(VOVWORLD) -
ផ្កាឈូកនៅដើមរដូវក្តៅបានរីកស្គុះស្គាយ ហាក់ដូចជាបានរំលឹកថារដូវពិធីបុណ្យវិសាខបូជាបានមកដល់ហើយជាមួយមនុស្សជាតិ និងពុទ្ធសាសនិកនៅគ្រប់ទីកន្លែង។
ឈានចូលដល់ខែទី ៤ តាមច័ន្ទគតិ ពុទ្ធសាសនិកមកពីគ្រប់ទិសទីនៅទូទាំងពិភពលោកបានទទួលអំណរបុណ្យវិសាខបូជា។ នៅវៀតណាម បុណ្យវិសាខបូជាត្រូវបានរៀបចំឡើងក្នុងរយៈពេល ១ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ៨ ខែទី ៤ ដល់ថ្ងៃពេញបូណ៌មី ខែទី ៤ តាមច័ន្ទគតិ។ វត្ត Bai Dinh (Ninh Binh) - ជាប្រព័ន្ធវត្តអារាមដ៏ធំជាមួយកំណត់ត្រាអាស៊ី និងវៀតណាមជាច្រើន ហើយជាកន្លែងមួយសម្រាប់រៀបចំពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិក។ តោះអញ្ជើញទស្សនារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីវត្ត Bai Dinh ជាមួយ VOV5៖
វត្ត Bai Dinh ស្ថិតនៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh។ រូបថត៖ mia.vn
ប្រព័ន្ធវត្ត Bai Dinh មានផ្ទៃដីសរុបចំនួន ៥៣៩ ហិកតា។ រូបថត៖ FB វត្ត Bai Dinh
វត្ត Bai Dinh ចែងចាំងពន្លឺពេលយប់។ រូបថត៖ FB វត្ត Bai Dinh
ទីកន្លែងដែលតែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករនៅពេលទៅទស្សនាវត្ត Bai Dinh គឺប្រាសាទដែលមានកម្ពស់ ១៣ ជាន់ ដែលជាកន្លែងរក្សាទុកព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ដោយដង្ហែមកពីឥណ្ឌា។ ឈរនៅជាន់ខ្ពស់បំផុតរបស់ប្រាសាទ មើលទៅពីចម្ងាយ ភ្ញៀវទេសចរអាចទស្សនាវត្ត Bai Dinh ទាំងមូលដ៏ស្រស់ស្អាត និងអស្ចារ្យ។ រូបថត៖ FB វត្ត Bai Dinh
ទីកន្លែងតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនៅក្នុងចេតិយ។ រូបថត៖ FB វត្ត Bai Dinh
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមមានភ្នែកមួយពាន់ត្រូវបានគេគោរពបូជាដោយសេចក្តីថ្លៃថ្លា និងជាទីគោរព។ រូបថត៖ FB វត្ត Bai Dinh
រូបសំណាកព្រះពុទ្ធធ្វើពីសំរិទ្ធធំបំផុតនៅអាស៊ីអាគ្នេយ៍។ រូបថត៖ FB វត្ត Bai Dinh
ច្រករបៀង Arhat ដែលវែងបំផុតនៅអាស៊ី គឺនៅវត្ត Bai Dinh ។ រូបថត៖ mia.vn
ព្រះវិហារធំ។ រូបថត៖ FB វត្ត Bai Dinh
ឆ្នាំនេះ វត្ត Bai Dinh បានរៀបចំពិធីបុណ្យវិសាខបូជានាថ្ងៃទី ៩ ខែទី ៤ តាមច័ន្ទគតិ (ពោលគឺថ្ងៃទី ២៧ ខែឧសភាតាមប្រតិទិនសុរិយគតិ) ។ រូបថត៖ FB វត្ត Bai Dinh
នៅព្រះវិហារធំ ការងាររៀបចំសម្រាប់បុណ្យវិសាខបូជាបានសម្រេចរួចរាល់ហើយ។ ។ រូបថត៖ FB វត្ត Bai Dinh
ដូវបុណ្យនៃព្រះពុទ្ធសាសនា។។ រូបថត៖ FB វត្ត Bai Dinh