Media /
ផ្ទះមានទ្វារចំនួន ២។ ទ្វារខាងមុខស្ថិតនៅលេខ ៤៨ លើវិថី Hang Ngang។ ទ្វារនៅខាងក្រោមស្ថិតនៅលេខ ៣៥ លើវិថី Hang Can ។ នាពេលវេលា នោះ នេះគឺជាមូលដ្ឋានបដិវត្តន៍គួរឲ្យទុកចិត្តមួយ។
ក្នុងប៉ុន្មានថ្ងៃនៃបដិវត្តន៍ខែសីហាឆ្នាំ ២៩៤៥ (ចាប់ពីថ្ងៃទី ២៥ សីហាដល់ទី ២ កញ្ញា ឆ្នាំ ២៩៤៥) ផ្ទះត្រូវបានជ្រើសរើសធ្វើជាទីលំនៅដ្ឋាននិងទីកន្លែង ធ្វើការរបស់លោកប្រធានហូជីមិញ។
នៅទីនេះ លោកប្រធានហូជីមិញបានតែងនិងរួមជាមួយបណ្ដាកម្មាភិបាល មជ្ឈឹមបក្សអនុម័តលើសេចក្តីប្រកាសឯករាជ្យជាតិប្រសូត្រឡើងប្រទេស វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។
បន្ទប់របស់លោកប្រធានហូជីមិញ។
គ្រែរបស់លោកប្រធានហូជីមិញ។
តុកៅអីមួយប្រដាប់ដែលលោកប្រធានហូជីមិញបានអង្គុយនិងសរសេរ សេចក្តីប្រកាសឯការាជ្យជាតិ។
នៅខាងក្រៅគឺបន្ទប់ទទួលធម្មតាដោយមានតុតូចមួយថូមួយនិងកៅអ៊ីសាឡុង។
បណ្ដាវត្ថុអនុស្សាវរីយ៍ត្រូវបានអភិរក្សល្អប្រសើរដូចពេលវេលាលោកប្រធានហូជីមិញរស់នៅទីនេះ។
នៅទីនេះ លោកប្រធានហូជីមិញនិងបណ្ដាសមាជិកគណៈកម្មាធិការមជ្ឈឹម បក្សបានប្រជុំនិងធ្វើការ។
មជ្ឈមណ្ឌលកេរិតតំណែលទាក់ទាញភ្ញៀវទេសចរនិងអ្នកប្រាជ្ញនៅក្នុងនិងក្រៅបរទេសមកស្រាវជ្រាវនិងទស្សនាជាច្រើនកុះករ។
ឈុតសំលៀកបំពាក់កាគីដែលលោកប្រធានហូជីមិញស្លៀក ពាក់ក្នុងពិធីប្រកាសឯករាជ្យជាតិនាថ្ងៃទី ២ កញ្ញាឆ្នាំ ១៩៤៥។
នាឆ្នាំ ១៩៧៩ ផ្ទះលេខ ៤៨ លើវិថី Hang Ngang ត្រូវបានទទួលស្គាល់ជាកេតំណែលប្រវត្តិសាស្ត្រជាតិ។ សំណង់សាងសង់ នេះតភ្ជាប់ជាមួយជីវិតរបស់លោកប្រធានហូជីមិញ៕

មកទស្សនាទីកន្លែងដែលលោកប្រធានហូជីមិញតែងសេចក្តីប្រកាសឯករាជ្យជាតិប្រសូត្រឡើងប្រទេសវៀតណាម

(VOVWORLD) - ស្ថិតនៅវិថី Hang Ngang ចំណុះមណ្ឌលវិថីបុរាណទីក្រុង ហាណូយ ផ្ទះលេខ ៤៨ គឺជាទីកន្លែងដែលលោកប្រធានហូជីមិញបានសរសេរ សេចក្តីប្រកាសឯករាជ្យជាតិនាចុងខែសីហាឆ្នាំ ២៩៤៥ ប្រសូត្រឡើងប្រទេស វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ វត្ថុជាច្រើននៅត្រូវបានរក្សាដូច ភ័ស្តុតាងប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលតភ្ជាប់នឹងជីវិតរបស់លោកប្រធានហូជីមិញ។ 

DUC ANH