(VOVWORLD) -
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភូមិជាប់ព្រំដែន Sin Suoi Ho ស្រុក Phong Tho ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយក្លាយទៅជាគោលដៅទេសចរណ៍ដ៏វិសេសវិសាលរបស់ខេត្ត Lai Chau។
មានទីតាំងស្ថិតនៅជើងភ្នំ Son Bac May ដ៏ធំមហិមា ដែលមានកម្ពស់ជាង ១.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភូមិជាប់ព្រំដែន Sin Suoi Ho ស្រុក Phong Tho ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ហើយក្លាយទៅជាគោលដៅទេសចរណ៍ដ៏វិសេសវិសាលរបស់ខេត្ត Lai Chau។
ទេសភាពរ៉ូម៉ង់ទិក ជាមួយលក្ខណៈរស់នៅសាមញ្ញរបស់ជនជាតិ Mong នោះ ភូមិ Sin Suoi Ho ឃុំ Sin Suoi Ho ស្រុក Phong Tho គឺជាគោលដៅទេសចរណ៍ដែលមិនអាចបំភ្លេចបានប្រសិនបើមកដល់ម្ដងៗ។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បងប្អូនប្រជាជននៅទីនេះតែងតែរក្សាភូមិបៃតង និងស្រស់ស្អាត ជាមួយពណ៌បៃតងនៃដើមឈើព្រៃ។
ព្រៃឈើនៅជុំវិញភូមិនៅតែរក្សាបានប្រភេទរុក្ខជាតិសម្បូរបែបជាមួយនឹងប្រភេទសត្វកម្រ។
ជាមធ្យមរៀងរាល់ខែភូមិ Sin Suoi Ho ទទួលភ្ញៀវទេសចរជិត ១០០០ នាក់។
ពេលលោកអ្នកអញ្ជើញមកដល់ភូមិ អ្នកភូមិនឹងស្វាគមន៍លោកអ្នកយ៉ាងកក់ក្តៅនិងរួសរាយរាក់ទាក់។
អ្នកទេសចរភាគច្រើន ដែលមកទីនេះមានអារម្មណ៍សុខស្រួលណាស់។
ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន ប្រជាជននៅទីនេះបានសាងសង់ភោជនីយដ្ឋានតូចៗជាមួយម្ហូបប្រចាំតំបន់។
... បម្រើតាមស្ទីលផ្ទាល់ខ្លួនរបស់ជនជាតិ Mong។
ភ្ញៀវក៏អាចសំរាកនៅផ្ទះរបស់ប្រជាជន។
ការប្រជុំផ្សារត្រូវបានបើកនៅថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ហើយជាមធ្យមមានអ្នកទេសចររាប់រយនាក់មកទស្សនា។
ផលិតផលព្រៃឈើនិងផលិតផលកសិកម្ម ដែលបានផលិតដោយប្រជាជនក្នុងតំបន់ត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរនិងប្រជាជនក្នុងតំបន់។
លើសពីនេះទៀត ផ្សារនវក៏មានលក់ផលិតផលចរបាប់ដូចជា៖ កាបូប អាវ សំពត់ កន្សែង ក្រណាត់ ...
រចនាបថនៃផ្សាខ្ពង់រាបដែលមានពណ៌ឆើតឆាយអស្ចារ្យគឺជាចំណុចលេចធ្លោ
បំផុត។
នារីជនជាតិ Mong Sin Suoi Ho។
ទោះបីវាជាផ្សារក្នុងភូមិក៏ដោយ ប៉ុន្តែទាក់ទាញការចូលរួមរបស់មនុស្សយ៉ាងច្រើនកុះករ។
ទៅផ្សារគឺជាប្រការដ៏សប្បាយរីយរាយរបស់ប្រជាជននៅទីនេះ។
លក្ខណៈស្រស់ស្អាតរបស់កុមារនៅផ្សារ Sin Suoi Ho។
រូបភាពកងទ័ពការពារព្រំដែនជួយកាត់សក់ឲ្យក្មេងនៅតំបន់ និងភ្ញៀវទេសចរដែលមានតម្រូវការ។
ជាមួយនឹងលក្ខណៈវិសេសវិសាល ភូមិរបស់ជនជាតិ Mong នៅតំបន់ព្រំដែន Sin Suoi Ho (Lai Chau) បានបន្សល់ទុកស្លាកស្នាមជាច្រើននៅក្នុងដួងចិត្តភ្ញៀវទេសចរ ហើយជាទិសដៅប្លែកៗក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅមូលដ្ឋានផងដែរ។