ភូមិគ្រឿងភាជន៍ នៅ Binh Duong ស្មូន“ ក្របីមាស” នៅក្នុងឱកាសពិធីបុណ្យតេត
(VOVWORLD) - ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំឆ្លូវត្រីស័ក២០២១ ប្រជាជននៅភូមិគ្រឿងភាជន៍នៅ Lai Thieu (ទីក្រុង Thuan An - ខេត្ត Binh Duong) កំពុងមមាញឹករៀបចំផលិត “កូនក្របីមាស” ដើម្បីបម្រើអតិថិជន។
ផលិតផលមួយនៃផលិតផលគ្រឿងភាជន៍ប្រពៃណីនៅក្នុងទឹកដី Lai Thieu (ទីក្រុង Thuan An ខេត្ត Binh Duong) គឺ «កូនជ្រូកដី»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន គ្រួសារនៅទីនេះបាន "ច្នៃប្រឌិតថ្មី" ដោយផ្លាស់ប្តូរធ្វើការស្មូនរូបសត្វដូចរៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ តំបន់គ្រឿងភាជន៍និងសេរ៉ាមិច Tan Uyen បានចាប់ផ្តើមផលិត "កូនក្របីមាស" ។
ដើម្បីស្មូនបាន "កូនក្របីមាស" ជំហានដំបូងគឺលាយដីបញ្ចូលគ្នា។ លោក Nguyen Van Nhan (សង្កាត់ Tan Phuoc Khanh ទីរួមស្រុក Tan Uyen) ដែលមានបទពិសោធន៍ក្នុងអាជីពនេះជាង ៣០ ឆ្នាំ បានឲ្យដឹងថាដីនឹងត្រូវលាយជាមួយទឹក បន្ថែមជាមួយកាវនិងកូរឲ្យម៉ត់ មុនពេលប្រើប្រាស់។ ឆ្នាំនេះក្រុមគ្រួសាររបស់ លោក Nhan បានស្មូន«កូនក្របីដី» ជាង ១០.០០០ តាមការបញ្ជាទិញពីអ្នកជំនួញ។
បន្ទាប់ពីការហាលកំដៅថ្ងៃក្រោមពន្លឺព្រះអាទិត្យអស់រយៈពេលជាង ៣ ម៉ោង «កូនក្របីដី»នឹងលេចចេញជារូបរាង នៅពេលនោះគេនឹងដោះវាចេញពីពុម្ភ។
«កូនក្របីដី» បន្ទាប់ពីយកចេញពីពុម្ភ នឹងត្រូវយកទៅហាលឲ្យសម្ងួតក្រោមពន្លឺព្រះអាទិត្យក្នុងរយៈពេល ៦-៨ ម៉ោងមុនពេលយកទៅរៀបនៅក្នុងឡដុត។
លោក Phan Van Hiep (ទីរួមស្រុក Tan Uyen) កំពុងត្រៀមដុត«កូនក្របីដី»។ លោក Hiep បានឲ្យដឹងថាឡនីមួយៗអាចដុត«កូនក្របីដី» ពី ៣.០០០ ទៅ៤.០០០ គ្រឿង។ ពេលវេលាដុតគឺប្រហែល ៧ ម៉ោង។
«កូនក្របីដី» ទាំងអស់បន្ទាប់ពីត្រូវបានគេដុតរួចរាល់ ហើយ នឹងលក់ចេញទៅមូលដ្ឋាននានានៅទីក្រុង Thu Dau Mot និងទីក្រុង Thuan An ដើម្បីធ្វើការលាបថ្មាំ និងសម្រេចបានផលិតផលពាក់កណ្តាល។
ម្ចាស់មូលដ្ឋានស្មូន«កូនជ្រូកដី» មួយមានឈ្មោះ Huynh Lam (ទីក្រុង Thu Dau Mot) បានឲ្យដឹងថាពណ៌ថ្នាំលាបដែលពេញនិយមគឺពណ៌ទឹកមាស។ បន្ទាប់ពីការលាបរួចរាល់ហើយ វានឹងត្រូវបានគ្របដោយសរសៃចេសមាស។ ដំណាក់កាលលំបាកបំផុតគឺការគូរភ្នែកដើម្បីឱ្យផលិតផលមាន«ព្រលឹង»ផងដែរ។
«កូនក្របីមាស» មានតម្លៃចាប់ពី ១០,០០០ ទៅ ៨០,០០០ ដុង ដែលអាស្រ័យទៅលើទំហំរបស់វា។
ម្ចាស់មូលដ្ឋានផលិតបានបញ្ជាក់ថាមិនត្រឹមតែលក់នៅក្នុងស្រុកទេ «កូនក្របីមាស» នៅ Binh Duong ក៏បាននាំចេញទៅកាន់ទីផ្សារឡាវនិងកម្ពុជាផងដែរ៕