​ការប្រឡង៖មិត្តយល់ដឹងអ្វីអំពីវៀតណាម ​


​ការប្រឡង៖មិត្តយល់ដឹងអ្វីអំពីវៀតណាម ​ - ảnh 1
រូបថតអ៊ីនធឺណែត

(VOV)_ការប្រឡង៖មិត្តយល់ដឹងអ្វីអំពីវៀតណាម ដោយវិទ្យុសម្លេងវៀតណាម 
រៀបចំឡើង បានឆ្លងកាត់រយៈពេល២/៣ហើយ។ បណ្ដាព័ត៍មានអំពីការ ប្រឡង ក៏
ដូចជាការបំផុសចម្លើយ នៃសំនួរនានា ត្រូវបានវិទ្យុសម្លេងវៀតណាម  ផ្គត់ផ្គង់ជា
បន្តបន្ទាប់ តាមសំណូមពររបស់មិត្តអ្នកស្ដាប់ ក្នុងនាទី៖ប្រអប់សំបុត្រ មិត្តអ្នកស្ដាប់។
 ព័ត៍មានទាំងនេះមិនគ្រាន់តែជួយមិត្តអ្នកស្ដាប់សម្រេចបទប្រឡងប៉ុណ្ណោះទេ ថែម
ទាំង ផ្តល់ព័ត៍មានថ្មីៗអំពីទឹកដី មនុស្សវៀតណាមនិយាយរួម  និងអំពីវិទ្យុសម្លេងវៀត
ណាមនិយាយដោយឡែកទៀតផង។

          ទស្សនិកជនប៉ាគីស្ថាន  Amir Jameel ចែករំលែកថា៖ ការប្រឡងនេះជា ព្រឹត្តិ
ការណ៍ អស្ចារ្យមួយសំរាប់ទស្សនិកជនរបស់VOV លើទូទាំងពិភពលោក។  សមាជិក
នានាក្នុងក្លិបរបស់យើងខ្ញុំនឹងចូលរួមយ៉ាងសកម្ម។ ខ្ញុំក៏បានឧទ្ទេសនាមអំពីការប្រ
ឡងនេះចំពោះទស្សនិកជនប៉ាគិស្ថានជាច្រើនទៀតផង។

          លោកអ្នកនាងជាទីមេត្រី!

          នៅសល់តែ១ខែទៀត ការប្រឡង៖​មិត្តយល់ដឹងអ្វីអំពីវៀតណាមនឹងបាន
បញ្ចប់។ យើងខ្ញុំនឹងទទួលបទប្រឡងនេះដល់ចប់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥ (គិត
តាមត្រាប្រៃសណីយ៍)។ ដូច្នេះ សូមអញ្ជើញមិត្តបន្តផ្ញើបទប្រឡងមកដល់ វិទ្យុសម្លេង
វៀតណាម ឬស្ថានទូតវៀតណាមប្រចាំនៅប្រទេសសាម៉ី ដើម្បី​ទទួលរង្វាន់ មាន
អត្ថន័យជាច្រើនពីគណៈចាត់តាំង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ