ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក

(VOVWORLD) - គេហទំព័រព័ត៌មាន Insider របស់អាមេរិក កាលពីថ្ងៃទី១៦ មេសា កន្លង ទៅ បានឧទ្ទេសនាមស្ពានចំនួន២៨ដ៏ស្អាតនិងគួរឲ្យចាប់អារម្មណ៍បំផុតលើ ទូទាំងពិភពលោក ក្នុងនោះមានស្ពានមាសនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម។
ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 1

រូបថតស្ពានមាសនៅ Ba Na Hills ត្រូវបាន Insider ជ្រើសរើសជារូបថតតំណាងនៃអត្ថបទ។ ស្ពាននេះមើលទៅដូចជាសសៃសូត្រមាសទ្រដោយដៃយក្សមួយគូ ដែលលេចធ្លោនៅកណ្ដាលព្រៃភ្នំដ៏ខៀវស្រងាត់។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 2

ឈ្នះលើវណ្ណកម្មជាង១០.០០០របស់អ្នកនិពន្ធមកពីប្រទេសជាច្រើន រូបថតស្ពានមាសរបស់ជាងថតរូប Tran Tuan Viet ដណ្ដើមបានពានរង្វាន់លេខ១ក្នុងការប្រឡងរូបថតស្ថាបត្យកម្មនាពេលថ្មីៗនេះ។ ការប្រឡងត្រូវបានរៀបចំឡើងដោយខ្នាតអន្តរជាតិតាមរយៈកម្មវិធីចែករំលែករូបថត Agora។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 3

ស្ថិតនៅកំពស់ជាង១៤០០ម៉ែត្រពីកម្រិតទឹកសមុទ្រ ដោយមានប្រវែងជិត១៥០ម៉ែត្រ ស្ពានដែលមានការរចនាដ៏វិសេសវិសាលនេះ ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Sun Group វិនិយោគកសាងឡើងនៅ Ba Na Hills ហើយបើកសម្ពាធជាផ្លូវការកាលពីខែមិថុនាឆ្នាំ២០១៨។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 4

បន្ទាប់ពីការបង្ហាញ ស្ពានមាសបានបង្កើតឡើងការ “រញ្ជួយ” លើសារព័ត៌មានអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា CNN BBC ReutersAFP រហូតដល់កាសែត ទស្សនាវដ្ដីជួរមុខដូចជា National Geographic New Yorks Times សុទ្ធតែសម្ដែងការកោតសរសរចំពោះស្ពាន “មានតែមួយគ្មានពីរ” នេះ។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 5

 កម្មវិធីបង្ហាញម៉ូដនៅលើស្ពានមាស។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 6
ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 7

កាសែតល្បីល្បាញរបស់អង់គ្លេស The Guardian បានជ្រើសរើសស្ពានមាសស្ថិតនៅក្នុង “top 10 ស្ពានដែលមានការរចនាដ៏ស្អាតនិងវិសេសវិសាលបំផុតលើពិភពលោក”។ ចំណែកឯកាសែត The Independent ដោយមានចំនួនអ្នកអានជាប្រចាំថ្ងៃឡើងដល់ទៅ៥៨លាននាក់ ក៏បានជ្រើសរើសស្ពានមាសស្ថិតនៅក្នុង “top 10 ស្ពានដ៏ស្អាតបំផុតមិនគួរឲ្យជឿ”។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 8

នាខែសីហាឆ្នាំ២០១៨ ស្ពានមាសចូលក្នុង “Top 100 គោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុតលើពិភពលោកឆ្នាំ២០១៨” ដែលបានជ្រើសរើសដោយទស្សនាវដ្ដី TIME។ គេហទំព័រឯកទេសខាងសិល្បៈនិងជីវភាព Bored Panda បានពណ៌នាស្ពានមាសថា “មានសម្រស់ស្អាតគួរឲ្យភ្លេចដកដង្ហើមដូចជាយកចេញពីខ្សែភាពយន្ត “ព្រះអម្ចាស់នៃចិញ្ចៀន”។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 9

តាមការធ្វើស្ថិតិនាខែកក្កដាឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរ៣នាក់កក់ទួរទៅកាន់ Da Nang គឺមាន២នាក់សំណូមពរឲ្យបាន check-in នៅស្ពានមាស។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 10

ក្នុងឆ្នាំ២០១៨ Da Nang ទទួលភ្ញៀវទេសចរចំនួន៧,៦លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង២,៨លាននាក់ កើន២៣,៣%បើធៀបនឹងឆ្នាំ២០១៧ ហើយបរិមាណភ្ញៀវក្នុងស្រុកក៏កើន១១,២%ដែរ។ ចំណែកឯក្នុងឆ្នាំ២០១៩វិញ បរិមាណភ្ញៀវទេសចរសរុបបានកើនឡើងដល់៨,៧លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង៣,៥លាននាក់។

ស្ពានមាសបន្តចូលក្នុងបញ្ជីឈ្មោះស្ពានដ៏ស្អាតគួរឲ្យចាប់អារម្មណ៍បំផុតលើទូទាំងពិភពលោក - ảnh 11

ស្ពានមាសបានអះអាងជាថ្មីម្ដងទៀតនូវកម្លាំងទាក់ទាញរបស់ផលិតផលទេសចរណ៍ច្នៃប្រឌិតឡើងដោយមនុស្ស ក្រៅពីភាពស្រស់ស្អាតដែលធម្មជាតិប្រទានឲ្យទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ