៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ

(VOVWORLD) - យុទ្ធនាការវាយតបតាមផ្លូវលេខ៩ - ភាគខាងត្បូងឡាវ បានចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ មករា ហើយបានបញ្ចប់ប្រកបដោយជ័យជំនះនាថ្ងៃទី២៣ មីនា ឆ្នាំ១៩៧១។ យើងបានកំចាត់ទាហានសំខាន់ៗរបស់សត្រូវជាង ២១.០០០ នាក់។ 
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 1
នៅនិទាឃរដូវឆ្នាំ១៩៧១ កងទ័ពនិងប្រជាជនវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយប្រជាជនបណ្ដាកុលសម្ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឡាវ រៀបចំអនុវត្តន៍យុទ្ធនាការផ្លូវលេខ៩ - ភាគខាងត្បូងឡាវ ដោយដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់។ ក្នុងរូបថត៖ កងទ័ពស្ម័គ្រចិត្ត វៀតណាមនិងកងទ័ពឡាវធ្វើពិធីចេញដំណើរទៅកាន់សមរភូមិ Sam Thong នៅក្នុងយុទ្ធនាការវាលស្រែ Chum ខេត្ត Xiengkhuang ប្រទេសឡាវ នាខែធ្នូ ឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 2
បន្ទាប់ពីរយៈពេលមួយត្រៀមកម្លាំងនិងបង្កើតមូលដ្ឋានជាប់ព្រំប្រទប់ នៅខែកុម្ភៈ ឆ្នាំ១៩៧១ កងទ័ពបរិវាគាំទ្រដោយអាមេរិក បានចាប់ផ្ដើមវាយប្រហារលើច្រករបៀងផ្ដល់ជំនួយយុទ្ធសាស្ត្រ Truong Son។ កងទ័ពនិងប្រជាជននៃប្រទេសទាំង៣ វៀតណាម ឡាវ កម្ពុជា ដោយមានការត្រៀមគ្រប់លក្ខណៈនោះ បានវាយលុកលើសត្រូវយ៉ាងខ្លាំងហើយនាំឲ្យសត្រូវកត់ស្លុតយ៉ាងខ្លាំង។ ក្នុងរូបថត៖ កងទ័ពសត្រូវរត់គេចខ្លួន ទុកចោលអាវុធទាំងស្រុងនៅមូលដ្ឋាន ក្នុងយុទ្ធនាការវាយស្រែ Chum ខេត្ត Xiengkhuang ឡាវ នៅខែវិច្ឆិកាឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 3
ដោយសារតែបានវាយតម្លៃយ៉ាងត្រឹមត្រូវពីផែនការនិងសកម្មភាពរបស់សត្រូវនោះ នៅក្នុងឆមាសទី២ឆ្នាំ១៩៧០ គណៈកម្មាធិការមជ្ឈឹមបក្សពលកម្មវៀតណាមបានទាក់ទងនិងពិភាក្សាយ៉ាងសកម្មជាមួយគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនឡាវ និងរណសិរ្សបង្រួបបង្រួមជាតិកម្ពុជា រួមគ្នាដើម្បីឯកភាពលើគោលនយោបាយដឹកនាំ បញ្ជាអង្គភាពនិងសមរភូមិពាក់ព័ន្ធ ដើម្បីត្រៀមផែនការប្រយុទ្ធជាស្រេច។ ក្នុងរូបថត៖ សេនាជនឡាវដឹកជញ្ជូនស្បៀងអាហារនិងអាវុធនៅវាលស្រែ Chum នៅខែវិច្ឆិកា ឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 4

រូបថត៖ កងវរសេនាធំ ១៦៥ កងពលធំ ៣១២ លើកទ័ពអនុវត្តន៍យុទ្ធនាការ Tanina នៅខេត្ត Xiengkhuang ឡាវ នាថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ១៩៧១។

៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 5
យុទ្ធជនឡាវរុំរបួសឲ្យសមមិត្តវៀតណាមក្នុងការប្រយុទ្ធនៅ Sam Thong ក្នុងយុទ្ធនាការវាលស្រែ Chum នៅខែធ្នូ ឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 6
តាមទិសភាគឦសាន្តកម្ពុជា កងទ័ពរំដោះតំបន់ភាគខាងត្បូងវៀតណាម បានសហការជាមួយកងកម្លាំងតស៊ូនិងប្រជាជនកម្ពុជា បើកយុទ្ធនាការវាយតបវិញ កម្ទេចការលើកទ័ព “ជ័យជំនះពេញលេញ ១/៧១” របស់កងទ័ព Sai Gon ដោយកំចាត់សត្រូវជាង២០.០០០នាក់។ ក្នុងរូបថត៖ កងទ័ពវៀតណាមនិងកម្ពុជា វាយកម្ទេចខ្សែការពារទាំងស្រុងដោយរថក្រោះនិងរថពាសដែករបស់កងទ័ពបរិវានៅកម្ពុជា នៅមូលដ្ឋានបារាយណ៍ ខេត្តកំពង់ធំ។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 7
បញ្ជាការដ្ឋាននៃយុទ្ធនាការផ្លូវលេខ៩ - ភាគខាងត្បូងឡាវ ឆ្នាំ១៩៧១ រួមមានបណ្ដាសមមិត្ត៖ លោក Le Quang Dao លោក Le Trong Tan លោក Van Tien Dung និងលោក Song Hao។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 8
យុទ្ធជននៃកងវរសេនាធំ ៦៤ ចំណុះកងពលធំ ៣២០ ដេញតាមសត្រូវនៅភូមិ Dong ក្នុងយុទ្ធនាការផ្លូវលេខ ៩ - ភាគខាងត្បូងឡាវ នៅខែមីនា ឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 9
កងទ័ពស្ម័គ្រចិត្តវៀតណាមសហការជាមួយកងទ័ពកម្ពុជាវាយលុកលើមូលដ្ឋានសត្រូវនៅភាគឦសាន្តកម្ពុជា នៅឆ្នាំ១៩៧០។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 10
យុទ្ធជននៃកងវរសេនាធំ ៦៤ កងពលធំ ៣២០ វាយប្រហារលើសត្រូវនៅភូមិ Keng ក្នុងយុទ្ធនាការផ្លូវលេខ ៩ - ភាគខាងត្បូងឡាវ។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 11
ជ័យជំនះនៅផ្លូវលេខ៩ - ភាគខាងត្បូងឡាវ គឺជាសមិទ្ធផលរួមរបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី ដែលបានរួមសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីរំដោះប្រជាជាតិ។ ក្នុងរូបថត៖ ទិដ្ឋភាពទូទៅនៃយុទ្ធនាការវាលស្រែ Chum ខេត្ត Xiengkhuang ឡាវ នាខែវិច្ឆិកា ឆ្នាំ១៩៧១។
៥០ឆ្នាំនៃជ័យជំនះផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ តាមរយៈរូបថតប្រវត្តិសាស្ត្រ - ảnh 12
អបអរសាទរខួបលើកទី ៥០ នៃជ័យជំនះផ្លូវ ៩ - ភាគខាងត្បូងប្រទេសឡាវ ឆ្នាំ ១៩៧១ យើងបានដឹងកាន់តែច្បាស់អំពីកម្លាំងនៃសាមគ្គីភាពរបស់ប្រជាជននៃប្រទេសទាំងបីនៅឥណ្ឌូចិន ដោយហេតុនេះយើងត្រូវតែបន្តអភិរក្ស និងលើកស្ទួយតម្លៃប្រវត្តិសាស្ត្រក្នុងយុគសម័យថ្មី។ ក្នុងរូបថត៖ ព្រះរាជវង្សានុវង្ស Souphanuvong ប្រគល់គ្រឿងឥស្សរិយយសឡាវជូនអង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមប្រយុទ្ធនៅឡាវក្នុងដំណាក់កាល ១៩៧១-១៩៧២៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ