វិថីបុរាណទីក្រុងហាណូយទទួលស្វាគមន៍បុណ្យសំពះព្រះខែ Media VOV5 -   26 កញ្ញា 2023 | 00:00:00 (VOVWORLD) - នៅពេលដែលបុណ្យសំពះព្រះខែមកដល់ម្ដង់ៗ វិថីបុរាណទីក្រុងហាណូយមានពណ៌ចម្រុះដ៏ស្រស់ស្អាតនៃចង្កៀងគោម ចង្កៀងផ្កាយ ប្រដាប់ប្រដាក្មេងលេង និងរបស់របរតុបតែងដ៏ទាក់ភ្នែកយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចាប់ពីដើមខែទី ៨ តាមច័ន្ទគតិ (ថ្ងៃទី ១៥ ខែកញ្ញា) វិថី Hang Luoc, Phung Hung, Dong Xuan ជាពិសេសគឺវិថី Hang Ma មានបរិយាកាសទទួលអំណរបុណ្យសំពះព្រះខែយ៉ាងអ៊ូអរ សកម្មភាពផ្សារបុណ្យសំពះព្រះខែនៅវិថីបុរាណប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា ដើម្បីបម្រើដល់ភ្ញៀវទេសចរក្នុងបរិយាកាសបុណ្យសំពះព្រះខែ មុខទំនិញប្រពៃណីជាច្រើនដូចជាចង្គៀងផ្កាយ របាំងមុខ... ត្រូវបានអាជីវកររៀបចំដាក់លក់ ក្រៅពីនេះ មានតុកត្តាមនុស្សយន្ត ចង្កៀងគោម ប្រដាប់ប្រដាក្មេងលេងដែលមានពណ៌ និងការរចនាសម្បូរបែបជាច្រើន មុខទំនិញដែលលេចចេញនៅឆ្នាំនេះគឺ ទន្សាយត្បូង ក្រៅពីលលិតផលតម្បាញធ្វើពីឫស្សី ដូចជាទ្រុង ទូក ឬខ្សែដៃជាដើម ប្រដាប់ប្រដាក្មេងលេងជាមួយទន្សាយពណ៌ស ខ្មៅ ផ្កាឈូកគួរឱ្យស្រលាញ់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២ ទៅ ៤ ម៉ឺន ដុង អាស្រ័យតាមប្រភេទ ចង្កៀងគោមត្រីគល់រាំង ឬវត្ថុតុបតែងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨ ទៅ ១៥ ម៉ឺនដុង ប៉ុន្តែនៅតែទាក់ទាញអតិថិជន ភ្ញៀវទេសចរបរទេសមានអារម្មណ៍សប្បាយរីករាយ ហាងចម្រុះពណ៌ក៏ជាកន្លែងថតរូបពេញនិយមសម្រាប់យុវវ័យផងដែរ ពណ៌ភ្លឺបង្កើតលក្ខណៈដ៏វិសេសវិសាលសម្រាប់វិថីបុរាណទីក្រុងហាណូយក្នុងរដូវបុណ្យសំពះព្រះខែ Media VOV5 Tag VOV VOVworld ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង