ភូមិផ្កា Tay Tuu ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣

(VOVWORLD) - បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០២៣ ខិតជិតមកដល់ហើយ។ នាប៉ុន្មានថ្ងៃនេះ ប្រជាជននៅភូមិផ្កា Tay Tuu (ទីក្រុងហាណូយ) កំពុងមមាញឹកថែរក្សាផ្កា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ បម្រើអតិថិជន។

 
ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 1

ដោយមានចំងាយប្រហែល ២០គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយតាមភាគខាងលិច ភូមិផ្កា Tay Tuu (ខ័ណ្ឌ Bac Tu Liem) គឺជាទីកន្លែង ដាំផ្កា ដែលមានអាយុកាលច្រើនឆ្នាំ ដោយផ្គត់ផ្គង់ផ្កាស្រស់ៗដល់ទីក្រុងហាណូយ និងខេត្តក្រុងភាគខាងជើងជាច្រើន។ រូបថត៖ VTC

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 2

ផ្កាគ្រប់ប្រភេទត្រូវបានប្រជាជន Tay Tuu ដាំនៅចុងឆ្នាំភាគច្រើនគឺ ផ្កាលីលី ផ្កា និងផ្កាកុលាប។ រូបថត៖ VTC

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 3

រូបថត៖ anninhthudo.vn

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 4

ចម្ការផ្កាលីលីបានចាប់ផ្តើមដុះពន្លកហើយ។ រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 5

ប្រជាកសិករនៅភូមិផ្កា Tay Tuu ខ័ណ្ឌ Bac Tu Liem ប្រមូលផលផ្កាកុលាបបម្រើទីផ្សារ។ រូបថត៖ VNA

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 6

នាប៉ុន្មានថ្ងៃនេះ ប្រជាកសិករនៅទីនេះកំពុងថែរក្សា ផ្កាយ៉ាងសកម្ម ដើម្បីត្រៀមរៀបចំសម្រាប់ការប្រមូលផលដ៏ធំបំផុតប្រចាំឆ្នាំ។ រូបថត៖ កាសែតច្បាប់ និងសង្គម។ 

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 7

រូបថត៖ កាសែតអ្នកសារព័ត៌មាន

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 8

ដើម្បីឱ្យផ្ការីកចំឱកាសបុណ្យចូលឆ្នាំថ្មី វាលផ្កានៅទីនេះភាគច្រើនត្រូវបានដាំនៅក្នុងផ្ទះសំណាញ់ ឬបើកភ្លើងបំភ្លឺនៅពេលរាត្រី។ រូបថត៖ VTC

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 9

ចាប់ពីដើមខែ៩ តាមប្រតិទិនច័ន្ទគតិ ប្រជាជននៅទីនេះបានចាប់ផ្ដើមរៀបចំរដូវផ្កាតេត។ ជាពិសេសដល់ខែធ្នូ ការងារកាន់តែប្រញាប់ប្រញាល់ តាំងពីការស្រោចទឹក ថែទាំផ្កា។ រូបថត៖ VTC

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 10

អ្នកដាំផ្កានៅ Tay Tuu ចែករំលែក ក្រៅពីពីបច្ចេកទេសដាំ និងថែទាំ កត្តាកំណត់ ទិន្នផលផ្កាគឺអាកាសធាតុ។ ប្រសិនបើមានពន្លឺថ្ងៃ សំណើមខ្ពស់ ផ្កានឹងរីកយ៉ាងងាយ ហើយប្រសិនបើមានភ្លៀងធ្លាក់ជាប់ៗគ្នានោះ ផ្កានឹងមិនស្រស់ស្អាតឡើយ។ រូបថត៖ កាសែតច្បាប់ និងសង្គម

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 11

ថ្វីត្បិតតែអាកាសធាតុមានភាពមិនប្រក្រតីជាច្រើន ប៉ុន្តែអ្នកថែសួនបានវាយតម្លៃថា ឆ្នាំនេះផ្កា Tay Tuu មានរដូវផ្កាដ៏ស្រស់ស្អាត និងផ្តល់ទិន្នផលខ្ពស់។ រូបថត៖ កាសែតអ្នកសារព័ត៌មាន

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 12

ម្ចាស់ចម្ការផ្កាជាច្រើននៅ Tay Tuu កំពុងប្រញាប់ប្រញាល់ប្រមូលផលផ្កា បម្រើទីផ្សារ។ រូបថត៖ anninhthudo.vn

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 13

រូបថត៖ កាសែតអ្នកសារព័ត៌មាន

ភូមិផ្កា Tay Tuu  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ - ảnh 14

ផ្កាត្រូវបានរៀបដាក់ ដើម្បីរង់ចាំឈ្មួញមកប្រមូល។ ក្រៅពីផ្គត់ផ្គង់ផ្កាជូនទីផ្សារហាណូយ ផ្កានៅទីនេះក៏ត្រូវបានឈ្មួញនាំមកទៅបញ្ចេញលក់នៅខេត្ត ក្រុងជាច្រើននៅភាគខាងជើងផងដែរ។ រូបថត៖ VTC

ប្រតិកម្មទៅវិញ

ផ្សេងៗ