Media /
លោកស្រី Tran Thi Hai នាយិការមជ្ឈមណ្ឌលបានឲ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌល មានជនចាស់ជរាចំនួន៦០នាក់មានស្ថានភាពឯកកោគ្មានទីពឹងនិងកុមារ៤៥នាក់ដែល មានស្ថានភាពលំបាក។
មជ្ឈមណ្ឌលបានទទួលក្រុមសម្បុរសធម៌ជាច្រើនក្រុមមកសាកសួរសុខទុកនិងជូន អំណោយសម្រាប់បុណ្យសំពះព្រះខែ។
ចូលរួមក្នុងក្រុមសម្បុរសធម៌ មនុស្សម្នាក់ៗ សុទ្ធតែសម្តែងនូវមនោសញ្ចេតនា ស្រឡាញ់រាប់អាននិងសំណេះសំណាលយ៉ាងរួសរាយរាក់ទាក់ជាមួយប្អូនៗកុមារនៅទីនេះ។
បេក្ខនារីចូលរួមការប្រឡង “សំនៀងអាស៊ាន+៣” អ្នកស្រី Wahyu Sulistya Affarah (ឥណ្ឌូ នេស៊ី) ឲ្យដឹងថា នេះជាសកម្មភាពស័្មគ្រចិត្តពោរពេញទៅដោយអត្ថន័យដែលនាងបាន ចូលរួមដែរ។
អំណោយជាកាតាបដាក់សៀវភៅ ប្រដាប់សិក្សា នុំស្ក ដែលបានផ្ញើជូនប្អូនៗក្នុង បំណងចង់ឲ្យប្អូនៗនឹងទទួលបានសេចក្តីសុខជានិច្ចនិងឧស្សាហ៍ព្យាយាមរៀនសូត្រ។
កុមារពីរនាក់សប្បាយរីករាយចែករំលែកជាមួយគ្នាអំណោយដែលទទួលបាន។
ក្រុមសម្បុរសធម៌បានផ្ញើជូនមជ្ឈមណ្ឌលនូវអំណោយជាប្រដាប់ប្រើប្រាស់ចាំបាច់ ដូចជា ប្រេងឆា កន្សែង សាបូ។
ភាពសប្បាយរីករាយ……….
…រួមទាំងតំណក់ទឹកភ្នែកក្តុកក្តួលរបស់យាយតានៅមជ្ឈមណ្ឌលនៅពេលទទួលបានអំណោយនិងការចែករំលែក។
ជួយជនចាស់ជរានៅមជ្ឈមណ្ឌល
រួមដៃគ្នាចូលរួមសកម្មភាព សិល្បៈករ Nguyen Hoang Dung (បេក្ខជន The Voice Viet Nam 2015) បានផ្ញើជូនប្អូនៗកុមារនិងជនចាស់ជរានៅទីនេះនូវបទចម្រៀងពិរោះៗ
ក្រុមកុមារអន្តរជាតិសម្តែងបទចំរៀង “Twinker little star”
ក្រុមសម្បុរសធម៌ បានរៀបចំសកម្មភាពជាច្រើនដូចជា លេងសប្បាយនៅ កណ្តាលវាល ធ្វើចង្កៀងគោមដោយខ្លួនឯងនិងជួបប្រាស្រ័យប្រគុំតូរ្យតន្ត្រីជាដើម។
“អ្នកចំរៀងវ័យក្មេង”នៅមជ្ឈមណ្ឌលច្រៀងបទចំរៀង “ក្មុយកើនអាយុ៣ឆ្នាំ”។
ភាពស្មោះសរបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅសម្រាប់ មនុស្សម្នាក់ៗដែលចូលរួមក្នុងក្រុមសម្បុរសធម៌ផងដែរ។

រួមដៃគ្នាដើម្បីបុណ្យសំពះព្រះខែកក់ក្តៅ

(VOV5) -ក្នុងឱកាសបុណ្យសំពះព្រះខែ (ថ្ងៃពេញបរមីទី១៥កើតខែអាសាធដែលស្ថិតក្នុងខែតុលាតាមប្រក្រតិទិនសកល) និងទិវាជនចាស់ជរានោះ ថ្ងៃទី១តុលា ក្រុមសម្បុរសធម៌ជាច្រើនក្រុម បានទៅដល់មជ្ឈមណ្ឌលគាំពាទី៣នៅឃុំ Tay Mo ស្រុក Tu Liem (ហាណូយ) ដើម្បីអនុវត្តសកម្មភាពសាកសួរសុខទុកនិងជូនអំណោយសម្រាប់បុណ្យសំពះ ព្រខែ។

DUC ANH