(VOVWORLD) -ទស្សនាវដ្តីស្ថាបត្យកម្ម Archadaily បានវាយតម្លៃថាស្ពានមាស នៅជម្រាលភ្នំ Ba Na មានក្បូរក្បាច់រចនាដ៏វិសេសវិសាលរបស់វៀតណាម ហើយ Reuters BBC និង CNN ក៏បានឧទ្ទេសនាមថា ស្ពានមាសនេះគឺជាទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរ។
ដើមខែមិថុនា ឆ្នាំ ២០១៨ Sun World Ba Na Hills Da Nang បានបើកសម្ពោធដាក់ឲ្យដំណើរការស្ពានមាស ដែលជាសំណង់ស្ថាបត្យកម្មថ្មីនៃមណ្ឌលទេសចរណ៍ជួរមុខនៅវៀតណាម។ ភ្លាមមួយរំពេច ស្ពានមាសនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរពីគ្រប់ទិសទី។