ហាងលក់ទំនិញជាច្រើននៅវិថីបុរាណទីក្រុងហាណូយត្រូវបិទទ្វារដោយសារជំងឺរាតត្បាត កូវីដ ១៩
VOV5 -  
(VOVWORLD) - ម្ចាស់ហាងលក់ទំនិញជាច្រើននៅទីក្រុងហាណូយនៅតែជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ មានសញ្ញាធូរស្រាល ប៉ុន្តែហាងលក់ទំនិញទាំងនេះត្រូវបិទទ្វារម្ដងទៀតដោយសារមានករណីឆ្លងជំងឺរាតត្បាតនៅក្នុងសហគមណ៍ក្រោយរយៈពេល ៩៩ ថ្ងៃនោះ ។
"ផ្លូវបំបែកជាបួន" - កន្លែងកម្សាន្តដ៏សប្បាយបំផុតនៅទីក្រុហាណូយត្រូវផ្អាករាល់សកម្មភាព។
កាលពីមុនេះ វិថី Ta Hien តែងតែលក់អាហារសម្រន់ បម្រើភ្ញៀវទេសចរ ក្នុងស្រុក និងបរទេស។ ចាប់ពីថ្ងៃទី ១ សីហារហូតមកដល់ពេលនេះផ្លូវនេះមានស្ថានភាពស្ងាត់ជ្រងំ។
កាលពីមុន វិថីបុរាណទីក្រុងហាណូយគឺជាទីកន្លែងលក់ដូរដ៏គគ្រឹកគ្រេង។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ បានជាហាងលក់ទំនិញជាច្រើននៅទីនេះ ត្រូវបិទទ្វារ ឬផ្អាកអាជីវកម្ម។
ហាងលក់ទួរទេសចរណ៍ជាច្រើននៅវិថី Ma May ត្រូវបិទទ្វារដោយសារគ្មានអតិថិជន។
នៅតាមហាងលក់ម្ហូបអាហារ អតិថិជនភាគច្រើនបានកម្មង់ម្ហូបអាហារ ហើយយកទៅពិសារនៅផ្ទះវិញ។
សណ្ឋាគារ Gia Thinh បានប្រកាសបិទទ្វារជាលើកទី ២ ចាប់ពីថ្ងៃទី ១ ខែសីហា។
ហាងលក់វត្ថុអនុស្សាវរីយ៍ ភ្នាក់ងារលក់សំបុត្រ ទួរទេសចរណ៍ត្រូវ បិទទ្វារនៅវិថី Luong Van Can។
ហាងលក់ចរបាប់ជាច្រើនត្រូវបិទទ្វារនៅវិថី Hang Gai
ទោះបីបានបញ្ចុះតម្លៃត្រូវក៏ដោយ ប៉ុន្តែនៅតែមិនសូវមានអតិថិជនឡើយ។
ហាងលក់ដូរជាច្រើនត្រូវដាក់ជួលហាងវិញ។
ហាងលក់ដូរមួយនៅវិថី Hang Bong ត្រូវបិទទ្វារ ហើយត្រូវឲ្យជូលវិញ។
VOV5