សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ

(VOVWORLD) - នាថ្ងៃទី ២៤ មីនា នៅសួនច្បារ Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនត្រូវបានរៀបចំឡើងដោយគណៈ កម្មាធិការ ប្រជាជន រដ្ឋធានីហាណូយ សហការជាមួយ ស្ថានទូតជប៉ុនប្រចាំនៅ វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុន
ពិធីបុណ្យនេះមានសកម្មភាពជាច្រើនដូចជាការតាំងបង្ហាញដើមសាគូរ៉ាចចំនួន ៥០ ដើម មែកផ្កាសាគូរ៉ាប្រមាណជាង ១០.០០០ ដែលនាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន ព្រមទាំង ផ្កាដ៏ស្រស់ស្អាតរបស់វៀតណាមផងដែរ។ ក្រៅពីនេះ ពិធីបុណ្យក៏មាន សិក្ខាសាលាផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទេសចរណ៍រវាងរដ្ឋធានីហាណូយ និង ជប៉ុន ក៏ដូចជា មានការសាកល្បងសំលៀកបំពាក់ប្រពៃណីជប៉ុន Kimono និង Yukata ជាដើម។ល។

ព្រឹត្តិការណ៍នេះជាសកម្មភាពប្រចាំឆ្នាំ ដែលរួមចំណែកលើកកម្ពស់រូបភាពនៃវប្បធម៌ និង  សម្រស់របស់ប្រទេស ជប៉ុន ដល់ប្រជាជនវៀតណាម ក៏ដូចជា ជាឱកាសដ៏ល្អដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍និងសេដ្ឋកិច្ច រវាង វៀតណាមនិងជប៉ុនផងដែរ៕

សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 1
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 2ប្រជាជននិងភ្ញៀវទសចរអន្តរជាតិយ៉ាងច្រើមកុះករ មកទស្សនាពិធីបុណ្យវប្បធម៌វប្បធម៌ ជប៉ុននៅរដ្ឋធានីហាណូយ 
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 3 ផ្កាសាគូរ៉ាជាផ្កាជាតិរបស់ប្រទសជប៉ុននិងជានិមិតរូបឱ្យមិត្តភាពរវាងជប៉ុននិង ប្រទេសដទៃ ទៀតនៅលើពិភពលោក
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 4មែកផ្កាសាគូរ៉ាដ៏ស្រស់ស្អាតនៅពិធីបុណ្យនេះ 
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 5 ផ្កាសាគូរ៉ា Yaezakura ត្រូវបានគេចាត់ទុកជាផ្កាដ៏ស្រស់ស្អាតបំផុតនៅប្រទេសជប៉ុន
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 6ភ្ញៀវទស្សនាមិនភ្លេចថតរូបទុកអនុស្សាវរីយ៍ជាមួយផ្កាគ្រប់ប្រភេទនៅពិធីបុណ្យ 
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 7 យុវជនវ័យក្មេងក្នុងសំលៀកបំពាក់ជប៉ុនកំពុងត្រៀមសំដែងរបាំ Yosakoi ជាប្រពៃណីរបស់ ជប៉ុន
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 8
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 9 របាំ Yosakoi ជារបាំដ៏ល្បីល្បាញនៅទូទាំងប្រទសជប៉ុន និងជារបាំនាំមកនូវដាមពលនិងក្ដីសង្ឃឹមសំរាប់យុវជន ជប៉ុនផងដែរ
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 10ក្មេងៗចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានចូលរួមការប្រកួតរថយន្តជ័រដែលគ្រប់គ្រងដោយ រលក Radio  
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 11ល្បែងបៀដ៏ល្បីមួយនៅជប៉ុន Haikyu Volleyball Card Game  
សកម្មភាពយ៉ាងរស់រវើករបស់ពិធីបុណ្យវប្បធម៌ជប៉ុនឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ - ảnh 12 តំបន់តាំងបង្ហាញរូបភាពអំពីផ្លូវនៅជប៉ុន

ប្រតិកម្មទៅវិញ

ផ្សេងៗ