រូបភាពទូកក្ដោងពណ៌សនៅលើផ្ទៃសមុទ្រទីក្រុង Da Nang Ha Khanh/ VOV -   31 មិនា 2022 | 18:00:00 (VOVWORLD) - ជារៀងរាល់ថ្ងៃត្រង់ លើផ្ទៃសមុទ្រទីក្រុង Da Nang - តំបន់ឧបទ្វីប Son Tra យើងអាចងាយស្រួលប្រទះឃើញរូបភាពទូកក្ដោងពណ៌សកំពុងជិះលើរលក។ នោះគឺជាវគ្គហ្វឹកហាត់របស់កីឡាករមកពីក្រុមទូកក្តោងវ័យក្មេងជាតិនៅទីក្រុង Da Nang។ បណ្ដាកីឡាករកីឡាការិនីវ័យក្មេងនៃក្រុមទូកក្តោងជាតិនៅមជ្ឈមណ្ឌលកីឡាជាតិ Da Nang ច្រើនតែហ្វឹកហាត់ នៅតំបន់សមុទ្រនៅឯឧទ្យានត្រីបាឡែន ខ័ណ្ឌ Son Tra ទីក្រុង Da Nang។ ការត្រៀមរៀបចំសម្រាប់វគ្គហ្វឹកហាត់។ កីឡាករកីឡាការិនីវ័យក្មេងបង្ហាញក្ដីសោមនស្សរីករាយមុនពេលហ្វឹកហាត់។ នាំទូកក្ដោងចុះទឹក។ ចាប់ផ្តើមការហាត់ប្រាណជារៀងរាល់ថ្ងៃ។ គ្រូបង្វឹក Nguyen La តាមដានយ៉ាងយកចិត្តទុកដាក់ដល់ការហ្វឹកហាត់ ដែលត្រូវបានអ្នកជំនាញកូរ៉េខាងត្បូងប្រគល់ឲ្យ។ អ្នកជំនាញ Shim Lee Seop (កូរ៉េខាងត្បូង) ចាប់ផ្តើមបង្វឹកក្រុមទូកក្ដោងវ័យក្មេង ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨មក។ លោកតែងតែលះបង់ដោយអស់ពីចិត្តចំពោះការងារ ហើយត្រូវបានបណ្ដាគ្រូបង្វឹកនិងកីឡាំករស្រលាញ់រាប់អាន អាស្រ័យដោយភាពសកម្ម និងវិន័យក្នុងការងារជំនាញ។ រូបភាពដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រ Da Nang ។ ទីនេះត្រូវបានទស្សនាវដ្តី Forbes វាយតម្លៃថា ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ លើភពផែនដី។ នៅចម្ងាយគឺរូបសំណាកព្រះម៉ែ គង់សាអ៊ីម នៅវត្ត Linh Ung - Son Tra ។ នៅពេលល្ងាច បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់ កីឡាករត្រូវយកឧបករណ៍មកច្រាំងដើម្បីសម្អាត។ ទូកក្ដោងនីមួយៗមានតម្លៃចាប់ពីជិត ១៥ពាន់ដុល្លាអាមេរិកឡើងទៅ៕ Ha Khanh/ VOV Tag VOV VOVworld Da Nang សមុទ្រ ទូកក្ដោង កីឡា វៀតណាម ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង