សារពោរពេញទៅដោយមនោសញ្ចេតនារបស់សិស្សានុសិស្សរដ្ឋធានីហាណូយបញ្ជូនទៅប្រជុំកោះ Truong Sa
(VOVWORLD) - ក្នុងឱកាសទិវាប្រជាជនទាំងមូលជូនកុមារទៅសាលា ទី៥ កញ្ញា នៅសាលា មធ្យមសិក្សាទុតិយភូមិ Phu Dien ខ័ណ្ឌ Tu Liem ខាងជើង រដ្ឋធានីហាណូយ ក្លឹប យុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសនិងសារមន្ទីរយុវវ័យវៀតណាមបានរៀបចំការតាំងបង្ហាញរូបថតប្រមាណ១០០ផ្ទាំងស្ដីពីប្រជុំកោះ Truong Sa និងផែនទី “កោះសមុទ្រ វៀតណាមគួរឲ្យមោទនៈ” ដែលត្រូវបានគួបផ្សំឡើងពីទង់ជាតិ ប្រមាណ៣៣ផ្ទាំងនៅទីតាំងបោះទ័ព៣៣កន្លែង។