សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA

(VOVWORLD) -  iMseum VFA ជួយអ្នកប្រើប្រាស់អាចទស្សនាតាមអនឡាញ ឬដោយផ្ទាល់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។ 

 
 
សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 1សារមន្ទីរវិចិត្រសិល្បៈវៀតណាម

នេះគឺជាកម្មវិធីពហុព័ត៌មាន (អូឌីយ៉ូ អត្ថបទ រូបភាពដែលមានគុណភាពខ្ពស់) ដែលត្រូវបានដាក់បញ្ចូលនៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ដោយប្រើស្កេនកូដ QR និងបច្ចេកវិទ្យាកំណត់ទីតាំង iBeacon ។

លោកស្រី Tran Thi Huong  នាយិការរងសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានមានប្រសាសន៍ថា៖ “ផលិតផលគឺជាស្ពានតភ្ជាប់រវាងសារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងសាធារណៈជនដែល ជួយ សាធារណជនទស្សនាតាម អនឡាញ ឬដោយផ្ទាល់នៅតាមសារមន្ទីរ។ ផលិតផលនេះងាយប្រើប្រាស់ណាស់ ពោលគឺត្រឹមតែស្កេនកូដ QR តែប៉ុណ្ណោះ“។ 

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 2សារមន្ទីរវិចិត្រសិល្បៈវៀតណាម

កម្មវិធី iMuseum VFA គឺជាលទ្ធផលនៃគម្រោងសង្គមនីយកម្ម ដែលមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងក្រុមហ៊ុនភាគហ៊ុនផ្នែកទន់សម្រាប់ស្មាតហ្វូនវៀតណាម (VINMAS) ដែលផ្តើមចេញពីតម្រូវការកែលម្អគុណភាពនៃដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរ។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 3

នេះក៏ជាជំហានជាក់ស្ដែងនូវគោលការណ៍របស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌កីឡានិងទេសចរណ៍ក្នុងការអនុវត្តសកម្មភាពក្រោមកម្មវិធីបម្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាល។

លោកស្រី Cai Thai Hoang Uyen ប្រធានគ្រប់គ្រងគម្រោង Imuseum VFA បានមានប្រសាសន៍ថា “ នាបច្ចុប្បន្ននេះ យើងខ្ញុំមានគោលបំណងថា កម្មវិធីនេះមិនត្រឹមតែបានប្រើប្រាស់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមតែប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខយើងខ្ញុំមានគោលបំណងចង់សហការជាមួយសារមន្ទីជាច្រើនថែមទៀត ដើម្បីសាធារណជនទាំងក្នុងនិងក្រៅប្រទេសអាចស្វែងយល់អំពីវិចិត្រសិល្បៈ វប្បធម៌ប្រវត្តិសាស្ត្រ ក៏ដូចជា សិល្បៈរបស់វៀតណាមទៀតផង“។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 4

ដោយគ្រាន់តែមានស្មាតហ្វូន រឺ Tablet មួយគ្រឿងដែលបានភ្ជាប់អ៊ិនធឺរណែតនិងថ្លៃសេវាកម្ម ៥ ម៉ឺនដុង នោះ អ្នកទស្សនាអាចស្វែងយល់ពីស្នាដៃឆ្នើមៗចំនួន ១០០ នៅលើប្រព័ន្ធតាំងបង្ហាញរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាមនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ 

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 5

ក្រោយរយៈពេលជាង ២ ឆ្នាំ នៃការសិក្សាស្រាវជ្រាវ កសាងខ្លឹមសារ និងអភិវឌ្ឍន៍បច្ចេកវិទ្យានោះ  iMuseum VFA ត្រូវបានគេធ្វើការសាកពិសោធន៍តាំងពីខែធ្នូឆ្នាំ ២០២០ ។ ផ្អែកលើមតិយោបល់របស់អ្នកទស្សនានិង អ្នកជំនាញនោះ កម្មវិធី iMuseum VFA បានសុក្រិតខ្លឹមសារជាបណ្ដើរៗ ហើយបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១ ។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 6កម្មវិធី iMuseum VFA

បន្ទាប់ពីបានប្រើប្រាស់សេវាកម្មថ្មីនេះ អ្នកស្រី Khanh Linh - អ្នកទស្សនាម្នាក់មានអារម្មណ៍ពិតជាពេញចិត្តណាស់៖ "នេះជាកម្មវិធី ដែលមានផលប្រយោជន៍ណាស់ វាបានផ្តល់ព័ត៌មានផ្លូវការជាច្រើន ដែលអាចជឿទុកចិត្តបានផងដែរ " ។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមដាក់ឲ្យដំណើរការកម្មវិធីអធិប្បាយពហុព័ត៌មាន iMseum VFA - ảnh 7លេខកូដ QR

iMuseum VFA ត្រូវបានគេរំពឹងថានឹងក្លាយជាឧបករណ៍ជំនួយដ៏មានអានុភាពសម្រាប់អ្នកទស្សនាក្នុងដំណើរការស្វែងយល់ សារមន្ទីរវិចិត្រសិល្បៈវៀតណាម ដោយរួមចំណែករីកសុះសាយសេចក្តីស្រឡាញ់សិល្បៈដល់សាធារណជននិងទាក់ទាញភ្ញៀវមកទស្សនាសារមន្ទីរផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ