ស្ថាបត្យកម្មពិសេសនៅទីក្រុង Da Lat ដែលអ្នកមិនគួររំលងបានឡើយ 25 តុលា 2020 | 08:00:00 (VOVWORLD) - ម្តងម្កាលមកលេងកំសាន្តនៅទីក្រុង Da Lat ភ្ញៀវទេសចរត្រូវបានទាក់ទាញដោយសម្រស់ដ៏រ៉ូមែនទិកនៃទីក្រុងនេះ ក៏ដូចជាសំណង់ស្ថាបត្យកម្ម រមនីយដ្ឋាន និងតម្លៃមនុស្សសាស្ត្រជាច្រើនទៀតផង។ ស្ថិតនៅលើតំបន់ខ្ពង់រាប Lam Vien ដែលមានកំពស់ ១.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រទីក្រុង Da Lat មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំនិងជារមណីយដ្ឋានមួយដ៏ល្អសម្រាប់ការសំរាកលំហែកាយ ស្ថិតនៅលើតំបន់ខ្ពង់រាប Lam Vien ដែលមានកំពស់ ១.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រទីក្រុង Da Lat មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំនិងជារមណីយដ្ឋានមួយដ៏ល្អសម្រាប់ការសំរាកលំហែកាយ។ ប្រវត្តិសាស្រ្តអស់រយៈពេលជាងមួយសតវត្សរ៍ បានបន្សល់ទុកនៅទីក្រុង Da Lat នូវគុណតម្លៃជាច្រើនក្នុងការរៀបចំផែនការស្ថាបត្យកម្ម និងការអភិវឌ្ឍន៍ទីក្រុង ដែលត្រូវបានគេចាត់ទុកថាជាសារមន្ទីរនៃស្ថាបត្យកម្មអឺរ៉ុបនៅសតវត្សរ៍ទី ២០ ។ ទីក្រុង Da Lat មានអាយុកាលជាង ១២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ចាប់តាំងពីជាតំបន់ដីរហោស្ថាន ហូតដល់ក្លាយទៅជាមជ្ឈមណ្ឌលមួយក្នុងតំបន់ផងដែរ។ ទីក្រុង Da Lat ត្រូវបានគេស្គាល់ថាជា “ទីក្រុងនៃដើមស្រល់រាប់ពាន់ដើម” ដែលព័ទ្ធនៅជុំវិញដោយព្រៃស្រល់និងមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង។ ទីក្រុង Da Lat ក៏ជាទីក្រុងមួយដែលមានបឹងស្រស់ស្អាតផងដែររួមមានបឹង Ho Xuan Huong ស្ថិតនៅចំកណ្តាលទីក្រុង ឬក៏មានបឹងដទៃទៀតដូចជាបឹង Than Tho, បឹង Tuyen Lam, បឹង Da Thien, បឹង Chien Thang ។ Da Lat - ទីក្រុងនៃពិភពផ្កា។ នៅទីក្រុង Da Lat គ្រប់ទីកន្លែងក៏មានផ្កាដែរ។ ផ្កាឈូករ័ត្នព្រៃដែលជាប្រភេទផ្ការីកក្នុងនិទាឃរដូវ ទីក្រុង Da Lat មានរមនីយដ្ឋានដ៏ស្រស់ស្អាតជាច្រើនដែលមានឈ្មោះដ៏រ៉ូមែនទិកដូចជា“ជ្រលងនៃស្នេហ៍”“ ព្រៃភ្នំនៃក្តីស្រឡាញ់” ភ្នំសុបិន្ត”“ បឹង Than Tho ” ជាដើម។ រូបថត៖ ជ្រលងនៃស្នេហ៍ ទីក្រុង Da Lat - ទីក្រុងនៃក្តីសុបិន្ត - ទីក្រុងនៃក្តីស្រឡាញ់ ទឹកជ្រោះ Cam Ly ដែលជាទឹកជ្រោះធម្មជាតិស្ថិតនៅចំកណ្តាលទីក្រុង ស្ថានីយ៍រថភ្លើង Da Lat - ស្ថានីយ៍រថភ្លើងដ៏ស្រស់ស្អាតបំផុតនៅឥណ្ឌូចិន។ ទីក្រុង Da Lat ក៏ជាម្ចាស់នៃបេតិកភណ្ឌស្ថាបត្យកម្មដ៏អស្ចារ្យដែរ។ ទីក្រុងដាឡាតក៏ពោរពេញទៅដោយវីឡាជាច្រើនផងដែរ។ ទីក្រុងមានវីឡារាប់ពាន់ ដែលមានលក្ខណៈស្ថាបត្យកម្មចម្រុះ។ មហាវិទ្យាល័យគរុកោសល្យ ដែលជាស្ថាបត្យកម្មដ៏ពិសេសមួយ។ សំណង់នេះត្រូវបានសមាគមស្ថាបត្យករពិភពលោក ជ្រើសរើសជាអគារមួយក្នុងចំណោមអគារដ៏ស្អាតបំផុតទាំង ១០០០ នៅលើពិភពលោកនាសតវត្សរ៍ទី ២០ ។ វិមាន Bao Dai ដែលជាសំណងដ៏វិសេសវិសាលនៃរាជវង្ស Nguyen ដែល រាជវង្សសក្ដិភូមិចុងក្រោយនៃប្រទេសវៀតណាម។ ព្រះវិហារ Da Lat Tag VOV VOVworld ស្ថាបត្យកម្ម ពិសេស ទីក្រុង Da Lat មិនគួររំលង វៀតណាម ដើមស្រល់ វីឡារមនីយដ្ឋាន ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង