រមណីយដ្ឋានវៀតណាមស្ថិតក្នុងបញ្ជីគោលដៅកំពូលទាំង១០ដើម្បីបញ្ចៀសកម្ដៅនៅអាស៊ី
សង្ខេបដោយ Le Chi/VOV5 -  
(VOVWORLD) - នាពេលថ្មីៗនេះ ប៉ុស្តិ៍ព័ត៌មាន Channel NewsAsia (សិង្ហបុរី) បានដាក់ Sapa (ខេត្តLao Cai) Ba Na (ទីក្រុង Da Nang) និង Da Lat (ខេត្ត Lam Dong) ចូលក្នុងបញ្ជីគោលដៅ ត្រជាក់ស្រួលដ៏ល្អឥតខ្ចោះបំផុតទាំង ១០ ដើម្បីបញ្ចៀសកំដៅរដូវក្តៅនៅអាស៊ី។
|
តាមនោះ Channel NewsAsia បានពិពណ៌នា Sapa ថា មានអាកាសធាតុត្រជាក់ ស្រួល ខ្យល់អាកាសបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាមួយនឹងវាលស្រែកាំ ជណ្ដើរ និងល្បាក់ទឹកនៅក្នុងព្រៃភ្នំ។ រូបថត៖ Travel + Leisure Asia |
|
ល្បាក់ទឹក Bac គឺជាកន្លែងទេសចរណ៍មួយដែលមិនគួររំលងនៅពេលមកដល់ Sapa។
រូបថត៖ topriviu.vn |
|
មកទីនេះ ភ្ញៀវទេសចរអាចឡើងភ្នំ Fansipan ដែលជាកំពុលខ្ពស់បំផុតក្នុងប្រទេស វៀតណាម ឬធ្វើដំណើរតាមកន្ត្រកខ្សែកាបដើម្បីគយគន់ទិដ្ឋភាពទីរួមស្រុកពីលើ។ រូបថត៖ Sunworld |
|
ទិដ្ឋភាពថ្ងៃអស្ដង្គតនៅលើជម្រាលភ្នំ O Quy Ho ដែលជាជម្រាលភ្នំដ៏ធំ និងស្អាតបំផុត នៅ Sapa។ រូបថត៖ To Ba Hieu/vietnamnet.vn |
|
ខណៈពេលដែល Sapa ទាក់ទាញមនុស្សដោយលក្ខណៈសាមញ្ញនិងរហោស្ថាននោះ គឺភ្នំ Ba Na នាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដោយសកម្មភាពកម្សាន្ត ដ៏សម្បូរបែប។
រូបថត៖ toquoc.vn |
|
ស្ថិតនៅកម្ពស់ប្រហែល ១៤៨៧ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ អាកាសធាតុនៅទីនេះពិតជា ត្រជាក់ស្រួល។ (ប្រព័ន្ធកន្ត្រកខ្សែកាបនៅ Ba Na Hills។ រូបថត៖ Sunworld) |
|
ស្ថិតនៅលើកំពូលភ្នំគឺជាមណ្ឌលទេសចរណ៍សម្រាកលំហែកាយ Sun World Ba Na Hills ដោយមានសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកៗ។ រូបថត៖ vietnamnet.vn |
|
ស្ពានមាសគឺជាសំណង់មួយក្នុងចំណោមសំណង់និមិត្តរូបនៃទីក្រុង Da Nang។
រូបថត៖ toquoc.vn |
|
ចំពោះទីក្រុង Da Lat វិញ Channel News Asia ចាត់ទុកថា ទីកន្លែងនេះត្រូវបានគេ ប្រសិទ្ធនាមថាជា "ទីក្រុងប៉ារីសរបស់វៀតណាម" ដែលស្ថិតនៅតំបន់ Tay Nguyen ដ៏បៃតង។
រូបថត៖ amazingourworld.com |
|
Da Lat មានភាពទាក់ទាញបែបអឺរ៉ុប ជាមួយនឹងស្ថានីយរថភ្លើង ព្រះវិហារ និងវីឡាដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរអញ្ចឹង។ (ស្ថានីយ៍រថភ្លើង Da Lat ដែលជាស្ថានីយ៍រថភ្លើងដ៏ ស្រស់ស្អាតបំផុតនៅឥណ្ឌូចិន។ រូបថត៖ tapchikientruc.com.vn) |
|
អាកាសធាតុត្រជាក់ស្រួល និងទេសភាពធម្មជាតិដ៏រ៉ូម៉ុងទិក ជួយទីក្រុង Da Lat ទាក់ ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ bestprice.vn |
|
Da Lat ក៏ជាកន្លែងទេសចរណ៍ដ៏ល្អឥតខ្ចោះមួយសម្រាប់ភ្ញៀវទេសចរដែល ចូលចិត្តអារម្មណ៍ផ្សងព្រេង ជាមួយនឹងល្បែងកម្សាន្តជាច្រើនដូចជា៖ Waterfall, Zipline ជាដើម៕ |
សង្ខេបដោយ Le Chi/VOV5