រូបភាពជើងហោះហើរជូនពលរដ្ឋវៀតណាមពីទីក្រុង Wuhan វិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - នាវេលាម៉ោង៥និង៤នាទីព្រឹកថ្ងៃទី១០កុម្ភៈកន្លងទៅ ជើងហោះហើរលេខ HVN68 ដឹកពលរដ្ឋវៀតណាមនៅទីក្រុង Wuhan បានវិលត្រឡប់មកព្រលានយន្តហោះអន្តរជាតិ Van Don វិញ។
លើយន្តហោះនេះមានក្រុមអ្នកបើកបរចំនួន១៥នាក់ វេជ្ជបណ្ឌិត៣នាក់និងអ្នកដំណើរ៣០នាក់។
បណ្ដាផ្នែកមុខងារលើផ្ទៃដីត្រូវបានកៀងគរដើម្បីប្រតិបត្តិ តាមដានយ៉ាងស្អិតរមួតជើងហោះហើរនេះ ដោយអាទិភាពខ្ពស់បំផុត។
អ្នកយកព័ត៌មានរបស់ VOV ដែលទៅបំពេញការងារនៅព្រលានយន្តហោះ Van Don ក៏ត្រូវបានបំពាក់សម្លៀកបំពាក់ការពារទល់នឹងការឆ្លងមេរោគផងដែរ។
ក្រុមអ្នកដំណើរដើមដំបូងមានវត្តមាននៅព្រលានយន្តហោះ។
ការវាស់សីតុណ្ហភាពរាងកាយសម្រាប់ក្រុមអ្នកបើកបរយន្តហោះនិងបុគ្គលិកសុខាភិបាល។
បន្ទាប់ពីចុះពីរថយន្ត ក្រុមអ្នកដំណើរត្រូវបានបាញ់ថ្នាំកំចាត់មេរោគ។
ឥវ៉ាន់ទាំងស្រុងក៏ត្រូវបានបាញ់ថ្នាំកំចាត់មេរោគផងដែរ។
បន្ទាប់មកគឺចូលក្នុងតំបន់ត្រួតពិនិត្យសីតុណ្ហភាពរាងកាយ។
ហើយបំពេញនីតិវិធីឆ្លងដែន។
អ្នកដំណើរនិងក្រុមអ្នកបើកបរទាំងអស់នៅតាមជើងហោះហើរនេះត្រូវតែអនុវត្តយ៉ាងហ្មឺងម៉ាត់នូវបទបញ្ញត្តិចំពោះអ្នកមកពីតំបន់មានជំងឺ របស់មជ្ឈមណ្ឌលត្រួតពិនិត្យរោគឆ្លងអន្តរជាតិ ហើយត្រូវបានបញ្ជូនទៅតំបន់ដាក់ដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃជាបន្ត៕