មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ

(VOVWORLD) - មន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue ជាស្ថាប័នអភិបាលកិច្ចដំបូង គេនៅក្នុងខេត្តដែលលើកទឹកចិត្តឲ្យមន្ត្រីរដ្ឋការប្រុសស្លៀកពាក់អាវផាយទៅធ្វើការ។

ចាប់ពីខែកញ្ញា កម្មាភិបាលនិងមន្ត្រីរដ្ឋការនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien – Hue ពាក់ អាវផាយប្រពៃណីដើម្បីទៅធ្វើការ។ បទបញ្ញត្តិនេះត្រូវបានអនុវត្តក្នុងថ្ងៃច័ន្ទដំបូងជារៀងរាល់ខែ ដោយសារនេះជាថ្ងៃប្រព្រឹត្តទៅពិធីគោរពទង់ជាតិនៃស្ថាប័នទាំងមូល។

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 1
មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 2

លោក Tran Huu An កម្មាភិបាលនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា ក្រោយពីសិក្ខាសាលាក្រោមប្រធានបទ “Hue - រាជធានីនៃអាវផាយវៀតណាម” កាលពីដើមខែកក្កដាឆ្នាំ២០២០ ថ្នាក់ដឹកនាំផ្នែកវប្បធម៌ Hue បានអំពាវនាវឲ្យកម្មាភិបាលនិងមន្ត្រីរដ្ឋការពាក់សម្លៀកបំពាក់ អាវផាយ ដើម្បីថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ។

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 3

 បណ្ដាកម្មាភិបាលនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue ពាក់អាវផាយទៅធ្វើការ។ (រូបថត៖ សារមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue)

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 4

អ្នកស្រាវជ្រាវវប្បធម៌ Hue លោក Nguyen Xuan Hoa បានចាត់ទុកថា ការដែលមន្ត្រីរដ្ឋការប្រុសស្លៀកពាក់អាវផាយទៅធ្វើការគឺជាប្រការ “គួរឲ្យលើកទឹកចិត្ត”។

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 5

អ្នកស្រាវជ្រាវវប្បធម៌ Hue លោក Nguyen Xuan Hoa។ (រូបថត៖ Vnexpress)

លោក Hoa បានឲ្យដឹងថា អាវផាយដែលមន្ត្រីរដ្ឋការប្រុសនៅ Hueស្លៀកពាក់នោះ ធ្លាប់ត្រូវបានស្ដេច Minh Mang ជ្រើសរើសជាសម្លៀកបំពាក់ជាតិ។ អស់រយៈពេលជាយូរមកហើយ យើងត្រឹមតែស្គាល់ដល់ប្រជាប្រិយភាពនៃអាវផាយរបស់នារីវៀតណាម ហើយភ្លេចថា បុរសវៀតណាមក៏មានអាវផាយដោយឡែកអញ្ចឹង។

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 6

 សម្លៀកបំពាក់អាវផាយរបស់បុរសវៀតណាមក្នុងអតីតកាល។(រូបថតឯកសារ)

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 7

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Phan Ngoc Tho ពាក់អាវផាយក្នុងឱកាសទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម នាថ្ងៃទី១០ កក្កដា ឆ្នាំ២០២០។ (រូបថត៖ thuathienhue.gov.vn)

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 8

លោកឯកអគ្គរដ្ឋទូតវៀតណាម Pham Viet Anh ស្លៀកពាក់អាវផាយក្នុងឱកាសជូនសារតាំងចំពោះព្រះមហាក្សត្រហូឡង់។

មន្ត្រីរដ្ឋការប្រុសនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ ថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ - ảnh 9

លោកឯកអគ្គរដ្ឋទូតវៀតណាម Pham Sanh Chau បានស្លៀកពាក់អាវផាយក្នុងព្រឹត្តិការណ៍ការទូតសំខាន់ៗអស់រយៈពេល១០ឆ្នាំមកហើយ។

        អ្នកស្រាវជ្រាវវប្បធម៌ Nguyen Xuan Hoa ចាត់ទុកថា ដើម្បីកសាងទីក្រុង Hue ជាទីក្រុងបេតិកភ័ណ្ឌវប្បធម៌របស់វៀតណាម មិនត្រឹមតែមន្ត្រីរដ្ឋការប្រុសនៃមន្ទីរវប្បធម៌កីឡាប៉ុណ្ណោះទេ ថែមទាំងនៅអង្គភាពផ្សេងៗទៀតដូចជា មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល និងសារមន្ទីរ ក៏គប្បីស្លៀកពាក់អាវផាយ៥ផ្ទាំងទៅធ្វើការយ៉ាងហោចណាស់មួយលើកក្នុងមួយខែទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ