រដូវផ្កាឈូករ័ត្នព្រៃដ៏ស្រស់ស្អាតនៅលើព្រៃភ្នំ
Lệ Chi/ VOV5 -  
(VOVWORLD) - នៅពាក់កណ្ដាលខែតុលា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ឧទ្យានជាតិ Ba Vi បានផ្លាស់ប្ដូរមុខមាត់ថ្មីដ៏អស្ចារ្យដោយពណ៌លឿងនៃផ្កាឈូករ័ត្នព្រៃ។
ពីខាងលើឧទ្យានជាតិ Ba Vi ទាំងមូលលេចចេញជាផ្ទាំងគំនូរដ៏ស្រស់ស្អាត។
ទួលដីនៅឧទ្យានជាតិ Ba Vi ត្រូវបានគ្របដណ្តប់ដោយផ្កាឈូករ័ត្នព្រៃពណ៌លឿងប្រៀបប្រដូចជាវាលស្រែភ្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យនៅរដូវស្លឹកឈើជ្រុះ។ រូបថត៖ mia.vn
ផ្កាឈូករ័ត្នព្រៃរីករាយប៉ាយពណ៌លឿងយ៉ាងត្រចះត្រចង់នៅតាមជួរភ្នំនៃឧទ្យានជាតិ Ba Vi។
ឧទ្យានជាតិ Ba Vi មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ដូច្នេះហើយភ្ញៀវទេសចរអាចស្នាក់នៅរយៈពេល ១ ថ្ងៃ ឬ ២ ថ្ងៃ ១ យប់ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ជនជាតិបារាំងបាននាំយកផ្កានេះទៅដាំនៅ Ba Vi នាឆ្នាំ ១៩៣០។ ចាប់តាំងពីឆ្នាំ ២០១៥ ដោយដឹងថាភ្ញៀវទេសចរចូលចិត្តផ្កានេះ ឧទ្យានជាតិបានដាំផ្កាឈូករ័ត្នព្រៃបន្ថែមទៀតដើម្បីអភិវឌ្ឍទៅជាផលិតផលទេសចរណ៍។
ផ្លូវទៅកាន់ព្រៃផ្កាឈូករ័ត្នព្រៃក្រោមម្លប់ដើមឈរបៃតងបង្កើតបរិយាកាសស្រស់ស្រាយ និងត្រជាក់ស្រួល។
នៅតំបន់ព្រៃផ្កាឈូករ័ត្នព្រៃនេះ មានច្រកល្ហកដ៏រ៉ូម៉ង់ទិកជាច្រើន
ផ្កាឈូករ័ត្នព្រៃដោយបោកបក់តាមខ្យល់រដូវស្លឹកឈើជ្រុះ។
ប្រភេទផ្កាព្រៃ ដែលនាំមកជាមួយនូវភាពរស់រវើក និងរសជាតិរដូវស្លឹកឈើជ្រុះ ទាក់ទាញមនុស្សយ៉ាងច្រើនកុះករ។
ពណ៌លឿងរីកដ៏ឆើតឆាយនៃព្រៃផ្កាបានក្លាយជាលក្ខណៈដ៏វិសេសវិសាល ដែលទាក់ទាញភ្ញៀវទស្សនាជាច្រើនមក ឧទ្យានជាតិ Ba Vi នៅពេលនេះ។
ភ្ញៀវទេសចរជាច្រើនបានជ្រើសរើស Ba Vi ជាគោលដៅទេសចរណ៍ រាល់ពេលដែលផ្កាឈូករ័ត្នព្រៃរីកស្គុះស្គាយ។
ព្រៃផ្កាឈូករ័ត្នព្រៃ ក៏ជាកន្លែងណាត់ជួបដ៏រ៉ូមែនទិក ឬជាកន្លែង check-in របស់យុវវ័យដើម្បីរក្សាទុកអនុស្សាវរីយ៍នាកុមារភាព។
រដូវផ្កាឈូករ័ត្នព្រៃដែលរីកស្គុះស្គាយគឺជាផ្ទៃខាងក្រោយដ៏ល្អឥតខ្ចោះសម្រាប់រូបថតដ៏ស្រស់ស្អាត។ រូបថត៖ mia.vn
Lệ Chi/ VOV5