អញ្ជើញទស្សនាកំពង់ផែ Binh Dong
Ha Thanh -  
(VOVWORLD) - កំពង់ផែ Binh Dong មិនត្រឹមតែជាទីកន្លែងដែលរក្សាទុកស្លាកស្នាមនៃ ដំណាក់កាលអភិវឌ្ឍមួយនៃតំបន់ Sai Gon - ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាលំហបេតិកភ័ណ្ឌវប្បធម៌-ស្ថាបត្យកម្មទៀតផង។
កំពង់ផែ Binh Dong ជាកំពង់ផែចំណាស់មួយនៅទីក្រុងហូជីមិញ ដែលស្ថិតនៅតាមព្រែក Tau Hu ខ័ណ្ឌទី៨។
កំពង់ផែ Binh Dong ត្រូវបានប្រសូត្រឡើងកាលពីសតវត្សទី១៩ ក្នុងដំណើរការអភិវឌ្ឍទីក្រុង Gia Dinh – Sai Gon។ ក៏ដូចទៅនឹងកំពង់ផែផ្សេងៗទៀតនៅ Sai Gon ដូចជាកំពង់ផែ Thanh កំពង់ផែ Nghe កំពង់ផែ Chuong Duong និងកំពង់ផែ Bach Dang ដែលស្ថិតនៅតាមព្រែកនិងទន្លេ Sai Gon កំពង់ផែ Binh Dong ជាច្រកទ្វារចរាចរណ៍និងដោះដូរទំនិញដ៏សំខាន់នៃទីក្រុង Sai Gon និងតំបន់ជុំវិញ។ មុននេះ កំពង់ផែ Binh Dong ធ្លាប់បានជាមជ្ឈមណ្ឌលដោះដូរទំនិញដ៏មមាញឹកបំផុតនៅតំបន់ Sai Gon – Cho Lon។
កាលពីសតវត្សទី១៨ មានសហគមន៍ជនជាតិ Hoa មួយបានធ្វើចំណាកស្រុកពីទីក្រុង Bien Hoa ខេត្ត Dong Nai ទៅកាន់សង្ខាងព្រែក Tau Hu ដើម្បីចាប់អាជីពនិងលក់ដូរទំនិញ។ តំបន់នេះកាន់តែច្រើនអ៊ូអរពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ជាបុព្វបទដើម្បីបង្កើតឡើងកំពង់ផែ Binh Dong។ រហូតដល់សព្វថ្ងៃ ទីនេះនៅតែរក្សាបាននូវជួរផ្ទះបុរាណរបស់ជនជាតិ Hoa ដែលបានកសាងឡើងកាលពីដើមសតវត្សទី២០។ លក្ខណៈស្ថាបត្យកម្មនេះជាកត្តាដ៏សំខាន់ដើម្បីបង្កើតឡើងទេសភាពនៅកំពង់ផែ Binh Dong។
នៅទល់មុខជួរផ្ទះបុរាណ គឺកំពង់ផែដែលទូកចូលចត។ ទោះបីជាកំពង់ផែនេះមិនមានទូកចេញចូលយ៉ាងច្រើនកុះករដូចថ្ងៃមុនទៀតឡើយក្ដី ប៉ុន្តែទីនេះនៅតែជាទីតាំងចូលចតរបស់ទូកលក់ទំនិញមកពីតំបន់ជុំវិញទៅកាន់ទីក្រុងហូជីមិញ។
ទូកលក់ទំនិញនេះភាគច្រើនមកពីបណ្ដាខេត្តក្រុងនៃតំបន់ Nam Bo ខាងលិចដូចជាខេត្ត Long An Tien Giang Ben Tre Soc Trang An Giang ជាដើម។ ទំនិញដាក់លក់ភាគច្រើនគឺផ្លែឈើ ផ្កា និងកសិផល។
ទូកនីមួយៗក៏ជាផ្ទះអណ្ដែតទឹករបស់ពាណិជ្ជករដែរ។ មានប្អូនៗកុមារត្រូវបានទៅលក់ទំនិញជាមួយឪពុកម្ដាយផងដែរ។
វិថីនៅទល់មុខជួរផ្ទះបុរាណតែងតែមានម៉ូតូនិងមនុស្សធ្វើដំណើរយ៉ាងច្រើនអ៊ូអរ។ ផ្សារកំពង់ផែ Binh Dong ក៏លាតសន្ធឹងតាមដងវិថីផងដែរ។
កំពង់ផែ Binh Dong មិនត្រឹមតែជាទីកន្លែងដែលរក្សាទុកស្លាកស្នាមនៃដំណាក់កាលអភិវឌ្ឍមួយនៃតំបន់ Sai Gon - ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាលំហបេតិកភ័ណ្ឌវប្បធម៌-ស្ថាបត្យកម្មទៀតផង។ នាបច្ចុប្បន្ន អាជ្ញាធរទីក្រុងបានកសាងគម្រោងការណ៍និងដំណោះស្រាយដើម្បីអភិរក្សលំហទីក្រុងដ៏វិសេសវិសាលនេះ។
ភាពស្រស់ស្អាតនៃកំពង់ផែ Binh Dong នាពេលរាត្រី។
បុណ្យចូលឆ្នាំថ្មីប្រពៃណី ជាពេលវេលាដ៏ស្អាតបំផុតនៃកំពង់ផែ Binh Dong ដោយមានទេសភាពទូកចូលចតជាប់ៗគ្នាយ៉ាងរធឹកសន្ធឹកសន្ធាប់ដោយត្រូវបានគ្រប់ដណ្ដប់ដោយផ្កាចម្រុះពណ៌ដ៏ស្អាត ឆើតឆាយពីតំបន់ភាគខាងលិចទៅលក់នៅទីក្រុង។ ក្នុងពេលវេលានេះដែរ កំពង់ផែ Binh Dong ក៏ទីគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាផងដែរ៕
Ha Thanh