Tan Trao - តំបន់បដិវត្តន៏ជាប្រវត្តិសាស្រ្ត

VOVWORLD_នារដូវស្លឹកឈើជ្រុះខែសីហាមុននេះ៧០ឆ្នាំ ពីតំបន់រំដោះ
 Tan Trao ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang បទបញ្ជាក្រោក
ឈរឡើង​ធ្វើ​កុប្បកម្ម​ទូទៅត្រូវបានផ្សព្វផ្សាយទៅកាន់គ្រប់ភូមិភាគក្នុងទូ
ទាំង​ប្រទេស​វៀត​ណាម។ ប្រជាជនវៀតណាមជាង២០លាននាក់បាន
ក្រោកឈរឡើងធ្វើកុប្បកម្ម​បង្កើតឡើងជ័យជំនៈដ៏មហិមានៃបដិវត្តន៍ខែ
សីហាដណ្ដើមរដ្ឋអំណាចឡើងវិញ​ជូនប្រជាជន។

        នាថ្ងៃទី២១ខែឧសភាឆ្នាំ១៩៤៥ពីខេត្ត Cao Bang ភាគខាងជើងវៀត
ណាម​លោក​ប្រធានហូជីមិញបានវិលត្រឡប់មកកាន់ខេត្ត Tuyen Quang 
ដើម្បីបញ្ជា​ណែនាំ​​ចលនាបដិវត្តន៍នៃប្រទេសទាំងមូល។ លោកប្រធាន
ជ្រើសឃុំ Tan Trao ជារដ្ឋធានី​តំបន់​រំដោះជាមូលដ្ឋានបដិវត្តន៍។​ ទីកន្លែង
ដំបូងដែលប្រធាន​ហូជីមិញ​ស្នាក់នៅ​ខណពេលវិលមក Tan Trao នោះគឺ
ផ្ទះនៃគ្រួសារលោក Nguyen Tien Su ជាមេដឹក​នាំ​កំលាំង Viet Minh ឃុំ Tan
Trao។ អ្នកស្រី Hoang Thi Mai​ ជាកូនប្រសាស្រី​របស់​លោក Su រៀបរាប់ថា
ពេលអ្នកស្រីមករស់នៅផ្ទះ​ខាងប្ដី​បានលឺគេនិយាយរឿងរ៉ាវជាច្រើនអំពី
លោកប្រធានហូជីមិញក្នុងរយៈពេលលោកស្នាក់នៅគេហដ្ឋានលោក
Nguyen Tien Su។ នៅទីនេះក្រៅពីម៉ោងធ្វើការប្រធាន​ហូជីមិញ​​និងលោក
 Su​ តែង​តែទៅ​សាកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារ​នានាក្នុង
ភូមិ។​ នាគ្រានោះ​អ្នកភូមិគោរពនិងរាប់អានលោកណាស់ហើយហៅ​លោក
​ថា​ Ong Ke។​ ​អ្នកស្រី​Hoang Thi Mai ឲ្យដឹងថា


          “ពុកម៉ែក្មេកនាងខ្ញុំរៀបរាប់ឡើងវិញថាលោកប្រធានហូជីមិញវិលមក
នេះប្រជុំនិងស្នាក់នៅក្នុងរយៈពេលមួយអាទិត្យ។ ​ពេលនោះនាងខ្ញុំមិនបាន
ដឹងថា គាត់ ជា ប្រធានហូជីមិញទេ។​ដល់ពេលលោកដូរកន្លែងទៅរស់នៅ
ខ្ទមវិញ​បានរយៈ​ពេលមួយសប្ដាហ៍គឺលោកឈឺ។ តាយាយនិងឱពុកម្ដាយ
ក្មេកនាងខ្ញុំបានជូនថ្នាំឲ្យ​លោកលេបនិងជាសះស្បើយ។ ម៉ែក្មេកនាងខ្ញុំដាំ
បាយដំណើបម្ហូបសាច់មាន់និង​សម្លហើយប្ដីនាងខ្ញុំយកទៅជូនលោក
ពិសារ។ ទោះបីជាជូបការលំបាកក្ដីតែគ្រួសារយើងខ្ញុំនៅតែប្ដេជ្ញាជួយគាំទ្រ
បដិវត្តន៍ជានិច្ច”។

          ដល់ខែសីហាឆ្នាំ១៩៤៥ក្នុងកាលទេសៈចលនាប្រឆាំងជប៉ុនសង្គ្រោះ
ជាតិ​កំពុងប្រព្រឹត្តទៅយ៉ាងប្ដូរផ្ដាច់នោះលោកប្រធានហូជីមិញបានចេញ
សារាចរយ៉ាងប្រញាប់ប្រញាល់​កោះហៅមហាសន្និបាតដំណាងប្រជាជនទូ
ទាំងប្រទេសនៅឃុំ Tan Trao ​ដើម្បីបង្កើតឡើងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះ
អាសន្នដឹកនាំ​ការតស៊ូ​បដិវត្តន៍របស់ប្រជាជនវៀតណាម។ លោក Hoang
Ngoc នៅភូមិ Tan Lap ឃុំ Tan Trao​ បាន​នឹក​ឡើងវិញថានាពេលនោះលោក
មានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ ​បណ្ដាកម្មាភិបាលដែលមកចូលរួមមហា
សន្និបាតដំណាងប្រជាជនទូទាំងប្រទេសនោះបានស្នាក់នៅផ្ទះលោកនិង
គ្រួសារដទៃៗទៀតក្នុងភូមិ។ នៅពិធីបើកមហាសន្និបាតលោក​Hoang Ngoc
និងកុមារមួយចំនួនមានកិតិ្តយសបានចូលរួម​ប្រតិភូ​មហាជន Tan Trao មក
ជូនពរមហាសន្និបាត។ ​ប្រជាពលរដ្ឋក្រីក្រពុំមានអីច្រើន​ទេ​តែបានរួមគ្នាយក
អង្ករមាន់និងគោមួយក្បាលមកជូនពររដ្ឋាភិបាលបដិវត្តន៍ជាបណ្ដោះ
អាសន្នដែលទើបនឹងបានបង្កើតឡើងនោះ។ លោក Hoang Ngoc​ រៀបរាប់​
ថា​

        ”យើងខ្ញុំនៅទីនេះជាជនជាតិTay។ រស់នៅក្រោមនឹមត្រួតត្រារបស់ពួក
អាណានិគមនិយមគឺលំបាកតោកយ៉ាកណាស់។ បន្ទាប់ពីបដិវត្តន៍មកដល់
ហើយដោយសារបានបក្សនិងលោកប្រធានហូជីមិញអប់រំអំពីស្មារតី
បដិវត្តន៍គឺប្រជាជនគ្រប់ជនជាតិយើងខ្ញុំសប្បាយចិត្តណាស់។អ្វីៗទាំងអស់
ដើម្បីបុព្វហេតុបដិវត្តន៍។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែគាំទ្រនិងធ្វើតាមលោក
ប្រធានហូជីមិញ”។

        រីឯចំពោះយាយ Nong Thi Mo ទោះបីជាមានអាយុជាង៩០ឆ្នាំហើយ​ក្ដី
តែ​នៅ​ចងចាំអំពីរយៈពេលលោកប្រធានហូជីមិញនិងកម្មាភិបាលបដិវត្តន៍
មករស់នៅ Tan Trao។ នាគ្រានោះយាយMoនិងបងប្អូននារី​ក្នុងភូមិគាំទ្រ​
បដិវត្តន៍​ដោយការ​ងារ​ជាអ្នកបុក​អង្ករចិញ្ចឹមកងទ័ព។ បរិយាកាសធ្វើ
ពលកម្មប្រព្រឹត្តទៅ​យ៉ាងផុលផុស​និង​មមាញឹក។ ​យាយនៅចាំពាក្យប្រដៅ
របស់ប្រធានហូជីមិញ​ពេលនោះថាការ​បុកអង្ករក៏ជាការវាយខ្មាំងដែរដោយ
សារកងទ័ពហូបបាយឲ្យឆ្អែតទើបវាយខ្មាំងបាន ។ យាយ Mo បានសំណេះ
សំណាលថា

        ”នាខែសីហាក្នុងឱកាសបើកមហាសន្និបាតដំណាងប្រជាជនទូទាំង
ប្រទេសនាងខ្ញុំជាអ្នកដាំបាយបំរើកងទ័ព Ong Ke ដែលមានគ្នា៨នាក់។​ 
បាយឆ្អិនហើយ​គេហូប​នៅ​នឹងកន្លែង។ រួចពូខ្ញុំថាថ្ងៃនេះ​ប្រជុំមហាសន្និបាត
ដំណាង​ប្រជាជន​ទូទាំង​​ប្រទេស​និងជ្រើសតាំងរដ្ឋាភិបាល។ ពេលនោះ​
យើងខ្ញុំហៅប្រធានហូជីមិញ​អ៊ុំ​តែ​គាត់ប្រាប់ហៅគាត់សមមិត្ត Cu វិញ”។

          ប្រជាជន Tan Trao បានគាំពារបក្សនិងលោកប្រធានហូជីមិញ​ក្នុងដំ
ណាក់​កាលមុនកុប្បកម្មទូទៅ។ កន្លែងនេះជាមជ្ឈមណ្ឌលបញ្ជាណែនាំ
ការ​ធ្វើកុប្បកម្ម​ទូទៅដណ្ដើមយករដ្ឋអំណាចក្នុងទូទាំងប្រទេសចូលរួម
ចំណែកយ៉ាងសំខាន់ទៅ​ក្នុងជោគជ័យនៃបដិវត្តន៍ខែសីហាដ៏ត្រចះ
ត្រចង់របស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ