សារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot
VOV5 -  
(VOVWORLD) - សារមន្ទីរពិភពកាហ្វេស្ថិតនៅក្នុងបរិវេណគម្រោងទីក្រុងកាហ្វេដែលមានទំហំជាង ៤៥ ហិកតា នៅវិថី Nguyen Dinh Chieu សង្កាត់ Tan Loi ទីក្រុង Buon Ma Thuot ខេត្ត Dak Lak។
សារមន្ទីរពិភពកាហ្វេត្រូវបានសម្ព័ន្ធក្រុមហ៊ុនកាហ្វេក្នុងស្រុកវិនិយោគសាងសង់។ សំណង់នេះត្រូវបានសម្ពោធនៅឆ្នាំ ២០១៨ ។
|
សារមន្ទីរ រួមមានលំហរតាំងបង្ហាញ លំហរតាំងពិព័រណ៍ លំហរបណ្ណាល័យពន្លឺ លំហរទទួលទានកាហ្វេ និងលំហរសិក្ខាសាលា។ លំហរទាំងនេះត្រូវបានតភ្ជាប់ជាមួយលំហរដែលមានលក្ខណៈបើកចំហនៅក្នុងចំការកាហ្វេ។
|
នេះគឺជាសារមន្ទីរកាហ្វេដើមដំបូងនៅវៀតណាម ដោយបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រផ្នែក កាហ្វេក៏ដូចជាវប្បធម៌កាហ្វេនៅលើពិភពលោកផងដែរ។
|
រួមជាមួយលំហរតាំងបង្ហាញដែលទាក់ទងនឹងកាហ្វេនោះ រូបភាពវប្បធម៌ Tay Nguyen ក៏ត្រូវបានបង្ហាញនៅក្នុងសារមន្ទីរផងដែរ។
|
ស្ថាបត្យកម្មនៃគម្រោងនេះត្រូវបានបំផុសគំនិតដោយរូបភាពផ្ទះវែងរបស់ជនជាតិ E De និងដំបូលផ្ទះ rong Tay Nguyen។
|
ភ្ញៀវមានឱកាស ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ វប្បធម៌កាហ្វេនិងផ្នែកកាហ្វេ។
|
វត្ថុតាងទាំងអស់សុទ្ធតែបានដាក់លេខកូដ QR ដើម្បីទស្សនាការពន្យល់លម្អិតនៃវត្ថុតាងនៅលើស្មាតហ្វូនរបស់ខ្លួន។
|
ក្នុងចំណោមវត្ថុតាងទាំង ១០ ០០០ ដែលបានរក្សាទុក និងតាំងបង្ហាញ គឺមានវត្ថុតាងជាច្រើន ដែលមានអាយុកាលចាប់ពី សតវត្សរ៍ទី ១៩ រហូតដល់ដើមសតវត្សរ៍ទី ២០ ។
|
សំណង់ទាំងនេះស្ថិតនៅក្នុងបរិវេណដ៏ធំទូលាយដោយមានដើមឈើបៃតងគ្រប់ប្រភេទ។
|
VOV5