VOV ប្រគល់ពានរង្វាន់ការប្រឡង”មិត្តយល់ដឹងអ្វីអំពីវៀតណាម”ឆ្នាំ២០១៥

(VOVworld) - នាព្រឹកថ្ងៃទី២៥ កញ្ញា នៅរដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាម
បានរៀបចំពិធីប្រគល់ពានរង្វាន់ការប្រឡង​”មិត្តយល់ដឹងអ្វីអំពីវៀតណាម” ឆ្នាំ
២០១៥ ។ត្រូវបានរៀបចំឡើងជារៀងរាល់៥ឆ្នាំម្ដងដោយកាណាល់ផ្សាយជាភាសា
បរទេសជាតិ (VOV៥) ការប្រឡងនេះលៃទុកសំរាប់មិត្តអ្នកស្ដាប់ជាជនបរទេសនៅ
ទូទាំងពិភពលោកនិងជនវៀតណាមនៅឯបរទេសទាំងឡាយ។ 
VOV ប្រគល់ពានរង្វាន់ការប្រឡង”មិត្តយល់ដឹងអ្វីអំពីវៀតណាម”ឆ្នាំ២០១៥ - ảnh 1
បណ្ដាអត្ថបទផ្ញើរមកចូលរួមការប្រឡង


ក្នុងការប្រឡងឆ្នាំនេះ លោក Amir Jameel ជាមិត្តអ្នកស្ដាប់ប៉ាគីស្ថាននៃកម្មវិធីផ្សាយ
ជាភាសាអង់គ្លេស ទទួលបានពានរង្វាន់ពិសេស។ក្រៅពីនោះ គណៈចាត់តាំងបាន
ប្រគល់ពានរង្វាន់លេខមួយចំនួនមួយ ពានរង្វាន់លេខពីរចំនួនមួយ និងពានរង្វាន់
លេខបីចំនួនពីរទៀតផង។
VOV ប្រគល់ពានរង្វាន់ការប្រឡង”មិត្តយល់ដឹងអ្វីអំពីវៀតណាម”ឆ្នាំ២០១៥ - ảnh 2
លោក Vu Hai ប្រគល់ពានរង្វាន់ជូនអត្ថបទទទួលបានពានរង្វាន់ខ្ពស់
ថ្លែងមតិនៅពិធីនេះ លោក Vu Hai អគ្គ នាយករងវិទ្យុសម្លេងវៀតណាមបានឲ្យ
ដឹងថា៖ 
“ការប្រឡងនេះគឺសំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយរូបភាពអំពីទឹកដី មនុស្សវៀត
ណាមជាមួយមិត្តភក្តិអន្តរជាតិ ឧទ្ទេសនាមវិទ្យុសម្លេងវៀតណាមជាមួយមិត្តអ្នក
ស្ដាប់នៅលើទូទាំងពិភពលោក។យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលេងដោយ
ទទួលបានការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់យ៉ាងច្រើនកុះករ ដែលបាន
ផ្ញើរអត្ថបទជិត៣០០មកចូលរួមប្រឡង”។ 


VOV ប្រគល់ពានរង្វាន់ការប្រឡង”មិត្តយល់ដឹងអ្វីអំពីវៀតណាម”ឆ្នាំ២០១៥ - ảnh 3
លោក Prigodich Nikolai Vladimirovich ទទួលរង្វាន់លេខពីរ
លោក Trieu A Dong ជាមិត្តអ្នកស្ដាប់ជនជាតិចិនមួយនាក់ដែលទទួលបានពាន
រង្វាន់ លេខបីបានសំដែងចំណាប់អារម្មណ៍របស់ខ្លួនអំពីការប្រឡង៖ 
“ខ្ញុំសប្បាយរីករាយណាស់នៅពេលដឹងថាខ្លួនឯងទទួលបានពានរង្វាន់។ការប្រ
ឡងនេះមិនមែនងាយទេ ដោយសារសំណួរសុទ្ធតែពិបាកលើគ្រប់ វិស័យពីសេដ្ឋ
កិច្ច នយោបាយរហូតដល់វប្បធម៌សង្គម។ចំពោះខ្ញុំ អនុស្សាវរីយ៍ ចូលរួមការប្រ
ឡងនេះ អស់មួយជីវិតមិនអាចបំភ្លេចបានឡើយ”។ 

VOV ប្រគល់ពានរង្វាន់ការប្រឡង”មិត្តយល់ដឹងអ្វីអំពីវៀតណាម”ឆ្នាំ២០១៥ - ảnh 4
ការប្រឡង “មិត្តយល់ដឹងអ្វីអំពីវៀតណាម” ឆ្នាំ២០១៥ទាក់ទាញការចូលរួមរបស់ មិត្ត អ្នកស្ដាប់ចំនួន២៩៤នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៨

ការប្រឡង “មិត្តយល់ដឹងអ្វីអំពីវៀតណាម” ឆ្នាំ២០១៥ទាក់ទាញការចូលរួមរបស់
មិត្ត អ្នកស្ដាប់ចំនួន២៩៤នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៨។តាមរយៈ
អត្ថបទប្រឡងរបស់ខ្លួន​ មិត្តអ្នកស្ដាប់គ្រប់រូបបានបង្ហាញពីការយល់ដឹងនិងមនោ
សញ្ចេតនាចំពោះទឹកដី ប្រជាជនវៀតណាមនិងវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ