ដងៗ គេតែងតែនឹកឃើញដល់ជនជាតិ និងវប្បធម៌វៀតណាមភ្លាមៗ… សំលៀកបំពាក់ Ao Dai និងវប្បធម៌ស្លៀកពាក់ Ao Dai បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសមួយ - ជាបេតិកភណ្ឌវប្បធម៌របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ