LAN ANH -  
(VOV WORLD) /  
Vovworld-មកទស្សនា Con Dao ប៉ុន្មានថ្ងៃនេះភ្ញៀវទេសចរត្រូវបានស្រូបយក
ខ្យល់អាកាសធាតុបរិសុទ្ឋនៅមាត់សមុទ្រ។ទើបតែមកដល់ព្រលានយន្តហោះ
Con Dao ភ្ញៀវទេសចរហាក់ដូចជាកំពុងតែរង្វេងនៅពិភព១ផ្សេងទៀត។ សូរ
សំលេងលន្លង់លន្លោច បង្កើតឡើងដោយសូរស័ព្ទនៃរលកសមុទ្រនិងខ្យល់
ហាក់បីដូចជាកំពុងស្វាគមភ្ញៀវទេសចរនៅលើរថយន្តមគ្គុទេសឧទេ្ទសនាមដល់
ភ្ញៀវទេសចរណ៍អំពី Con Dao។មគ្គុទេសរូបនេះអោយដឹងថា៖ “ យន្តហោះ
ទើបនឹងបានចុះចតលើព្រលានយន្តហោះ Con Dao។ផ្ទៃដីនៃដំបន់នេះគឺ៧៦គីឡូ
មែត្រក្រឡា ។ប្រជុំកោះConDaoមានកោះធំតូចទាំង១៦កន្លែង ។យើងកំពុងឈរ
ជើងលើកោះធំបំផុត។មើលលើ កំពូលកោះធំ ចុះនេះដូចជាសត្វខ្លាឃ្មុំ១ក្បាល ខ្នង
បែរទៅរកដីគោកនិងជើងបែរទៅរកសមុទ្រខាងកើត។“
|
រូបថត VOV |
មកដល់Con Daoសព្វថ្ងៃ ភ្ញៀវទេសចរអាចចូលរួមទួរទេសចរណ៍ចំនួន២។នោះគឺ
ទួរទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលCon Daoនិងសួនឧទ្យានជាតិCon Dao។មណ្ឌល
កេរ្តិ៍ដំណែលCon Daoជាកន្លែងឃុំឃាំងបណ្តាយុទ្ឋជនបវិវត្តន៍វៀតណាមក្នុងដំណាក់
កាលដំណើរការតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រព័ត្តិអាមេរិក។បងស្រី Nguyen
Thi Tam ជាអ្នកមគ្គុទេស១នាក់អោយដឹងថា៖ “ ជញ្ជាំង នៃបណ្តាពន្ឋនាគារសាងសង់
ដោយអាណានិគមបារាំង គឺមាំមួនណាស់។នេះជាឃ្លាំងស្បៀងអាហារ។នេះជាផ្ទះបាយ
និងខាងនាយជាគិលានុដ្ឋានុដ្ឋាន។នៅខាងក្រោយនៃបណ្តាសំណង់នេះគឺជាបន្ទប់ឃុំ
ឃាំងចំនួន៣៨៤កន្លែង។ “
|
សួនឧទ្យានជាតិCon Dao(រូបថតInternet) |
បច្ចុប្បន្នមណ្ឌលកេរ្តិ៍ដំណែលCon Daoនៅរក្សាបានដដែលបានប្រព័ន្ឋពន្ឋនាគារនៅទី
នេះ។នៅមិនឆ្ងាយប៉ុន្មានគឺឈាបនដ្ឋានHang Duong ដោយមានផ្ទៃដី១៩ហិកតា។បង
Nguyen Binh ជាអ្នកថែរក្សាឈាបនដ្ឋានរៀបរាប់ថា៖ជារៀងរាល់ថ្ងៃភ្ញៀវទេសចរមកពី
គ្រប់ទិសទីមកអុចធូបរំលឹកគុណដល់បណ្តាវីរះយុទ្ឋជនពលីដែលបានបូជាជីវិតដើម្បី
បុព្វហេតុឯករាជ្យរបស់ប្រទេសជាតិ។បងអោយដឹងថា៖ “ភ្ញៀវច្រើនបំផុតគឺថ្ងៃសៅ
ហើយច្រើនជាគេគឺភ្ញៀវទេសចរ។មានពេលខ្លះខ្ញុំត្រូវអុចធូបដល់៤លើក។ធ្វើនៅទីនេះ យើងខ្ញុំមានបំណងតែ១គឺសុំឲ្យគ្រួសារទាំងឡាយមានសុខភាពល្អបរិបូរគ្រប់ប្រការ។ “
កន្លែងទស្សនា១ដែលមិនអាចរំលងបាននៅពេលមកដល់Con Daoនោះគឺសួនឧទ្យាន
ជាតិCon Dao។នៅទីនេះមានអំបូររុក្ខជាតិព្រៃផងនិងរុក្ខជាតិសមុទ្រផង។នៅទីនេះ
បរិស្ថានប្រភពធនធានព្រៃនិងសមុទ្រនៅបានអភិរក្សដដែល។ណែនាំក្រុមភ្ញៀវ
ទេសចរទៅទស្សនាសួនឧទ្យានជាតិបង Le HongDoan កម្មាភិបាលនៃសួនឧទ្យានជាតិ
Con Daoអោយដឹងថា៖ “ នៅក្នុង សួនឧទ្យានជាតិCon Daoមានបក្សីកម្រ២ប្រភេទ ។នោះជាបក្សីចំណុះអំបូរព្រាប។នេះជាបក្សីមានតែនៅ Con Dao។ “
Con Daoនៅទាក់ទាញភ្ញៀវទេសចរអំពីភាពរហោស្ថាន។ទឹកសមុទ្រConDaoខៀវថ្លាយង់
ណាស់។នៅCon Daoមានឆ្នេរមូជទឹកស្អាតរាប់សិបកន្លែងដែលក្នុងនោះមានឆ្នេរមូជទឹក
An Hai- Dam Trau –Lo Voi-Suoi Ot ដែលជានិច្ចកាលផ្តល់ចំណាប់អារម្មន៍និយមចូលចិត្ត
និងភាពស្រស់ត្រកាលសំរាប់ភ្ញៀវទេសចរ៕
LAN ANH
-VOV WORLD