លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២

(VOVWORLD) - ឆ្នាំនេះ ពិធីបុណ្យសំពះព្រះខែ (ថ្ងៃទី ១៥ ខែ ៨ តាមច័ន្ទគតិ) ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា នៃប្រតិទិនសុរិយគតិ។ បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ពិធីបុណ្យ Thanh Tuyen - ពិធីបុណ្យប្រចាំឆ្នាំរបស់ខេត្ត Tuyen Quang ក្នុងឱកាសនៃពិធីបុណ្យសំពះព្រះខែ ត្រូវបានខេត្ត Tuyen Quang រៀបចំឡើងវិញ។

 

ពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ រួមមានសកម្មភាពដ៏វិសេសវិសាលជាច្រើនដែលប្រព្រឹត្តទៅពេញមួយខែកញ្ញា ឆ្នាំ ២០២២ បានក្លាយទៅជាចំណុចចាប់អារម្មណ៍ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់នៅទូទាំងប្រទេស។

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 1

រូបគំរូនានាត្រូវបានបង្កើតឡើង និងបង្ហាញពីបំណងប្រាថ្នារបស់មនុស្សជាច្រើន។ រូបថត៖ Nam Suong/VNA

ចំណុចស្នូលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំនេះ គឺជារាត្រីពិធីបុណ្យ Thanh Tuyen ក្រោមប្រធានបទ "រាត្រីពិធីបុណ្យ Thanh Tuyen" ជាមួយនឹងពិធីបុណ្យបង្ហោះគោមដ៏ធំបំផុតនៅវៀតណាម ដោយមានវត្តមានចង្កៀងសំពះព្រះខែដ៏ធំចំនួន ៦២។

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 2

រូបថត៖ VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 3

រូបគំរូគោមសំពះព្រះខែយក្ស។ រូបថត៖ baodantoc.vn

រូបគំរូទាំងនេះត្រូវបានបង្កើតឡើងដោយបាតដៃដ៏ប៉ិនប្រសប់ និងបេះដូងស្រឡាញ់ក្មេងរបស់ប្រជាជនក្នុងខេត្ត និង បរទេសដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសវៀតណាមដូចជាកូរ៉េខាងត្បូង ជប៉ុន ឡាវ និងថៃ។

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 4

រូបថត៖ VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 5

ការសម្តែងនៅក្នុងពិធីបុណ្យ។ រូបថត៖ VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 6

ពណ៌ភ្លឺចែងចាំងនៃពិធីបុណ្យ Thanh Tuyen។ រូបថត៖ baodantoc.vn

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 7

កុមារនៅក្បែរគំរូចង្កៀងសំពះព្រះខែ។ រូបថត៖ baodantoc.vn

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 8

ពិធីបុណ្យសំពះព្រះខែ Tuyen Quang បានក្លាយទៅជាថ្ងៃដ៏សប្បាយរីករាយសម្រាប់មនុស្សគ្រប់វ័យ។ រូបថត៖ Nam Suong/VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 9

នៅលើដងវិថីថ្មើរជើងជុំវិញមាត់ទន្លេ Tan Quang (ទីក្រុង Tuyen Quang) មានសកម្មភាពគួរឱ្យសប្បាយជាច្រើន ។ រូបថត៖ Nam Suong/VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 10

 

ល្បែងប្រជាប្រិយជាច្រើនត្រូវបានប្រារព្ធឡើងនៅលើដងវិថីថ្មើរជើងជុំវិញមាត់ទន្លេ Tan Quang (ទីក្រុង Tuyen Quang)។ រូបថត៖ Nam Suong/VNA

ភ្ញៀវទេសចរក្នុងស្រុក និងបរទេសនិយមពិសាស្រាដំបែពោត ប្រចាំស្រុក Lam Binh (Tuyen Quang)។

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 11

រូបថត៖ VNA

លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ - ảnh 12

ស្រុក Lam Binh (Tuyen Quang) នាំមកជូនកម្មវិធីដ៏ពិសេសៗជាច្រើន។ រូបថត៖ VNA

ពិធីបុណ្យ Thanh Tuyen គឺជាពិធីបុណ្យប្រចាំឆ្នាំរបស់ខេត្ត Tuyen Quang ក្នុងឱកាសពិធីបុណ្យសំពះព្រះខែ។ នេះក៏ជាឱកាសសម្រាប់ប្រជាជន Tuyen Quang ឧទ្ទេសនាមដល់មិត្តភក្កិក្នុងស្រុក និងអន្តរជាតិអំពីរូបភាពមនុស្ស និងតម្លៃវប្បធម៌ដ៏ពិសេសនៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ Tuyen Quang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ