មហោស្រពកាំជ្រួចអន្តរជាតិ DIFF ឆ្នាំ ២០២៣ នៅទីក្រុង Da Nang
Mỹ Trà -  
(VOVWORLD) -
បន្ទាប់ពីផ្អាកអស់រយៈពេល ៣ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ ១៩ មហោស្រពកាំជ្រួច អន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០២៣ (DIFF 2023) នឹងបើកចាប់ពីថ្ងៃទី ៣ មិថុនា ដល់ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២៣។
តាមនោះ DIFF 2023 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នៅទន្លេ Han ដោយមានការចូលរួមពីក្រុមកាំជ្រួចចំនួន ៨ ក្នុងនោះមានក្រុមអន្តរជាតិចំនួន ៧ (អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បារាំង អូស្ត្រាលី កាណាដា ហ្វាំងឡង់) និងក្រុមវៀតណាមមកពីទីក្រុង Da Nang ។
តាមផែនការ រាត្រីបើក DIFF ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣ មិថុនា ដោយការប្រកួតបើកឆាករវាងក្រុមទាំងពីរវៀតណាម និងហ្វាំងឡង់។ វគ្គផ្ដាច់ព្រ័ត្រ នឹង ប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៨ កក្កដា។ ឆ្នាំនេះ DIFF ២០២៣ នឹងមានប្រធានបទ "ពិភពលោកគ្មានគម្លាត" ដើម្បីលើកតម្កើងការស្ដារឡើងវិញ យ៉ាងខ្លាំង ក្លា នៃទេសចរណ៍ពិភពលោក ក្រោយជំងឺរាតត្បាត និង DIFF ឆ្នាំ ២០២៣នៅទីក្រុង Da Nang ។
ក្នុងកំឡុងពេលប្រព្រឹត្តិទៅ DIFF ឆ្នាំ ២០២៣ គោលដៅល្បីឈ្មោះរបស់ទីក្រុង Da Nang ដូចជា Sun World Ba Na Hills ឧទ្យានអាស៊ី - Asia Park ... នឹងរៀបចំ ទិវា បុណ្យ ព្រឹត្តិការណ៍តន្ត្រី និងសិល្បៈដ៏ទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរនៅពេល អញ្ជើញមកទស្សនាទន្លេ Han។
DIFF ឆ្នាំ ២០២៣ ក៏ជាព្រឹត្តិការណ៍សំខាន់នៃកម្មវិធី "WOW Da Nang" ដែលជា ផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ "WOW Vietnam" ដែលផ្តួចផ្តើមដោយ Sun Group នៅទូទាំងប្រទេស។
ជាមួយនឹងការព្រឹត្តិការណ៍ DIFF ឆ្នាំ ២០២៣ ទីក្រុង Da Nang ត្រូវបានគេរំពឹងថានឹងទទួលបានសញ្ញាសម្គាល់កំណើនយ៉ាងអស្ចារ្យក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត រួមចំណែកដល់ការស្ដារទេសចរណ៍វៀតណាមនាពេលខាងមុខ។
រូបថតដ៏ស្រស់ស្អាតមួយចំនួនរបស់ DIFF ក្នុងមហោស្រពកន្លងទៅ៖
កាំជ្រួចនៅទន្លេ Han
|
ការសម្ដែងរបស់ក្រុមម្ចាស់ផ្ទះវៀតណាមឆ្នាំ ២០១៩
|
ការសម្តែងរបស់ក្រុមអ៊ីតាលី ឆ្នាំ ២០១៨
|
ការសម្តែងរបស់ក្រុមហ្វាំងឡង់ ឆ្នាំ ២០១៨
|
ពិធីបើក DIFF ឆ្នាំ ២០១៩
|
វេទិកានៃរាត្រីកាំជ្រួចដោយប្រធានបទ"ពន្លកជីវិត" នៅ DIFF ឆ្នាំ ២០១៩ ជាមួយនឹងរូបផ្ការនិមិត្តរូបនៃកំពូលភ្នំ Chua Ba Na ។
Mỹ Trà