ភូមិប្រកបមុខរបរជាងឈើ Bai Oi

(VOVWORLD) - មុខរបរជាងឈើ នៅក្នុងភូមិ Bai Oi មានតាំងពីឆ្នាំ ១៩៥៨  មកម្ល៉េះ។ ផលិតផលសិប្បកម្មរបស់ភូមិសិប្បកម្មល្បីឈ្មោះ ហើយទទួលបានការនិយមចូលចិត្តរបស់អ្នកប្រើប្រាស់ជាច្រើន។

ជាភូមិដែលមានទីតាំងធ្វើចរាចរណ៍ងាយស្រួល ហើយមិនឆ្ងាយប៉ុន្មានពីតំបន់វត្ថុធាតុដើមដាំដើមឈើ ភូមិ Bai Oi ឃុំ Dinh Tri ទីក្រុង Bac Giang ខេត្ត Bac Giang មានលក្ខណៈអំណោយផលជាច្រើនក្នុងការអភិវឌ្ឍផលិតកម្មជាងឈើ។

ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 1មុខរបរជាងឈើ នៅភូមិ Bai Oi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដោយលោក Luong Van Thu ដែលមានស្រុកកំណើតនៅស្រុក Thuong Tin ទីក្រុងហាណូយ (រូបថត៖ VOV)

ភាពរុងរឿងរបស់មុខរបរជាងឈើនៅភុមិ Bai Oi គឺក្នុងអំឡុងឆ្នាំដែលឧបត្ថម្ភធន ហើយគ្រឿងសង្ហារឹមភូមិ Bai Oi បានទាក់ទាញអតិថិជនជាច្រើនក្នុងខេត្តឱ្យមកកុម្ម៉ង់ ដោយសារតែគុណភាពល្អ និងតម្លៃសមរម្យ។

ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 2ឧបករណ៍សម្រាប់ប្រកបមុខរបរជាងឈើ (រូបថត៖ VOV)

ក្នុងអំឡុងពេលឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០០០ សេដ្ឋកិច្ចវៀតណាមបានផ្លាស់ប្តូរបន្តិចម្តងៗទៅប្រតិបត្តិការក្រោមយន្តការទីផ្សារ រួមជាមួយនឹងការលេចចេញនូវផលិតផលឈើឧស្សាហកម្មនិងគ្រឿងសង្ហារិមមកពីតំបន់ជាច្រើនក្នុងប្រទេស ក៏ដូចជាការនាំចូលពីបរទេសកាន់តែច្រើនឡើងៗ ឈើឆៅ (វត្ថុធាតុដើម) កាន់តែខ្វះខាតជាបណ្តើរៗ ដោយសារតែការបិទព្រៃធម្មជាតិ ហើយមុខរបរជាងឈើ Bai Oi បានបាត់ខ្លួនបន្តិចម្តងៗ។

ក្នុងឆ្នាំ ២០១០ Bai Oi មានកិត្តិយសត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang ទទួលស្គាល់ថាជាភូមិសិប្បកម្ម។ គេអាចមើលឃើញថាបរិយាកាសការងារតែងតែមានភាពរស់រវើកនិងមមាញឹកនៅក្នុងភូមិសិប្បកម្ម។

ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 3មុខរបរជាងឈើនៅ Bai Oi ត្រូវបានស្តារនិងអភិវឌ្ឍន៍ជាបណ្តើរៗ (រូបថត៖ VOV)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 4ភូមិជាងឈើ  Bai Oi បង្កើតការងារមានស្ថិរភាពសម្រាប់កម្មករក្នុងស្រុករាប់រយនាក់។ ឃុំ Dinh Tri សម្រេចបានស្តង់ដារជនបទថ្មីឆ្នាំ ២០១៦ (រូបថត៖ VOV)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 5បរិយាកាសការងារតែងតែរស់រវើសនិងមមាញឹកនៅក្នុងភូមិសិប្បកម្ម (រូបថត៖ Vu Sinh/TTXVN)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 6ជាងឈើប្រឹងប្រែងបង្កើតចេញផលិតផលិតផលល្អអស្ចារ្យ ដើម្បីចែកចាយទំនិញដល់អតិថិជនទាន់ពេលវេលា (រូបថត៖ កាសែត Bac Giang)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 7ប្រការដែលងាយសម្គាល់ផលិតផលឈើ Bai Oi គឺភាពស្រស់ស្អាត  វាយនភាព និងលំនាំបុរាណគួឲ្យចាប់អារម្មណ៍ខ្លាំងណាស់  (រូបថត៖ VOV)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 8រូបថត៖ VOV
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 9ឈុតពែងទាមទារភាពល្អិតល្អន់និងភាពទំនើបរបស់ជាងឈើ (រូបថត៖ កាសែត Bac Giang)

ដើម្បីរក្សានិងអភិវឌ្ឍវិជ្ជាជីវៈ គ្រួសារផលិតកម្មជាច្រើនបានវិនិយោគនិងប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងទិសដៅនៃឯកទេស។

ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 10លោក Nguyen Van Minh នាយករងនៃសហករណ៍ជាងឈើ Bai Oi ប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រ (រូបថត៖ កាសែត Bac Giang)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 11រូបថត៖ VOV
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 12ម៉ាស៊ីនជួយកម្លាំងពលកម្ម (រូបថត៖ VOV)
ភូមិប្រកបមុខរបរជាងឈើ Bai Oi - ảnh 13មកដល់ពេលនេះ ផលិតផលឈើ Bai Oi បានអះអាងជំហររបស់ខ្លួននៅលើទីផ្សារក្នុងខេត្ត ហើយបានទៅដល់ខេត្តជិតខាងដូចជា៖ Bac Ninh, Lang Son, Quang Ninh, Thai Nguyen ... (រូបភាព៖ VOV)

ប្រតិកម្មទៅវិញ

ផ្សេងៗ