វាយ tu lu ល្បែងដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ Mong
(VOVWORLD) -
ក្នុងឱកាសបុណ្យទាន ឬបុណ្យតេតនិទាឃរដូវមកដល់ម្ដងៗបងប្អូនរួមរួមជាតិ Mong បានរៀបចំល្បែងប្រជាប្រិយដ៏វិសេសវិសាលជាច្រើន។
ជាពិសេសគឺល្បែង វាយ tu lu ដែលត្រូវបានមរតក ថែរក្សាជាលក្ខណៈវប្បធម៌ដាច់ដោយឡែករបស់ជនរួមជាតិ។
ដោយស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់នៅទិវាបុណ្យផ្កា Son Tra ឆ្នាំ ២០២៣ នៅឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La បានប្រព្រឹត្តិទៅទិវាប្រលងលេងល្បែងប្រជាប្រិយរបស់ជនជាតិ Mong ។
លេចធ្លោបំផុតគឺល្បែងវាយ tu lu ទាក់ទាញក្រុមចំនួន ១៦ មកពីខេត្តចំនួន ២ គឺ Son La និង Yen Bai ។
ល្បែងវាយ tu lu បានផ្សារភ្ជាប់ជាមួយនឹងកុមារភាពរបស់ជនជាតិ Mong គ្រប់រូប។ កាលនៅអាយុ៥ទៅ៦ឆ្នាំ ឪពុកម្តាយ និងជីដូនជីតាបានធ្វើ tu lu ដើម្បីលេងជាមួយមិត្តភក្តិ។
អ្នកលេង tu lu តែងតែរើសឈើរឹងដើម្បីធ្វើ tu lu។
បន្ទាប់ពីជ្រើសរើសឈើ គេនឹងធ្វើ tu lu
ខ្សែសម្រាប់លេង Tu lu ជាភាសា Mong ហៅថា Lua ដែលមានប្រវែងជាង ១ ម៉ែត្រ។
ទីធ្លាលេង Tu lu គឺជាវាលដី រាបស្មើធំទូលាយ ធានាសុវត្ថិភាពក្នុងការលេងល្បែង ហើយមានទំហំធំល្មមសម្រាប់អ្នកទស្សនា។
នៅក្នុងពិធីបុណ្យ ក្រុមប្រកួតចំនួន ១៦ បានប្រកួតគ្នាយ៉ាងសប្បាយរីករាយ។
នារីជនជាតិ Mong ស្លៀកពាក់ដ៏ស្រស់ស្អាតទៅចូលរួមពិធីបុណ្យ
វេនលេងនីមួយៗមាន ២ ក្រុមប្រកួតគ្នា ក្រុមនីមួយៗមានអ្នកលេងចំនួន ២ នាក់។
ក្រុមនីមួយៗនឹងលេង ៣ ជុំ ហើយជុំនីមួយៗមានចម្ងាយពី ៣ ទៅ ៦ ម៉ែត្រ; ជុំទី ៣ គឺជាជុំចុងក្រោយ
ល្បែងវាយ Tu lu មិនប្រកាន់អាយុ ប៉ុន្តែនៅពេលប្រកួត តែងតែជ្រើសរើសមនុស្សដែលមានសុខភាពល្អ ហើយមានបទពិសោធន៍លេងជាច្រើន ។ ជាធម្មតា មនុស្សទាំងចាស់ទាំងក្មេង អាចចូលរួមលេង tu lu យ៉ាងសប្បាយរីករាយ។
ក្នុងពិធីបុណ្យនេះក៏មានការប្រកួតធ្វើនំ Day និងគូរគំនូរ។
ពិធីបុណ្យបានបង្កើតបរិយាកាសសប្បាយរីករាយទាក់ទាញមហាប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកចូលរួមអបអរសាទរ និងសម្របខ្លួនទៅក្នុងលំហវប្បធម៌ពិសេសរបស់ជនជាតិ Mong នៅទីនេះផងដែរ។