លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ
(VOVWORLD) - ប្រវត្តិសាស្ត្រដែលបានផ្សារភ្ជាប់នឹងកេរ្តិ៍ឈ្មោះរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ។
ក្នុងសរទរដូវឆ្នាំនេះ ប្រជាជាតិវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបដិវត្តខែសីហា ដែលជាបដិវត្តបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ ហើយទន្ទឹមនឹងនេះប្រជាជនវៀតណាមក៏បានរៀបចំពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ឆ្នាំ ១៩១១ - ២៥ សីហា ឆ្នាំ ២០២១) វីរបុរសជាតិ ដែលបានរួមជាមួយលោកប្រធានហូជីមិញបង្កើតបដិវត្តដ៏មហិមានាសរទរដូវ ឆ្នាំ ១៩៤៥ ព្រមទាំងជាអគ្គមេបញ្ជាការនៃយុទ្ធនាការ Dien Bien Phu ដោយបានបង្កើតជ័យជំនះ ភ្លូកទឹក ភ្លូកដី។ សូមអញ្ជើញប្រិយមិត្តរំលឹកគ្រាប្រវត្តិសាស្ត្រ ដែលបានផ្សារភ្ជាប់ជាមួយកេរ្កិ៍ឈ្មោះរបស់លោក។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩១១ នៅភូមិ An Xa ឃុំ Loc Thuy ស្រុក Le Thuy ខេត្ត Quang Binh។ នៅឆ្នាំ ១៩៣០ ក្នុងវ័យ ១៩ ឆ្នាំ ក្នុងព្រឹត្តិការ Xo Viet Nghe Tinh លោក Vo Nguyen Giap ត្រូវបានចាប់ខ្លួននិងដាក់គុកនៅពន្ធនាគារ Thua Phu (Hue) ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ថតរូបជាមួយភរិយាដើមគឺលោកស្រី Nguyen Thi Quang Thai ។
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ នៅ Cao Bang ក្រុមឃោសនារំដោះកងទ័ព វៀតណាមបានរៀបចំពិធីបង្កើត ដោយមានយុទ្ធជនចំនួន ៣៤ នាក់ ដឹកនាំដោយ លោក Vo Nguyen Giap។
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៥ មេបញ្ជាការ រំដោះកងទ័ពវៀតណាម លោក Vo Nguyen Giap បានត្រួតពលលើកដំបូងនៅទីក្រុងហាណូយ ក្រោយពីគ្រប់គ្រងបានរដ្ឋអំណាច។
នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៦ រដ្ឋវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ បានគម្រប់ខួប ១ ឆ្នាំ នៃការបង្កើត
នៅឆ្នាំ ១៩៤៨ ក្នុងវ័យ ៣៧ ឆ្នាំលោក Vo Nguyen Giap ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ ហើយបានក្លាយជានាយឧត្តមសេនីយ៍ដើមដំបូងនៃកងទ័ពប្រជាជនវៀតណាម។
លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ Vo Nguyen Giap នៅបញ្ជាការដ្ឋានយុទ្ធនាការព្រំដែន (១៩៥០) ។
លោកប្រធានហូជីមិញនិងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap សិក្សាផែនទីប្រយុទ្ធនៃយុទ្ធនាការព្រំដែន (១៩៥០) ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អញ្ជើញចុះក្ដាប់សភាពការនៅចុះពិនិត្យទីរួមខេត្ត Cao Bang ដែលទើបរំដោះ (១៩៥០) ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ព្រះអង្គម្ចាស់ Souphanouvong បានពិភាក្សាអំពីផែនការបើកយុទ្ធនាការនៅឡាវខាងលើឆ្នាំ ១៩៥៣ ។
លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានពិភាក្សាអំពីផែនការប្រយុទ្ធនៃយុទ្ធនាការដៀនបៀនភូ (១៩៥៤) ។
លោកនាយនាយឧត្តមសេនីយ៍ Vo Nguyen Giap បានសង្កេតសភាពការនៅសមរភូមិនេះជាលើកចុងក្រោយមុននឹងចេញបញ្ជាឱ្យ បើកយុទ្ធនាការដៀនបៀនភូ។ ប្រភព៖ ឯកសារ VNA
លោកនាយឧត្តមសេនីយ៍មានអារម្មណ៍សប្បាយរីករាយជាមួយយុទ្ធជនក្នុងពិធីអបអរសាទរជ័យជំនះដៀនបៀនភូដែលបានប្រារព្ធឡើងនៅទីស្នាក់ការ Muong Phang
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងឧត្តមសេនីយ៍ទោ Song Hao ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមត្រួតពិនិត្យការ ហ្វឺកហ្វឹនទ័ព (បុណ្យតេតឆ្នាំ ១៩៦៨) ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយអគ្គសេនាធិការដ្ឋានបញ្ជាការដ្ឋានភាគខាងត្បូង និងមេបញ្ជាការកងទ័ព Truong Son Dong Si Nguyen បានពិភាក្សាអំពីផែនការប្រយុទ្ធនិងរៀបចំសម្រាប់យុទ្ធនាការផ្លូវលេខ ៩ - ឡាវខាងត្បូងឆ្នាំ ១៩៧១ ។
លោកនាយឧត្តមសេនីយ៍បានអនុម័តលើផែនការវាយប្រហារ B52 របស់អាមេរិក វាយប្រហារទីក្រុងហាណូយនៅឆ្នាំ ១៩៧២
ក្នុងអំឡុងពេលត្រួតពិនិត្យដែនសមុទ្រ Quang Ninh លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអះអាងថា“ ប្តេជ្ញាការពារបូរណភាពដែនទឹក កោះសមុទ្ររបស់មាតុភូមិ” ។
លោកនាយឧត្តមសេនីយ៍បានសិក្សាផែនទីនៃផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្ររបស់កងទ័ពទ្រឿងសឺន (មីនា ១៩៧៣) ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap លេខានៃគណៈកម្មការយោធាមជ្ឈិមបានចេញទូរលេខសម្ងាត់លេខ ១៥៧៤ នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ១៩៧៥
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ១៩៧៥ នៅផ្ទះ D67 ។
គណៈកម្មការយោធាមជ្ឈិមកំពុងឃ្លាំមើលយុទ្ធនាការហូជីមិញក្នុងឆ្នាំ ១៩៧៥
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ថតរូបជាមួយកម្មាភិបាលសំខាន់ៗនៅមុខផ្ទះរបស់គណៈកម្មការយោធាសំខាន់ៗនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ ។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានជ្រើសរើស Vung Chua - កោះ Yen ជាកន្លែងសម្រាកចុងក្រោយរបស់លោក។ ផ្នូររបស់លោកនាយឧត្តមសេនីយ៍មានទីតាំងស្ថិតនៅជើងភ្នំ Hoanh Son ស្ថិតក្នុងភូមិ Tho Son ស្រុក Quang Trach ខេត្ត Quang Binh ។ Quang Binh ក៏ជាស្រុកកំណើតរបស់លោកនាយឧត្តមសេនីយ៍ផងដែរ។ រូបថត៖ កាសែតច្បាប់
ផ្នូររបស់ឧត្តមសេនីយ៍គឺមានភាពសាមញ្ញនៅថ្ងៃបុណ្យតេត។ រូបថត៖ vietnamnet.vn
បរិយាកាសដ៏សុខសាន្តត្រាម រូបថត៖ tptravel.com.vn