(VOVWORLD) - ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ទើបនឹងបានអង្គការ UNESCO ទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រសកល។ ដោយកិត្តិនាមនេះ ឧទ្យានភូគព្ភ សាស្ត្រ Non Nuoc Cao Bang បានក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រសកលទី២ នៅវៀតណាម ក្រោយពីឧទ្យានភូគព្ភសាស្ត្រ សកលខ្ពង់រាបថ្ម Dong Van នៅខេត្ត Ha Giang។
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non Nuoc Cao Bang មានទំហំផ្ទៃដីប្រមាណ៣.៣០០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងនៅលើដែនដីនៃស្រុកចំនួន៩នៅខេត្ត Cao Bang។ នៅទីនេះ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានរកឃើញបេតិកភ័ណ្ឌភូគព្ភសាស្ត្រដ៏ពិសេសដោយឡែកចំនួន១៣០កន្លែង។ ក្រៅពីនោះ ឧទ្យានភូគព្ភសាស្ត្រ Cao Bang ក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ដ៏ល្បីល្បាញជាច្រើនទៀតផង។ (រូបថត៖ Hachi)
ស្ថិតនៅក្នុងឧទ្យានភូគព្ភសាស្ត្រ Cao Bang ល្បាក់ Ban Gioc ជាល្បាក់ដ៏ធំនិងស្អាតបំផុតនៅប្រទេសវៀតណាម។ ល្បាក់នេះមានកំពស់ជាង៣០ម៉ែត្រ។ (រូបថត៖ Tran Phuong)
ពេលវេលាល្អបំផុតដើម្បីមកទស្សនាខេត្ត Cao Bang គឺចាប់ពីខែកញ្ញាដល់ខែធ្នូ ជារៀងរាល់ឆ្នាំ។ (រូបថត៖ Huu Thong)
ចម្ការជាតិ Phia Oac – Phia Den មានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ ដែលភាគច្រើនគឺភ្នំនិងជ្រលងភ្នំ។ ទីនេះមានកំពូលភ្នំជាច្រើនដែលមានកំពស់ពី១ពាន់ទៅជិត២ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដូចជាកំពូលភ្នំ Phia Oac មានកំពស់១,៩៣៥ម៉ែត្រនិងកំពូលភ្នំ Phia Den មានកំពស់១,៣៩១ ម៉ែត្រ។ (រូបថត៖ Caobanggeopark)
ចាប់តាំងពីដើមសតវត្សទី២០ ជួរភ្នំនេះត្រូវបានរកឃើញដោយជនជាតិបារាំង។ គេបានជ្រើសរើស Phia Oac – Phia Den ធ្វើជាទីកន្លែងសម្រាកលំហែកាយ ដោយសារទីនេះមានអាកាសធាតុត្រជាក់ស្រួលនិងប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប។ (រូបថត៖ Caobanggeopark)
តំបន់អភិរក្សប្រភេទសត្វទោច Cao Vit នៅខេត្ត Cao Bang មានទំហំផ្ទៃដីប្រមាណ ៧៦០០ ហិកតា។ (រូបថត៖ TTXVN)
ប្រភេទទោចនេះគ្មានកន្ទុយឡើយ ដៃវែង សត្វពេញវ័យមានទម្ងន់ពី៧ទៅ៨គីឡូក្រាម។ (រូបថត៖ TTXVN)
បឹង Thang Hen ស្ថិតនៅស្រុក Tra Linh។ តាមភាសាជនជាតិ Tay គឺបឹងនេះមានន័យថា “កន្ទុយឃ្មុំ” ដោយសារប្រសិនបើមើលពីកំពស់ខ្ពស់គឺរូបរាងនៃបឹងនេះដូចទៅនឹងកន្ទុយនៃសត្វឃ្មុំមួយក្បាលដែរ។ (រូបថត៖ VOV)
នៅក្នុងតំបន់បឹង Thang Hen គេបានរកឃើញបឹងធម្មជាតិចំនួន៣៦កន្លែងដែលតភ្ជាប់គ្នាតាមរយៈប្រព័ន្ធរូងភ្នំនិងទន្លេក្រោមដី។ (រូបថត៖ caobangtv)
រូងភ្នំ Ky Rang មានចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីបឹង Thang Hen។ រូងភ្នំនេះមានប្រព័ន្ធស្តាឡាក់ទីតស្អាតៗជាច្រើនលើសលុប។ (រូបថត៖ TL)
កេរ្តិ៍ដំណែល Pac Bo ស្ថិតនៅឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។ ទីនេះជាកេរ្តិ៍ដំណែលបដិវត្តន៍ដ៏ល្បីល្បាញមួយដែលក្នុងនោះមានរូងភ្នំ Coc Bo ដែលត្រូវបានលោកប្រធានហូជីមិញជ្រើសរើសជាលំនៅដ្ឋានក្នុងអំឡុងពេលជាង៣០ឆ្នាំបន្ទាប់ពីវិលត្រឡប់មកប្រទេសវិញ ដើម្បីដឹកនាំចលនាបដិវត្តន៍វៀតណាម។ (រូបថត៖ Tue Minh)
ជ្រោះ Lenin នៅក្នុងកេរ្តិ៍ដំណែល Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញតែងតែដមកស្ទូចត្រី។