សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្នំភ្នែកព្រះ (Mat Than) នៃខេត្ត Cao Bang បានក្លាយជាគោលដៅទេសចរណ៍ជាទីពេញនិយមរបស់ភ្ញៀវទេសចរ ដោយសារទេសភាពធម្មជាតិដ៏ស្រស់ស្អាត មនោរម្យ។

ភ្នំភ្នែកព្រះស្ថិតនៅក្នុងឃុំ Quoc Toan ស្រុក Tra Linh ក្នុងចំនួនប្រជុំបឹងទាំង ៣៦ នៃបឹង Thang Hen។ នេះគឺជាគោលដៅដ៏សំខាន់របស់នៃឧទ្យានភូគព្ភសាស្ត្រខេត្ត Cao Bang។

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 1រូបថត៖ toquoc.vn
សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 2រូបថត៖ TTXVN

ពេលវេលាដ៏ស័ក្តិសមបំផុតដើម្បីគយគន់សម្រស់ភ្នំភ្នែកព្រះ គឺនៅខែកញ្ញា តុលា ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះមានអាកាសធាតុត្រជាក់ និងធម្មជាតិបៃតងពេញមួយឆ្នាំ ដូច្នេះអ្នកអាចទៅលេងនៅពេលណាក្នុងឆ្នាំក៏បានដែរ។

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 3ទិដ្ឋភាពស្ងប់ស្ងាត់នៅជើងភ្នំភ្នែកព្រះ (រូបថត៖ laodong.vn)
សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 4

ភ្នំនេះក៏មានឈ្មោះមួយទៀតថា "ភ្នំ Thung" ព្រោះរូបរាងខាងក្រៅនៃភ្នំនៅផ្នែកខាងលើមានប្រហោងរាងជារង្វង់ដូច "ភ្នែក" នៃភ្នំដែលមានអង្កត់ផ្ចិតជាង ៥០ ម៉ែត្រ។ ភ្នំនេះត្រូវបានចាត់ទុកថាជា “ភ្នំតែមួយគត់” នៅវៀតណាម (រូបថត៖ toquoc.vn)

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 5

ភ្នំ Thung ប្រសព្វទៅនឹងភ្នំថ្មរំកិល ក្រោមព័ទ្ធជុំវិញដោយស្មៅខៀវខ្ចីរលោង បង្កើតបានសោភ័ណភាពកម្រនិងជាទីមនោរម្យណាស់  (រូបថត៖ laodong.vn)

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 6រូបថត៖ TTXVN
សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 7រូបថត៖ vietnamnet.vn
សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 8រូបថត៖ vnexpress

មកដល់ទីនេះ ភ្ញៀវក៏អាចស្វែងយល់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជនជាតិ Tay នៅខេត្ត Cao Bang។

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 9រូបថត៖ toquoc.vn
សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 10រូបថត៖ toquoc.vn

ទេសភាពដ៏ស្រស់ស្អាតនិងសុខសាន្តត្រាណនៅទីនេះធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា វង្វេងនៅក្នុងពិភពមួយផ្សេងទៀត ដែលនៅឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 11

មិនឆ្ងាយប៉ុន្មានគឺបឹងទំហំ ១៥ ហិកតាឈ្មោះ ណាំត្រា។ បឹងនេះមានភាពសុខសាន្ត ស្ថិតនៅកណ្តាលជ្រលងភ្នំដែលមានភ្នំរំកិល (រូបថត៖ toquoc.vn)

សម្រស់នៃភ្នំភ្នែកព្រះ នៅខេត្ត Cao Bang - ảnh 12

ភ្នំភ្នែកព្រះ មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង Cao Bang ភ្ញៀវទេសចរអាចធ្វើដំណើរមកទីនេះដោយរថយន្ត ឬម៉ូតូ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលបំផុត ព្រោះផ្លូវចុងក្រោយដែលឆ្ពោះទៅភ្នំភ្នែកព្រះ នៅមានសភាពចង្អៀតនៅឡើយ (រូបថត៖ toquoc.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ