មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang
VOV5 MEDIA -  
(VOVWORLD) - នៅរសៀលថ្ងៃទី ៥ ខែសីហា មន្ទីរពេទ្យ បណ្តោះអាសន្ន នៅក្នុងពហុកីឡាដ្ឋាន Tien Son ទីក្រុង Da Nang ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Sun Group ប្រគល់ជូនគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដើម្បីដាក់ ឱ្យដំណើរការនិងទទួលអ្នកជំងឺ។
ដូច្នេះ បន្ទាប់ពីរយៈពេល ៣ ថ្ងៃ ដែលកម្មករជាង ៥០០ នាក់បានធ្វើការសាងសង់យ៉ាងមមាញឹក ដោយបែងចែកវេនគ្នាធ្វើការ ២៤ ម៉ោង លើ ២៤ នោះ មន្ទីរពេទ្យ បណ្តោះអាសន្នបានសម្រេចជាស្ថាពរមុនកាលកំណត់រយៈពេល ២ ថ្ងៃកន្លះ។
មន្ទីរពេទ្យ បណ្តោះអាសន្នត្រូវបានរៀបដាក់ គ្រែចំនួន ២៨៤ នៅជាន់ទីមួយ។ ក្នុងករណីដែលជំងឺបានផ្ទុះឡើងនោះ មន្ទីរពេទ្យនឹងបង្កើនចំនួន គ្រែ ឡើងដល់ ៧០០ ទៅ ១០០០ គ្រែ។
គម្រោងនេះត្រូវបាន សម្ព័ន្ធក្រុមហ៊ុន Sun Group ជួយឧបត្ថម្ភ ហើយទទួលខុសត្រូវក្នុងការសាងសង់ សំដៅរួមដៃគ្នាជួយ ទីក្រុង Da Nang ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
នេះត្រូវបានចាត់ទុកថាជា មន្ទីរពេទ្យ បណ្តោះអាសន្នដើមបំបូង ដែលត្រូវបានសាងសង់តាមគំរូ modul តាមការផ្ដល់ប្រឹក្សារបស់មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកសំណង់នៃមន្ទីរសំណង់ទីក្រុង Da Nang។
មន្ទីរពេទ្យ បណ្តោះអាសន្ន Tien Son ខេត្ត Da Nang ត្រូវបានរចនាឡើង តាម ស្តង់ដារសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
បន្ទប់អ្នកជំងឺនីមួយៗ ត្រូវបានបំពាក់សំភារៈគ្រប់គ្រានដូចជា៖ គ្រែពេទ្យ ទូដាក់ឥវ៉ាន់ កង្ហារ ប្រដាប់ប្រដារ រន្ធដោតភ្លើង ជាពិសេសមានប៊ូតុងជួយសង្គ្រោះបន្ទាន់។
មន្ទីរពេទ្យ បណ្តោះអាសន្ន ទាំងមូលបានបំពាក់កាមេរ៉ា ហើយបានបំពាក់ឧបករណ៍គ្រប់គ្រាន់ផងដែរ។
ប្រសិនបើចំនួនអ្នកជំងឺនៅតែអាចគ្រប់គ្រងបានគឺមន្ទីរពេទ្យក្នុងទីក្រុងនៅតែអាចមានលទ្ធភាពព្យាបាលបាន។
តាមការរចនា ច្រករបៀងជាន់ទី ២ និងជាន់ទី ៣ នៃ ពហុកីឡាដ្ឋាន Tien Son ត្រូវបានរៀបដាក់ គ្រែសម្រាប់អ្នកជម្ងឺស្រាល ៗ ។ ជាន់ទី ២ គ្រោងនឹងត្រូវបានរៀបដាក់គ្រែប្រមាណ ២២០ ហើយជាន់ទីបីគឺ បានរៀបដាក់គ្រែចំនួន ២០០។ ជាន់ទី ៤ ជាកន្លែងធ្វើការនិងសម្រាកសម្រាប់គ្រូពេទ្យ។
កាលពីមុន មន្ទីរសុខាភិបាល Da Nang បានតែងតាំងអនុប្រធានមន្ទីរ លោក Tran Thanh Thuy ជានាយកមណ្ឌលព្យាបាល Covid-19 នៅមន្ទីរពេទ្យ បណ្តោះអាសន្ន នេះ ផងដែរ៕
VOV5 MEDIA