សិក្សាថ្នាក់ទី ១២ មានអារម្មណ៍ក្តុកក្តួលនាវេលាបិទបញ្ចប់ការសិក្សា
(VOVWORLD) - ដោយសារតែការរក្សាគម្លាតសង្គម ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ហេតុដូច្នេះ កាលវិភាគរបស់សាលារៀននានានៅ វៀតណាមត្រូវអូសបន្លាយរយៈពេលជាងមួយខែ បើប្រៀបធៀបនឹងឆ្នាំសិក្សាមុនៗ។ ក្នុងអំឡុងពេលពាក់កណ្តាលខែកក្កដា សាលាវិទ្យាល័យមួយចំនួននៅទីក្រុងហាណូយ ក៏បានប្រារព្ធពិធីបិទបញ្ចប់ការសិក្សាផងដែរ។
តាំងពីព្រឹក សិស្សជាច្រើនរូបបានមានវត្តមាននៅឯសាលា ជាមួយនឹងឯកសណ្ឋាននិងអាវផាយដ៏ស្រស់ស្អាត។ |
ពិធីបិទបញ្ចប់ការសិក្សាត្រូវបានប្រារព្វធ្វើឡើងយ៉ាងឱឡារិកដោយមានសកម្មភាពជាច្រើនដូចជាការសម្តែងសិល្បៈ ជួបប្រាស្រ័យនិងចែករំលែកអារម្មណ៍រវាងគ្រូនិងកូនសិស្សព្រមទាំងថតរូបទុកអនុស្សាវរីយ៍នៅក្រោមដំបូលសាលារៀនជាដើម |
ខុសពីរូបភាពសប្បាយរីករាយជារៀងរាល់ថ្ងៃទៅវិញ ថ្ងៃនេះសិស្សថ្នាក់ទី១២ ហាក់ដូចជាស្ងប់ស្ងាត់ជាង |
សិស្សជាច្រើនទប់ទឹកភ្នែកមិនបាននៅពេលបញ្ចប់ការសិក្សា |
សិស្សទាំងអស់គ្នា ចង់រក្សាពេលវេលាដ៏មានតម្លៃទាំងនេះជាមួយមិត្តភក្តិនិងគ្រូជាទីស្រឡាញ់ |
កត់ទុកនូវសេចក្តីជូនពរនិងសេចក្តីសន្យានៅពេលអនាគតនឹងជួបគ្នាទៀតផង... |
អារម្មណ៍អាឡោះអាល័យជាមួយដំបូលសាលាត្រូវបានភ្ជាប់ជានិច្ចក្នុងដួងចិត្តសិស្សម្នាក់ៗ |
នៅទីធ្លាសាលា Viet Duc មានផ្ទាំងធំមួយ ដែលរក្សាទុកនូវហត្ថលេខានិងសេចក្តីប្រាថ្នារបស់សិស្សថ្នាក់ទី ១២ រាប់ពាន់នាក់ ក្នុងពេលលាចេញពីសាលារៀននេះ |
រួមគ្នា ចងចាំជានិច្ចអនុស្សាវរីយ៍នាគ្រាជាសិស្សសាលា ហើយអនុស្សាវរីយ៍ទាំងនេះនឹងឌិតជាប់ក្នុងអារម្មណ៍របស់សិស្សគ្រប់រូប ដែលមិនអាចបំភ្លេចបានឡើយ |
ជំរាបលា! សាលារៀននិងអនុស្សាវរីយ៍នៃពេលវេលាដែលសិស្សនឹងចងចាំជានិច្ចក្នុងចិត្តយើងពេញមួយជីវិតនេះ |