My Sonកេរ្តិ៍ដំណែលស្អាតអ្ចារ្យតែមួយគត

Vovworld-កេរ្តិ៍ដំណែល My Son ចាប់ផ្តើមសាងសង់នាសតវត្សរ៍ទី៤កេរ្តិ៍ដំណែលនេះ
ជាមជ្ឈមណ្ឌលវប្បធម៌ជំនឿសាសនារបសើបណ្តារាជកាលChampa និងជាកន្លែង
បញ្ចុះសពតបស់ស្តេចនិងព្រះសង្ឍមានសិទ្ឋិអំណាចជាច្រើនទៀតផង។លោក Kazik
ជាស្ថបត្យកម្ម១រូបដែលបានស្រាវជ្រាវអំពីMy Son ក្នុងរយះពេលច្រើនឆ្នាំនិយាយថា៖ក្នុងអំឡុង៩សតវត្សរ៍(ពីសតវត្សរ៍ទី៤ដល់ទី១៣)ជនជាតិChampa បុរាណបានផ្ញើរព្រលឹង
ចូលក្នុងដីនិងថ្មដើម្បីធ្វើបានកេរ្តិ៍ដំណែល My Son​១ដ៍ស្អាតអស្ចារ្យនិងមហិមា។តាម
លោកថាៈ My Son​ជាសារមន្ទីស្ថាបត្យកម្មចម្លាក់សិល្បះ១ដ៍មានតំលៃរបស់មនុស្សជាតិ។
ប្រាង្កនិងចេតីនានានៅ My Sonមានរូភាពខុសពីគ្នានិងរងឥទ្ឋិពលនៃរចនាបទស្ថាបត្យកម្ម
និងសាសនាឥណ្ឌា។នៅប្រជុំប្រាង្ក១មានប្រាង្កកណ្តាលនិងប្រាង្កតូចនៅជំវិញ។នៅប្រាង្ក
កណ្តាលគេធ្វើសក្ការបូជា Linga ឬនិមិត្តរូបShiva។ខ្លោងទ្វាជានិច្ចកាលបែទៅរកទិសខាង
កើតក្នុងបំណងទទួលពន្លឺព្រះអាទិត្យ។ប្រាង្កជាច្រើនមានក្បូក្បាច់ដ៍ស្អាតអស្ចារ្យ។លោក
HuynhTan Lap អនុប្រធានគណះគ្រប់គ្រងកេរ្តិ៍ដំណែលនិងទេសចរណ៍My Sonអោយដឹង
ថា៖ជំនឿសាសនានៅទីនេះគឺសាសនា Hindu។នៅទីនេះគេធ្វើសក្ការបូជាទេពវតាស្នូល
ចំនួន៣អង្គ( Lingaនិង Yoniជានិមិត្តរូបរបស់ប្រុសនិងស្រ្តី)។

​​​​​​​​​​​​​                  

 My Sonកេរ្តិ៍ដំណែលស្អាតអ្ចារ្យតែមួយគត - ảnh 1
កេរ្តិ៍ដំណែល My Son

ប្រាសាទនិងសំណង់ផ្សេងៗនៅក្នុងមណ្ឌល កេរ្តិ៍ដំណែលMy Sonត្រូវបានសាងសង់
ដោយឥដ្ឋពិសេស។ក្បូក្បាច់រចនាបទលើសរសរថ្មត្រូវបានឆ្លាក់តាមរឿងព្រេងរបស់
សាសនាឥណ្ឌា។ប្រការនេះបានបង្កើតឡើងប្រជុំ​ប្រាសាទMy Son ១មានភាពស្រស់
ត្រកាលពិសេស។លោក Dat Chu ជនចាម១នាក់នៅខេត្ត Ninh Thuan ភាគកណ្តាល
វៀតណាមអោយដឹងថា៖វប្បធម៌ចាមមានភាពសម្បូបែបណាស់ប្រការសម្ងាត់ដែល
បានផ្ទុកក្នុងឥដ្ឋប្រាសាទនិងសិល្បះស្ថាបត្យកម្មMy Son  ត្រូវបានអ្នកវិទ្យាសាស្រ្ត
ស្រាវជ្រាវជាបណ្តើរៗ។នេះជាប្រការដែលខ្ញុំពេញចិត្តណាស់។ក្រោយពីបានទៅ
ទស្សនាមណ្ឌលកេរ្តិ៍ដំណែល My Son​លោក​ Ushangភ្ញៀវ​ទេសចរចិន១រូបអោយដឹង
ថា៖លោក​បានមកទស្សនាទីក្រុង  Da Nang-Hoi An និងមណ្ឌលកេរ្តិ៍ដំណែល My Son។នេះជាគេមរតកវប្បធម៌ពិភពលោកដ៍កម្រដែលនៅគងវង្ស។លោកបានទៅទស្សនា
ប្រទេសជាច្រើនហើយលោកស្គាល់ថា៖សោភ័ណ្ឌភាពល្អស្អាតនៃគេមរតក
នៅទីនេះនៅបានរក្សាដដែល។

                    

 My Sonកេរ្តិ៍ដំណែលស្អាតអ្ចារ្យតែមួយគត - ảnh 2
រូបថត​VNA

កេរ្តិ៍ដំណែល My Sonត្រូវបានចាត់ទុកជាឃ្លាំងចប្បធម៌ដ៍ភ្លឺចិញ្ចាចរបស់ជនជាតិចាមបុរាណ
។ពេលវេលានិងសង្រ្គាមបានបំផ្លិចបំផ្លាញ កេរ្តិ៍ដំណែលដ៍ធ្ងន់ធ្ងរប៉ុន្តែអ្វីៗដែលនៅគងវង្ស
នៅដើរតួនាទីសំខាន់ក្នុងឃ្លាំងបេតិកភណ្ឌពិភពលោកដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ